ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/07/2026 - 15:09

លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ៖

ថ្នាក់​ដឹក​នាំ​ស្ថា​ប័ន​ អង្គ​ភាព​ ត្រូវ​តែ​ចង្អុល​ការ​ដោះ​ស្រាយ​ផ្ទាល់​នូវ​ការ​ងារ​ធំ​ៗនិង​ការ​ងារ​លំ​បាក​ៗ។ បញ្ចប់​ស្ថាន​ភាព​គ្រាន់​តែ​លើក​ឡើង​ពី​ការ​លំ​បាក​ ប៉ុន្តែ​មិន​ស្នើ​ដំ​ណោះ​ស្រាយ​ 

(អ.ឡ​) - នៅ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​៤ (សម័យ​ប្រ​ជុំ​ប្រ​ធាន​បទ​) នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ នីតិ​កាល​ទី​ XI អា​ណត្តិ​កាល​ ២០២៦-២០៣១ លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ថ្លែង​ចង្អុល​ការ​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗជា​ច្រើន​។

កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ សូម​សង្ខេប​ស្រង់​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​នៃ​សេច​ក្តី​ថ្លែង​ការណ៍​របស់​លោក​ដុង​វ៉ាំង​ថាញ​។

លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​បិទ​សម័យ​ប្រ​ជុំ​។

ពង្រីក​លំ​ហ​អភិវឌ្ឍ​ន៍

បណ្តា​សេច​ក្តី​សម្រេច​ចិត្ត​ដែល​បាន​អនុ​ម័ត​នៅ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​៤ នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ គឺ​សំ​ដៅ​បន្ត​ពង្រីក​លំ​ហ​អភិវឌ្ឍ​ន៍ ទា​ញយ​កប​ណ្តា​ប្រ​ភព​ធន​ធាន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​។ បណ្តា​សេច​ក្តី​សម្រេច​ចិត្ត​ពាក់​ព័ន្ធ​នឹង​ការវិ​និយោគ​រដ្ឋ​ គោល​ការណ៍​វិនិយោគ​លើ​គម្រោង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​យុទ្ធ​សាស្ត្រ​ ការ​បែង​ចែក​ប្រ​ភព​ធន​ធាន​ ការ​អភិវឌ្ឍ​មូល​និធិ​ដី​ធ្លី​ មិន​ត្រឹម​តែ​សំ​ដៅ​ឆ្លើយ​តប​តម្រូវ​ការ​ចំ​ពោះ​មុខ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កើត​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​រយៈ​ពេល​វែង​របស់​ទី​ក្រុង​ទៀត​ផង​។ ក្នុង​លក្ខ​ខណ្ឌ​ដែល​ប្រ​ភព​ធន​ធាន​នៅ​មាន​កម្រិត​ តម្រូវ​ការ​ដែល​បាន​ដាក់​ចេញ​គឺ​ត្រូវ​វិនិយោគ​ឱ្យ​ចំ​គោល​ដៅ​ ចំ​ពេល​វេលា​ ចំ​កម្លាំង​ចលករ​អភិវឌ្ឍ​ន៍។ ដើម​ទុន​ថវិកា​នីមួយៗ​ត្រូវ​តែ​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​បំ​ផុត​ បង្កើត​កម្លាំង​សាយ​ភាយ​ ប្រ​មូល​ផ្តុំ​បាន​ប្រ​ភព​ធន​ធាន​សង្គម​ជា​ច្រើន​ បើក​ចេញ​នូវ​លំ​ហ​អភិវឌ្ឍ​ន៍ថ្មី​។ ទន្ទឹម​នឹង​នោះ​ ត្រូវ​រៀប​ចំ​លក្ខ​ខណ្ឌ​ជា​មូល​ដ្ឋាន​ ដើម្បី​ឱ្យ​ទី​ក្រុង​អភិវឌ្ឍ​ន៍ដោយ​  វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ និង​ប្រ​ភព​ធន​ធាន​មនុស្ស​ដែល​មាន​គុណ​ភាព​ខ្ពស់​។ នេះ​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ​តាម​ទិស​ដៅ​ ដើម្បី​ម្ចាស់​ការ​បង្កើត​នូវ​កម្លាំង​ចលករ​កំ​ណើន​ថ្មី​។

រួម​ជា​មួ​យស​ម្រេច​ចិត្ត​អំ​ពី​ការវិ​និយោគ​ និង​កំ​ណើន​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិ​សេស​ចំ​ពោះ​បុព្វ​ហេ​តុ​អប់​រំ​ សុខុមាល​ភាព​សង្គម​ គោ​លន​យោ​បាយ​ជន​ជាតិ​ និង​មុខ​សញ្ញា​គប្បី​បាន​អាទិ​ភាព​ជួយ​ឧបត្ថម្ភ​។ បញ្ជាក់​ពី​ទស្សនៈ​អភិវឌ្ឍ​ន៍របស់​ទី​ក្រុង​ គឺ​រាល់​សមិទ្ធ​ផល​នៃ​កំ​ណើន​នៅ​ចុង​បញ្ចប់​ត្រូវ​តែ​ឆ្ពោះ​ទៅ​រក​ការ​បម្រើ​មនុស្ស​ ជួយ​ឱ្យ​កូន​ចៅ​ជន​ជាតិ​ភាគ​តិច​មា​នល​ក្ខណៈ​សិក្សា​បាន​ល្អ​ជាង​មុន​ អ្នក​ទន់​ខ្សោយ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ច្រើន​ជាង​។

ក្នុង​បណ្តា​ខែ​ចុង​ឆ្នាំ​ គឺ​ជា​ដំ​ណាក់​កាល​ដែល​មាន​អត្ថ​ន័យ​កំ​ណត់​សម្រេច​ចំ​ពោះ​ការ​សម្រេច​នូវ​ទិស​ដៅ​អភិវឌ្ឍ​ន៍នៃ​ឆ្នាំ​ ២០២៦ ទាំង​មូល​។ សម្ពាធ​លើ​កំ​ណើន​សេដ្ឋ​កិច្ច​ ការ​ផ្តល់​ផ្ទេរ​ថវិកា​វិនិយោគ​រដ្ឋ​ ការ​ប្រ​មូល​ថវិកា​រដ្ឋ​ ការ​កែ​លម្អ​បរិស្ថាន​វិនិយោគ​ ការ​លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ និង​ការ​ធា​នា​សុខុមាល​ភាព​សង្គម​ នៅ​តែ​មាន​ទំ​ហំ​ធំ​ធេង​ណាស់​។ ភារ​កិច្ច​នីមួយៗ​ប្រ​សិន​បើ​យឺត​យ៉ាវ​មួយ​ជំ​ហាន​ នឹង​ប៉ះ​ពាល់​ដល់​ដំ​ណើរ​ការ​រួម​ កម្ម​វិធី​ និង​គម្រោង​នីមួយៗ​ប្រ​សិន​បើ​យឺត​យ៉ាវ​ក្នុង​ការ​អនុ​វត្ត​ នឹង​កាត់​បន្ថយ​ប្រ​សិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ប្រ​ភព​ធន​ធាន​។ ឱ​កាស​នីមួយៗ​ប្រ​សិន​បើ​មិន​ចាប់​យក​ឱ្យ​ទាន់​ពេល​វេលា​ទេ​ គឺ​ពិត​ជា​ពិ​បាក​នឹង​ស្តា​រឡើង​វិញ​ណាស់​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​សម័យ​ប្រ​ជុំ​។

ពង្រីក​យ៉ាង​ខ្លាំង​ក្លា​នូវ​ស្មារតី​ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ​ ហ៊ាន​គិត​ ហ៊ាន​ធ្វើ​

បណ្តា​សេច​ក្តី​សម្រេច​ចិត្ត​ដែល​បាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​អនុ​ម័ត​នៅ​ក្នុង​សម័យ​ប្រ​ជុំ​ គ្រាន់​តែ​ជា​ជំ​ហាន​ចាប់​ផ្តើម​ប៉ុណ្ណោះ​។ តម្លៃ​ពិត​ប្រាកដ​នៃ​សេច​ក្តី​សម្រេច​ចិត្ត​នីមួយៗ​ ត្រូវ​តែ​បាន​បញ្ជាក់​ដោយ​លទ្ធ​ផល​នៃ​ការ​ចាត់​តាំង​អនុ​វត្ត​ជាក់​ស្តែង​ ដោយ​ការវិ​វឌ្ឍន៍យ៉ាង​ច្បាស់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ ដោយ​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​ និង​អា​ជីវ​កម្ម​ ដោយ​បណ្តា​សំ​ណង់​ដែល​បាន​សម្រេច​ត្រូវ​តាម​ផែន​ការ​ គោ​លន​យោ​បាយ​បាន​ផ្តល់​ចំ​មុខ​សញ្ញា​ និង​បណ្តា​ទិស​ដៅ​ដែល​ត្រូវ​បាន​អនុ​វត្ត​ជាក់​ស្ដែង​។ ហេ​តុ​ដូច្នេះ​ ខ្ញុំ​សំ​ណូម​ពរ​ឱ្យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ និង​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ផ្តុំ​កម្លាំង​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​តម្រូវ​ការ​សំ​ខាន់​ៗមួយ​ចំ​នួន​៖

ទី​មួយ​ ប្រ​ញាប់​ប្រញាល់​ចាត់​តាំង​អនុ​វត្ត​បណ្តា​សេច​ក្តី​សម្រេច​ចិត្ត​ភ្លាម​ៗបន្ទាប់​ពី​សម័យ​ប្រ​ជុំ​ ដោយ​ស្មារតី​ម្ចាស់​ការ​ ម៉ឺង​ម៉ាត់​ និង​មាន​ប្រ​សិទ្ធ​ភាព​។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ប្រ​ញាប់​ប្រញាល់​ធ្វើ​ឱ្យ​សេច​ក្តី​សម្រេច​ចិត្ត​នីមួយៗ​ក្លាយ​ជា​កម្ម​វិធី​ ផែន​ការ​ គម្រោង​ និង​មាន​ដំ​ណើរ​ការ​អនុ​វត្ត​ជាក់​ស្តែង​។ ប្រ​គល់​ភារ​កិច្ច​ទទួល​ខុស​ត្រូវ​ច្បាស់​លាស់​ដល់​ស្ថា​ប័ន​ អង្គ​ភាព​ និង​បុគ្គល​ម្នាក់​ៗ។ កំ​ណត់​ច្បាស់​នូវ​ពេល​វេលា​សម្រេច​ ផលិត​ផល​ចុង​ក្រោយ​ និង​មាន​យន្ត​ការ​ត្រួត​ពិ​និត្យ​ ឃ្លាំ​មើល​លើ​ការ​អនុ​វត្ត​។ បណ្តា​មន្ទីរ​ គណៈ​ ផ្នែក​ មិន​ត្រូវ​ទុក​ឱ្យ​កើត​មាន​ស្ថាន​ភាព​ដែល​សេច​ក្តី​សម្រេច​ចិត្ត​បាន​ប្រ​កាស​ឱ្យ​ប្រើ​ប្រាស់​ហើយ​ ប៉ុន្តែ​យឺត​យ៉ាវ​ក្នុង​ការ​អនុ​វត្ត​ ឬ​អនុ​វត្ត​គ្រាន់​តែ​ជា​រូប​ភាព​ ខ្វះ​ភាព​ព្រម​ៗគ្នា​។ ស្ថា​ប័ន​ អង្គ​ភាព​នីមួយៗ​ត្រូវ​តែ​ម្ចាស់​ការ​ពិ​និត្យ​ឡើង​វិញ​នូវ​ការ​លំ​បាក​ និង​បញ្ហា​ស្មុគ​ស្មាញ​ដែល​ស្ថិត​ក្រោម​សមត្ថ​កិច្ច​ ដើម្បី​ដោះ​ស្រាយ​ឱ្យ​ទាន់​ពេល​វេលា​។ ចំ​ពោះ​បញ្ហា​ដែល​ហួស​សមត្ថ​កិច្ច​ ត្រូវ​រាយ​ការណ៍​និង​ស្នើ​ភ្លាម​ៗ មិន​ត្រូវ​ទុក​ឱ្យ​ប៉ះ​ពាល់​ដល់​ល្បឿន​ដំ​ណើរ​ការ​នៃ​ការ​អនុ​វត្ត​ទិស​ដៅ​អភិវឌ្ឍ​ន៍របស់​ទី​ក្រុង​ឡើយ​។ ជា​ពិ​សេស​ ត្រូវ​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​ស្រាវ​ជ្រាវ​ បង្កើត​ និង​ចាត់​តាំង​អនុ​វត្ត​បណ្តា​គម្រោង​វិនិយោគ​ចរា​ចរណ៍​ដែល​មា​នល​ក្ខណៈ​តភ្ជាប់​តំ​បន់​ តភ្ជាប់​កឹង​ធើជា​មួយ​បណ្តា​ភូមិ​ភាគ​ជិត​ខាង​ ក៏​ដូច​ជា​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​ន៍មធ្យោ​បាយ​ចរា​ចរណ៍​ ដោះ​ស្រាយ​បញ្ហា​កកស្ទះ​ចរា​ចរណ៍​នៅ​តាម​ផ្លូវ​បំ​បែក​ និង​ផ្លូវ​ក្នុង​ក្រុង​ ឆ្លើយ​តប​តម្រូវ​ការ​ដឹក​ជញ្ជូន​ទំនិញ​ និង​អ្នក​ដំ​ណើរ​ ធា​នា​ស្រប​តាម​ផែន​ការ​រៀប​គម្រោង​ប្លង់​ ផែន​ការ​អភិវឌ្ឍ​ន៍បណ្តា​ញដឹក​ជញ្ជូន​ជាតិ​ មា​នល​ក្ខណៈ​ព្រម​ៗគ្នា​ ទំនើប​ អា​ចត​ភ្ជាប់​គ្នា​និង​មាន​សមត្ថ​ភាព​ដឹក​នាំ​ការ​អភិវឌ្ឍ​លំ​ហ​ទី​ក្រុង​ - សេដ្ឋ​កិច្ច​។

ទី​ពីរ​ ផ្តុំ​កម្លាំង​ខ្ពស់​បំ​ផុត​សម្រាប់​ទិស​ដៅ​កំ​ណើន​សេដ្ឋ​កិច្ច​ ប៉ុន្តែ​ត្រូវ​ធា​នា​ការ​អភិវឌ្ឍ​លឿន​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន​។ នេះ​ជា​តម្រូវ​ការ​ជា​ប្រ​ចាំ​ ក្នុង​ដំ​ណើរ​ការ​ចាត់​តាំង​អនុ​វត្ត​បណ្តា​សេច​ក្តី​សម្រេច​ចិត្ត​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​។ កំ​ណើន​សេដ្ឋ​កិច្ច​ត្រូវ​តែ​បង្កើត​ចេញ​ពី​ការ​ទាញ​យក​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្លាំង​ចលករ​ថ្មី​ៗ ពី​ការ​ជំ​រុញ​ល្បឿន​នៃ​ការ​ផ្តល់​ផ្ទេរ​ថវិកា​វិនិយោគ​រដ្ឋ​ ការ​ពង្រីក​ប្រ​សិទ្ធ​ភាព​សំ​ណង់​សំ​ខាន់​ៗ ការ​កែ​លម្អ​យ៉ាង​ខ្លាំង​ក្លា​នូវ​បរិស្ថាន​វិនិយោគ​ និង​ធ្វើ​អា​ជីវ​កម្ម​ ការ​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ឯ​កជន​ ការ​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ​ ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ចូល​ទៅ​ក្នុង​រាល់​វិស័យ​នៃ​ជីវ​ភាព​សេដ្ឋ​កិច្ច​ - សង្គម​។ ទន្ទឹម​នឹង​នោះ​ រាល់​គោ​លន​យោ​បាយ​អភិវឌ្ឍ​ន៍ត្រូវ​តែ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ចុង​ក្រោយ​គឺ​ការ​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​ ធា​នា​សុខុមាល​ភាព​សង្គម​ អភិវឌ្ឍ​ន៍ការ​អប់​រំ​ សុខា​ភិបាល​ វប្ប​ធម៌​ និង​គិត​គូរ​បាន​ល្អ​ប្រសើរ​ដល់​អ្នក​មាន​សគុណ​ គ្រួ​សារ​ក្រី​ក្រ​ ជន​ជាតិ​ភាគ​តិច​ និង​មុខ​សញ្ញា​ទន់​ខ្សោយ​ទាំង​ឡាយ​។

ទី​បី​ បន្ត​ផ្លាស់​ថ្មី​គំ​និត​ក្នុង​ការ​គ្រប់​គ្រង​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ និង​ប្រ​សិទ្ធ​ផល​នៃ​ការ​ប្រតិ​បត្តិ​ការ​របស់​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​បាល​ ដោយ​យក​ប្រ​ជា​ជន​ និង​អា​ជីវ​កម្ម​ជា​ស្នូល​នៃ​ការ​បម្រើ​។ ជំ​រុញ​ការ​កែ​ទម្រង់​រដ្ឋ​បាល​ ពង្រីក​ប្រ​សិទ្ធ​ភាព​នៃ​វិមជ្ឈ​ការ​ និង​វិសហ​មជ្ឈ​ការ​អំ​ណាច​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ត្រួត​ពិ​និត្យ​ ឃ្លាំ​មើល​និង​គ្រប់​គ្រង​អំ​ណាច​។ លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ និង​បុគ្គលិក​ តាម​ទិស​ដៅ​ជំ​នាញ​ ទទួល​ខុស​ត្រូវ​ រហ័ស​រហួន និង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​។ កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ម្នាក់​ៗត្រូវ​តែ​យល់​ច្បាស់​ថា​ ការ​អភិវឌ្ឍ​របស់​ទី​ក្រុង​មិន​ត្រឹម​តែ​អា​ស្រ័យ​លើ​យន្ត​ការ​ គោ​លន​យោ​បាយ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អា​ស្រ័យ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​ អា​កប្ប​កិរិយា​បម្រើ​ និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​អនុ​វត្ត​ភារ​កិច្ច​របស់​បុគ្គល​ម្នាក់​ៗផង​ដែរ​។ ថ្នាក់​ដឹក​នាំ​នៃ​ស្ថា​ប័ន​ និង​អង្គ​ភាព​នីមួយៗ​ត្រូវ​តែ​ចង្អុល​ការ​ដោះ​ស្រាយ​ផ្ទាល់​នូវ​ការ​ងារ​ធំ​ៗ ការ​ងារ​លំ​បាក​ និង​បញ្ហា​កកស្ទះ​អូស​បន្លាយ​។ បញ្ចប់​ស្ថាន​ភាព​ដែល​គ្រាន់​តែ​លើក​ឡើង​ពី​ការ​លំ​បាក​ ប៉ុន្តែ​មិន​ស្នើ​ដំ​ណោះ​ស្រាយ​ ដោយ​ធា​នា​ថា​ការ​ងារ​ស្ថិត​ក្រោម​សមត្ថ​កិច្ច​ថ្នាក់​ណា​ ឬ​ផ្នែក​ណា​ គឺ​ថ្នាក់​នោះ​ ផ្នែក​នោះ​ត្រូវ​តែ​ម្ចាស់​ការ​ដោះ​ស្រាយ​ ហើយ​ក្នុង​ករ​ណី​ហួស​សមត្ថ​កិច្ច​ ត្រូវ​រាយ​ការណ៍​ឱ្យ​បាន​ទាន់​ពេល​វេលា​អម​ដោយ​ជម្រើស​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​។

ទី​បួន​ ពង្រីក​កម្លាំង​មហា​សាមគ្គី​ បំ​ផុស​គោល​បំ​ណង​ប្រាថ្នា​អភិវឌ្ឍ​ន៍ និង​ស្មារតី​ទទួល​ខុស​ត្រូវ​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​។ ការ​អនុ​វត្ត​ប្រ​កប​ដោយ​ជោគ​ជ័យ​នូវ​បណ្តា​ទិស​ដៅ​អភិវឌ្ឍ​ន៍របស់​ទី​ក្រុង​ មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​ដាច់​ដោយ​ឡែក​របស់​ថ្នាក់​ណា​មួយ​ ផ្នែក​ណា​មួយ​ ឬ​ស្ថា​ប័ន​ណា​មួយ​ឡើយ​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ សហ​គម​ន៍អា​ជីវ​កម្ម​ និង​ប្រ​ជា​ជន​។ សំ​ណូម​ពរ​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​បន្ត​ពង្រឹង​កិច្ច​សហ​ការ​ ពង្រីក​ប្រ​ជា​ធិ​បតេយ្យ​ ស្តាប់​មតិ​របស់​ប្រ​ជា​ជន​ និង​រួម​ដំ​ណើរ​ជា​មួយ​អា​ជីវ​កម្ម​។ ត្រូវ​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​វេលា​នូវ​បណ្តា​ការ​លំ​បាក​ និង​បញ្ហា​ស្មុគ​ស្មាញ​ក្នុង​ដំ​ណើរ​ការ​ចាត់​តាំង​អនុ​វត្ត​ភារ​កិច្ច​អភិវឌ្ឍ​ន៍។ ពង្រីក​យ៉ាង​ខ្លាំង​ក្លា​នូវ​ស្មារតី​ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ​ ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ ហ៊ាន​ទទួល​ខុស​ត្រូវ​ដើម្បី​ផល​ប្រ​យោជន៍​រួម​។ ធ្វើ​ឱ្យ​បំ​ណង​ប្រាថ្នា​អភិវឌ្ឍ​ន៍ឱ្យ​ទៅ​ជា​សកម្ម​ភាព​ជាក់​ស្តែង​នៅ​ក្នុង​ស្ថា​ប័ន​នីមួយៗ​ ភូមិ​ភាគ​នីមួយៗ​និង​វិស័យ​ការ​ងារ​នីមួយៗ​។

ទី​ប្រាំ​ លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ឃ្លាំ​មើល​ និង​រួម​ដំ​ណើរ​ ដើម្បី​ឱ្យ​បណ្តា​សេច​ក្តី​សម្រេច​ចិត្ត​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​បាន​ចូល​ទៅ​ក្នុង​ជីវ​ភាព​រស់​នៅ​ជាក់​ស្តែង​។ ដាច់​ខាត​ត្រូវ​ជម្នះ​ស្ថាន​ភាព​គោល​ការណ៍​ត្រឹម​ត្រូវ​ ប៉ុន្តែ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​និង​បណ្តា​ស្ថា​ប័ន​ជំ​នាញ​ធ្វើ​ឱ្យ​ជាក់​ស្តែង​យឺត​យ៉ាវ​ ចាត់​តាំង​អនុ​វត្ត​មិន​ម៉ឺង​ម៉ាត់​និង​មាន​ប្រ​សិទ្ធ​ភាព​មិន​ខ្ពស់​...

ធ្វី​ខេ​ - សុផន​

ចែករំលែកអត្ថបទ