ប៉ុន្មានឆ្នាំកន្លង ការផ្សព្វផ្សាយគម្រោង “បណ្តុះបណ្តាលភាសាខ្មែរ សម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក លើភូមិឋានទីក្រុងកឹងធើ” បាននាំមកលទ្ធផលជាក់ស្តែង។ តាមរយៈនោះ រួមចំណែកលើកកម្ពស់គុណភាពកងជួរកម្មាភិបាលបម្រើការងារជនជាតិ សាសនា ឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

កម្មាភិបាល យុទ្ធជនការពារព្រំដែន រៀនអក្សរខ្មែរតាមគម្រោងបណ្តុះបណ្តាល។
តាមប្រសាសន៍លោកគ្រូថាច់សុង ចាងហ្វាងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឱ្យដឹង៖ គម្រោង “បណ្តុះបណ្តាលភាសាខ្មែរ សម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក លើភូមិឋានទីក្រុង” បានផ្សព្វផ្សាយចាប់ពីឆ្នាំ ២០១៩ រហូត ដល់បច្ចុប្បន្ន។ រាល់ខ្លឹមសារបង្ហាត់បង្រៀន សុទ្ធតែ បានគណៈចង្អុលការគម្រោង មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង ត្រួតពិនិត្យវាយតម្លៃ។ ខ្លឹមសារបង្ហាត់បង្រៀនផ្តោតលើជំនាញស្តាប់ និយាយ អាន សរសេរនិងប្រាស្រ័យទាក់ទងក្នុងការងារប្រចាំថ្ងៃ ជួយឱ្យសិក្ខាកាមអាចយកទៅអនុវត្តបានភ្លាមៗ បន្ទាប់ពីបញ្ចប់វគ្គសិក្សា។ ពិសេសបម្រើការល្អក្នុងការងារឃោសនាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងដោះស្រាយបែបបទរដ្ឋបាល។
មកទល់ពេលនេះ គម្រោងបានបើកវគ្គបណ្តុះបណ្តាលភាសាខ្មែរចំនួន៣៩ថ្នាក់ ជូនសិក្ខាកាមជាកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកនិងយុទ្ធជន ១.៧៤៨ នាក់ ដែលកំពុងបំពេញការងារនៅគណៈបញ្ជាការយោធា គណៈបញ្ជាការកងទ័ពការពារព្រំដែននិងនគរបាលទីក្រុងកឹងធើ។ សិក្ខាកាមដែលចូលមករៀនក្នុងថ្នាក់នៃគម្រោងនេះ នឹងបានបណ្តុះបណ្តាលភាសាខ្មែរចាប់ពីកម្រិតមូលដ្ឋានរហូតដល់កម្រិតខ្ពស់។ តាមរយៈនោះ ថ្នាក់មូលដ្ឋានសិក្សារយៈពេល ៤ខែ ចំណែកថ្នាក់កម្រិតខ្ពស់ និងថ្នាក់បកប្រែសិក្សា រយៈពេល៦ខែ បង្រៀនផ្ទាល់ដោយលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធន៍ច្រើនក្នុងការបង្ហាត់បង្រៀនភាសាខ្មែរ ម្ល៉ោះហើយគុណភាពបណ្តុះបណ្តាលតែងសម្រេចបានលទ្ធផលល្អ។ អ្នកគ្រូ ឡេត្រាងស្វឹងម៉ុង គ្រូបង្រៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឱ្យដឹង៖ “ខ្ញុំបានរៀនក្នុងថ្នាក់នៃគម្រោងនេះ ចាប់ពីកម្រិតមូលដ្ឋានរហូតដល់កម្រិតខ្ពស់ ដូច្នេះ ចេះអាន ស្តាប់ សរសេរនិងនិយាយភាសាខ្មែរបានល្អ។ ឥឡូវនេះ ខ្ញុំសប្បាយចិត្តណាស់ ដែលបានចេះភាសាខ្មែរ ពីព្រោះសិក្ខាកាមរបស់ខ្ញុំសុទ្ធតែជាព្រះសង្ឃ ដូច្នេះងាយស្រួលក្នុងការប្រាស្រ័យទាក់ទង និងបង្ហាត់បង្រៀន”។ ចំណែកវរសេ នីយ៍ឯកបម្រុង ង្វៀងថាញឌឹង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ឱ្យដឹង៖ “គម្រោងនេះពិតជាមានភាពជាក់ស្តែងណាស់ និងស្របតាមលក្ខណៈពិសេសនៃស្ថានភាពជាក់ស្តែងរបស់ភូមិភាគ។ កម្មាភិបាល យុទ្ធជនការពារព្រំដែនជាច្រើន ដែលបំពេញការងារនៅតំបន់ជនរួមជាតិខ្មែរ ពេលបានរៀនក្នុងថ្នាក់នៃគម្រោងនេះ គឺយល់ច្បាស់ពីវប្បធម៌ ទំនៀមទម្លាប់និងភាសានិយាយ ដូច្នេះងាយស្រួលក្នុងការចលនាមហាជន កសាងជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជន កាន់តែរឹងមាំនៅតំបន់ព្រំដែនសមុទ្រ; អនុវត្តល្អការងារឃោសនា ផ្សព្វផ្សាយច្បាប់ ផ្សព្វផ្សាយកម្មវិធីទិសដៅជាតិ ដោះស្រាយរាល់បញ្ហាដែលកើតឡើង និងបង្កការយល់ស្របក្នុងប្រជាជន”។
អាចអះអាងបានថា ប្រសិទ្ធភាពនៃគម្រោងនេះ គឺរួមចំណែកលើកកម្ពស់គុណភាពកងជួរកម្មាភិបាលបម្រើការងារជនជាតិ សាសនា ឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។ កម្មាភិបាល អ្នករដ្ឋការនិងបុគ្គលិកជាច្រើន ក្រោយពីបានបណ្តុះបណ្តាល មានភាពជឿជាក់លើខ្លួនឯងក្នុងប្រើប្រាស់ ភាសាខ្មែរនៅពេលជួបប្រាស្រ័យទាក់ទងជាមួយប្រជាជន លើកកម្ពស់គុណភាពបម្រើការងារ និងកសាងរូបភាពរដ្ឋអំណាចស្និទ្ធស្នាល ជិតដិតប្រជាជន ដើម្បីបម្រើប្រជាជន៕
យ្វីអាញ - លីសៀ