ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/06/2026 - 10:36

សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម​ជា​ច្រើន និង​ទម្រង់​ឆ្ពោះ​មក​ប្រ​ជា​ជន 

ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ ២០២៦ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ធ្វឹង​ហ្វា បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ភារ​កិច្ច​សម្រេច​បាន​លទ្ធ​ផល​ជាក់​ស្តែង​ជា​ច្រើន។

សន្និ​បាត​បូក​សរុការ​ងារ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ ៦ ខែ​ដើម​ឆ្នាំ។

ក្នុង​នោះ មូល​និធិ “ដើម្បី​អ្នក​ក្រ” កៀរ​គរ​ថវិ​កា​បាន​ជាង ១៨,៥ លាន​ដុង; សហ​ការ​ជូន​អំ​ណោយ ១.៧៥៩ ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក គិត​ជា​ថវិ​កា​សរុប​ជាង ៨៣៣ លាន​ដុង។ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ បាន​សហ​ការ​សាង​សង់​ផ្ទះ​មហា​សាម​គ្គី ៣ ខ្នង ដោយ​ចំ​ណាយ​ថវិ​កាស​រុប ២៤០ លាន​ដុង; ឧបត្ថម្ភ​ជួស​ជុល​និង​លើក​ធារ​ផ្ទះ ៧ ខ្នង ជូន​គ្រួ​សារ​ដែល​មាន​ការ​លំ​បាក; សហ​ការ​កសាង​ស្ពាន​បាន១ សរុប​ថវិ​កា​ជាង ២០០ លាន​ដុង និង​ជូន​អំ​ណោយ ៥០ ចំ​ណែក​ដល់​ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​ភាគ។

រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ បាន​រក្សា​ទម្រង់ “ស្តាប់​ប្រ​ជា​ជន​និយាយ” ទទួល​និង​ឆ្លុះ​បញ្ចាំង​ទាន់​ពេល​នូវ​មតិ​យោ​បល់ សំ​ណូម​ពរ​របស់​ប្រ​ជា​ជន​ដល់​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ពិនិត្យ​និង​ដោះ​ស្រាយ។ ទន្ទឹម​នឹង​នោះ គឺ​បន្ត​រក្សា​ផ្លូវ​គំរូ​ចំ​នួន ១១ ដែល​មាន​ប្រ​វែង​សរុប ១៤,៧ គី​ឡូ​ម៉ែត្រ រួម​ចំ​ណែក​កសាង​ទិដ្ឋ​ភាព​ជន​បទ​ភ្លឺ - បៃ​តង - ជ្រះ - ស្អាត។ មាន​ទម្រង់​ឆ្នើម​ជា​ច្រើន​បាន​បន្ត​ពង្រីក​មាន​ប្រ​សិទ្ធ​ភាព ដូច៖ ដង​ផ្លូវ​ដាំ​ផ្កា​លម្អ ក្លឹប​ការ​ពារ​បរិ​ស្ថាន កម្ម​វិធី “ម្តាយ​គាំ​ពារ” ឧបត្ថម្ភ​យុវ​ជន​បង្កើត​អា​ជីវ​កម្ម និង​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​ក្នុង​សហ​គមន៍​ប្រ​ជា​ជន៕

  ថាច់​ពេជ្រ-មេង​លី

ចែករំលែកអត្ថបទ