លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ វប្បធម៌ កីឡានិងទេសចរណ៍ រួមទាំងអង្គភាពពាក់ព័ន្ធនានាអំពីសេចក្តីព្រាងកម្មវិធីសិល្បៈពិសេស អំណរខួបអនុស្សាវរីយ៍ ៨១ ឆ្នាំ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ - ២/៩/២០២៦) និងពិធីបើកមហោស្រពកីឡាទីក្រុងកឹងធើ លើកទី X ឆ្នាំ២០២៦។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ថ្លែងការណ៍ក្នុងអង្គប្រជុំ។
នៅក្នុងកិច្ចប្រជុំ អង្គភាពអនុវត្តបានរបាយកាណ៍សេចក្តីព្រាងកម្មវិធីដែលមានរយៈពេលប្រមាណ ១២០ នាទី ដោយបែងចែកជា ៣ ផ្នែករួមមាន៖ “មាតុភូមិយើងទង់បក់រវិក”, “ពិធីបើកមហោស្រពកីឡាទីក្រុងកឹងធើ លើកទី X-២០២៦” និង “កឹងធើឈានឡើងកម្រិតថ្មី”។ ក្នុងនោះ មានការសម្តែងសិល្បៈ ពិធីបើកឆាកកម្មវិធី ការសម្តែងរួមគ្នា ការដង្ហែព្យុហយាត្រា ដោយមានការចូលរួមពីតារាចម្រៀង សិល្បករ ក្រុមតន្ត្រី និងកម្លាំងមហាជនយ៉ាងច្រើនកុះករ ដោយមានប្រជាជនចូលរួមដល់ទៅរាប់ម៉ឺននាក់។
អ្នកតំណាងទាំងឡាយបានចូលរួមផ្តល់មតិយោបល់ជាច្រើន ដើម្បីកែលម្អសេចក្តីព្រាងកម្មវិធី ធានាកម្មវិធីប្រព្រឹត្តទៅយ៉ាងពុះពោរ ឧឡារិកនិងប្រកបដោយអត្តសញ្ញាណ បង្ហាញពីស្មារតីសាមគ្គីភាព និងការរីកចម្រើននៃចលនាកីឡារបស់ទីក្រុង។ មានខ្លឹមសារជាច្រើនទាក់ទងនឹងការងារចាត់តាំង ការឃោសនាផ្សព្វផ្សាយ ការកៀរគរកម្លាំងចូលរួមសម្តែង ការធានាសន្តិសុខសណ្តាប់ធ្នាប់ និងការងារភស្តុភារក៏បានលើកយកមកពិភាក្សាផងដែរ។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ថ្លែងការណ៍ក្នុងអង្គប្រជុំ។
ថ្លែងបូកសរុបកិច្ចប្រជុំ លោកស្រី ង្វៀងធីង៉ុកឌេប បានស្នើឱ្យមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បន្តសហការជាមួយអង្គភាពអនុវត្តត្រួតពិនិត្យឡើងវិញ និងកែសម្រួលសេចក្តីព្រាងកម្មវិធី; ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវកម្លាំងចូលរួម រយៈពេលត្រៀមនិងរៀបចំគម្រោងថវិកាឱ្យបានឆាប់ ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចធ្វើការវាយតម្លៃ។ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង ក៏បានស្នើឱ្យស្វែងយល់វិធានការសម្រាប់ពេលវេលាចាត់តាំងការរៀបចំតំបន់បម្រើប្រជាជនមកទស្សនា ធានាកម្មវិធីមានទ្រង់ទ្រាយ អធិកអធម និងមានប្រសិទ្ធភាពខ្ពស់៕
ញ.មិញ-វ៉ាន់តឹន