កីឡា - ទេសចរណ៍ ទេសចរណ៍

23/06/2026 - 20:43

ស្វែង​យល់​ពី​សម្រស់​វត្ត​ស្លែង​ចាស់​ 

ស្ថិត​នៅ​តាម​បណ្តោ​យផ្លូវ​ជាតិ​លេខ​ ៥៤ ឋិត​នៅ​ភូមិ​ស្លែង​ ឃុំ​តឹបស៊ើង ខេត្ត​វិញ​ឡុង​។ វត្ត​ស្លែង​ចាស់​មិន​ត្រឹម​ជា​វត្ត​ខ្មែរ​មួយ​ក្នុង​ចំណោម​វត្ត​ខ្មែរ​បុរាណ​ក្នុង​តំ​បន់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​កំ​ពុង​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​ទាក់​ទាញ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​ និង​ក្រៅ​ខេត្ត​ទៀត​ផង​។ ជា​មួយ​នឹង​ប្រវត្តិ​សាស្ត្រ​ជាង​ ៣៧០ ឆ្នាំ​ ដែល​ស្ថា​បត្យកម្ម​ប្រ​កប​ដោយ​លក្ខ​ណៈពិ​សេស​ វត្ត​គឺ​ជា​កន្លែង​រក្សា​ទុក​នូវ​តម្លៃ​វប្ប​ធម៌​ប្រពៃណី​ជា​ច្រើន​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ណាម​បូ​។

ខ្លោង​ទ្វារ​វត្ត​ស្លែង​ចាស់​។

វត្ត​បា​នក​សាង​ឡើង​តាំង​ពី​ឆ្នាំ​ ១៦៥០ លើ​ផ្ទៃ​ដី​ប្រ​មា​ណ​ ៣,៥ ហិក​តា​ វត្ត​ស្លែង​ចាស់​មាន​បរិវេណ​ធំ​ទូ​លាយ​ ស្រស់​ស្រាយ​ ជា​មួយ​នឹង​ដើម​ឈើ​ធំ​ៗជា​ច្រើន​ដែល​ផ្តល់​ម្លប់​ត្រ​ជាក់​ត្រ​ជំ​ទាំង​ប្រាំង​និង​វស្សា​។ ក្នុង​បរិវេណ​វត្ត​ សំ​ណង់​ស្ថា​បត្យកម្ម​នីមួយៗ​ត្រូវ​បាន​សាង​សង់​យ៉ាង​ផ្ចិត​ផ្ចង់​ មាន​តុល្យ​ភាព​រវាង​លក្ខ​ណៈប្រពៃណី​ និង​សិល្បៈ​ចម្លាក់​ដ៏​ពិ​សេស​របស់​ជន​ជាតិ​ខ្មែរ​។ ចំណុច​លេច​ធ្លោ​បំ​ផុត​នៃ​វត្ត​នេះ​គឺ​ព្រះ​វិហារ​ថ្មី​ បាន​សាង​សង់​មាន​ស្ថា​បត្យកម្ម​ រចនាប័ទ្ម​ផ្សេង​ដោយ​ឡែក​ មាន​ភាព​ខុស​ប្លែក​ពី​វត្ត​ខ្មែរ​ជា​ច្រើន​នៅ​វាល​រាប​ទន្លេ​គឺ​វឡុង​។ សំ​ណង់​នេះ​បង្ក​បាន​ការ​ចាប់​អា​រម្មណ៍​តាម​រយៈ​ក្បូរ​ក្បាច់​រចនា​យ៉ាង​ល្អិត​ល្អន់​ ប្រ​ព័ន្ធ​រូប​ចម្លាក់​តុ​បតែង​ត្រូវ​បាន​ឆ្លាក់​យ៉ាង​ផ្ចិត​ផ្ចង់​ រួម​ជា​មួយ​ការ​រួម​បញ្ចូល​គ្នា​យ៉ាង​ចុះ​សម្រុង​រវាង​ស្ថា​បត្យកម្ម​បុរាណ​ និង​ទំនើប​។

ចាប់​តាំង​ពី​ខ្លោង​ទ្វារ​ចូល​មក​ ភ្ញៀវ​ទេស​ចរ​បាន​ទាក់​ទាញ​ដោយ​រូប​សំណាក​ដំ​រី​ធំ​ៗដែល​បា​នក​សាង​នៅ​ខាង​មុខ​ព្រះ​វិហារ​។ រូប​ចម្លាក់​ផូរផង់​ រូប​សំណាក​ទេវ​តា​ និង​ក្បូរ​ក្បាច់​តុ​បតែង​ដែល​មាន​ចារឹក​ជាប់​នូវ​វប្ប​ធម៌​ខ្មែរ​ បាន​បង្ក​ទៅ​ជា​សម្រស់​ដ៏​អស្ចារ្យ​ និង​ប្លែក​ភ្នែក​សម្រាប់​សំ​ណង់​ទាំង​មូល​។ នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ ដំ​បូល​ប្រក់​ក្បឿង​ពណ៌​ក្រ​ហម​ដ៏​លេច​ធ្លោ​រវាង​ពណ៌​ប្រ​ផេះ​ប្រាក់​នៃ​ផ្នែក​ស្ថា​បត្យកម្ម​នា​នា​ កាន់​តែ​លើក​កម្ពស់​ភាព​ត្រចះ​ត្រ​ចង់​នៃ​វត្ត​។

ទិដ្ឋភាព​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​នៃ​ព្រះ​វិហារ​វត្ត​ស្លែង​ចាស់​។

ដោយ​សារ​ស្ថា​បត្យកម្ម​ដ៏​ពិ​សេស​ វត្ត​ស្លែង​ចាស់​កាន់​តែ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​មក​ទស្សនា​ កម្សាន្ត​ និង​ស្វែង​យល់​ពី​វប្ប​ធម៌​ខ្មែរ​។ មិន​ត្រឹម​តែ​ប្រ​ជា​ជន​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ​ ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​មក​ពី​ទី​ក្រុង​ហូជី​មិញ​ និង​តំ​បន់​ដទៃ​ទៀត​ ក៏​បាន​មក​ទី​នេះ​ដើម្បី​លម្ហែ​កាយ​ក្នុង​បរិយាកាស​វប្ប​ធម៌​ និង​ជំនឿ​សាសនា​ដ៏​ពិ​សេស​នៃ​តំ​បន់​ដី​ណាម​បូ​ផង​ដែរ​។

បង​ ថា​ច់ យឿង ប្រ​ជា​ជន​ភូមិ​ស្រុក​ ឱ្យ​ដឹង​៖ កាល​ពី​មុន​មិន​សូវ​មាន​ភ្ញៀវ​មក​ទស្សនា​វត្ត​ប៉ុន្មាន​ទេ​ ភាគ​ច្រើន​មាន​តែ​ពុទ្ធ​បរិស័ទ​ចូល​មក​ក្នុង​ឱ​កាស​បុណ្យ​ទាន​ប៉ុណ្ណោះ​។ ប៉ុន្តែ​ ចាប់​តាំង​ពី​ព្រះ​វិហារ​ថ្មី​ត្រូវ​បាន​សាង​សង់​រួច​រាល់​ ចំ​នួន​ភ្ញៀវ​ទេស​ចរ​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។ ពិ​សេស​នៅ​ថ្ងៃ​ចុង​សប្តា​ហ៍ មាន​ក្រុម​ភ្ញៀវ​ទេស​ចរ​ យុវ​ជន​ និង​គូ​ស្នេហ៍​ជា​ច្រើន​មក​ទស្សនា​ និង​ថត​រូប​អនុ​ស្សាវ​រី​យ៍។ មាន​កូន​កំ​លោះ​កូន​ក្រមុំ​ជា​ច្រើន​បាន​ជ្រើស​រើស​ទី​នេះ​ជា​ទី​តាំង​ថត​រូប​អាពាហ៍​ពិពាហ៍​ ដោយ​សារ​តែ​ស្ថា​បត្យកម្ម​ដ៏​ស្រស់​ស្អាត​ និង​បរិយាកាស​ស្ងប់​ស្ងាត់​។

ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​ និង​ថត​រូប​ភាព​ដ៏​ស្រស់​ស្អាត​នៅ​វត្ត​ស្លែង​ចាស់​។

មិន​ត្រឹម​តែ​ជា​កន្លែង​សកម្ម​ភាព​ជំនឿ​សាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ​នោះ​ទេ​ វត្ត​ស្លែង​ចាស់​ថែម​ទាំង​រួម​ចំណែក​ផ្សព្វ​ផ្សាយ​រូប​ភាព​វប្ប​ធម៌​ក្នុង​តំ​បន់​ទៅ​កាន់​ភ្ញៀវ​ទេស​ចរ​ផង​ដែរ​។ ការ​រួម​បញ្ចូល​គ្នា​រវាង​តម្លៃ​ប្រវត្តិ​សាស្ត្រ​ សិល្បៈ​ស្ថា​បត្យកម្ម​ និង​ទេ​សភាព​ធម្ម​ជាតិ​ បាន​បង្កើត​ភាព​ទាក់​ទាញ​ផ្សេង​ដោយ​ឡែក​សម្រាប់​វត្ត​។

ក្នុង​បរិបទ​ដែល​វិស័យ​ទេសចរណ៍​វប្ប​ធម៌​ និង​ជំនឿ​សាសនា​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ វត្ត​ស្លែង​ចាស់​ត្រូវ​បាន​ចាត់​ទុក​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​មាន​សក្តា​នុភាព​មួយ​របស់​ខេត្ត​វិញ​ឡុង​។ ការ​អភិ​រក្ស​ ពង្រីក​តម្លៃ​បេតិកភណ្ឌ​ និង​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ នឹង​រួម​ចំណែក​នាំ​ឱ្យ​វត្ត​ក្លាយ​ជា​ចំណុច​លេច​ធ្លោ​មួយ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ស្វែង​យល់​ពី​វប្ប​ធម៌​ខ្មែរ​នៅ​វាល​រាប​ទន្លេ​គឺ​វឡុង​។

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ