24/07/2026 - 09:17

តាំង​ពិព័រណ៍​វិចិត្រ​សិល្បៈ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​នៅ​ថ្ងៃ​ទី​២៤ ខែ​សី​ហា​ 

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ និង​សមា​គម​វិចិត្រ​សិល្បៈ​វៀត​ណាម​ ទើប​មាន​កិច្ច​ប្រ​ជុំ​ពិភាក្សា​អំ​ពី​ការ​ងារ​តាំង​ពិព័រណ៍​វិចិត្រ​សិល្បៈ​តំ​បន់​៨ (តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​) លើក​ទី​៣០ ឆ្នាំ​២០២៦។

 សា​លម​ហោ​ស្រព​កាវ​វ៉ាំង​ឡូវ​ នៅ​សង្កាត់​បាក​លីវ​។​

តាម​ផែន​ការ​ ពិ​ធី​តាំង​ពិព័រណ៍​នឹង​ប្រ​ព្រឹត្ត​ទៅ​ក្នុង​អំ​ឡុង​ពេល​៧ថ្ងៃ​ បើក​ពិ​ធី​នៅ​ថ្ងៃ​ទី​២៤ ខែ​សី​ហា​ នៅ​សា​លម​ហោ​ស្រព​ កាវ​វ៉ាំង​ឡូវ​ សង្កាត់​បាក​លីវ​។ ការ​តាំង​ពិព័រណ៍​មាន​ការ​ចូល​រួម​ពី​ខេត្ត​ក្រុង​ចំ​នួន​ ៥ រួម​មាន​៖ ទី​ក្រុង​កឹង​ធើ អាង​យ៉ាង​ កាម៉ាវ វិញ​ឡុង​និង​ដុង​ថា​ប។

តាម​ការ​គ្រោង​ទុក​នឹង​មាន​វណ្ណ​កម្ម​វិចិត្រ​សិល្បៈ​ឆ្នើម​ប្រ​មា​ណ​ ២០០ ដែល​បាន​ក្រុម​ប្រឹក្សា​វិចិត្រ​សិល្បៈ​នៃ​សមា​គម​វិចិត្រ​សិល្បៈ​វៀត​ណាម​ជ្រើស​យក​មក​តាំង​បង្ហាញ​។ បណ្ដា​ប្រ​ភេទ​វិចិត្រ​សិល្បៈ​យក​មក​ចូល​រួម​តាំង​ពិព័រណ៍​ រួម​មាន​៖ គំនូរ​ក្រា​ហ្វិក​ ចម្លាក់​និង​វណ្ណ​កម្ម​វិចិត្រ​សិល្បៈ​អនុ​វត្ត​៕                              

                                                             យ្វី​លឺ​-មុនី​​ 

ចែករំលែកអត្ថបទ