(CTO) - នាថ្ងៃទី ១៨ ខែមិថុនា គណៈប្រតិភូនៃគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ដឹកនាំដោយលោក ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្ស ទីក្រុង បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសមាគមអ្នកសារព័ត៌មានទីក្រុងកឹងធើ និងស្ថាប័នសារព័ត៌ មាននៅលើភូមិសាស្ត្រទីក្រុង ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ១០១ ឆ្នាំ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១/៦/១៩២៥ - ២១/៦/២០២៦)។

គណៈប្រតិភូនៃគណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ អញ្ជើញមកសួរសុខទុក្ខ និងអបអរសមាគមអ្នកសារព័ត៌មានក្រុងកឹងធើ និងកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ។
គណៈប្រតិភូបានអញ្ជើញមកអបអរនៅសមាគម អ្នកសារព័ត៌មានទីក្រុងកឹងធើ, កាសែតនិងវិទ្យុ-ទូរទស្សន៍កឹងធើ, មជ្ឈមណ្ឌលទូរទស្សន៍វៀតណាមប្រចាំតំបន់ណាមបូ (VTV10), ការិយាល័យតំណាងកាសែតកងទ័ពប្រជាជន, ការិយាល័យតំណាងកាសែតនគរបាលប្រជាជន, ការិយាល័យតំណាងកាសែតថាញណៀង ប្រចាំតំបន់តៃណាមបូ និងគណៈតំណាងមជ្ឈមណ្ឌលវិទ្យុ-ទូរទស្សន៍កងទ័ពប្រចាំតំបន់វាលរាបទន្លេគឺវឡុង។

លោក ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង បានអញ្ជើញមកសួរសុខទុក្ខនិងអបអរទិវាសារព័ត៌មានបដិវត្តន៍វៀតណាម នៅមជ្ឈមណ្ឌលទូរទស្សន៍វៀតណាមប្រចាំតំបន់ណាមបូ។
លោក ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង បានស្ងើចសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សមាគមអ្នកសារព័ត៌មាន ទីក្រុង និងស្ថាប័នសារព័ត៌មាននានាក្នុងការអភិវឌ្ឍរបស់ទីក្រុងកឹងធើ នាពេលកន្លង។ ទន្ទឹមនឹងនោះ លោកក៏បានស្នើឱ្យសមាគមអ្នកសារព័ត៌មានទីក្រុង បន្តអនុវត្តល្អនូវភារកិច្ចអប់រំ បំប៉ន់សតិអារម្មណ៍ នយោបាយ សីលធម៌វិជ្ជាជីវៈ និងជំនាញឯកទេស; ព្រមទាំងយកចិត្តទុកដាក់ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សមាជិក។ ស្ថាប័នសារព័ត៌មាននានាគប្បីបន្តសហការផ្សព្វផ្សាយនូវសមិទ្ធផល សេដ្ឋកិច្ច-សង្គមរបស់ទីក្រុង ក្នុងនោះមានគម្រោងធំៗដែលកំពុងនឹងអនុវត្ត; ព្រមទាំងផ្សព្វផ្សាយព័ត៌មានវិជ្ជមាន គំរូល្អៗលើគ្រប់វិស័យ និងទិសដៅអភិវឌ្ឍន៍របស់ទីក្រុងកឹងធើក្នុងអនាគត។

លោក ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង បានអញ្ជើញមកសួរសុខទុក្ខនិងអបអរទិវាសារព័ត៌មានបដិវត្តន៍វៀតណាម នៅការិយាល័យតំណាងកាសែតកងទ័ពប្រជាជន។
លោក ត្រឹងវ៉ាំងហ្វៀង បានស្នើឱ្យគណៈកម្មាធិការបក្ស និងគណៈនាយកកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ បន្តពង្រីកស្មារតីសាមគ្គី ច្នៃប្រតិដ្ឋ; ផ្លាស់ថ្មីកម្មវិធី ទំព័រជំនាញ មាតិកាជំនាញ ដើម្បីនាំយកសេចក្តីសម្រេចចិត្តរបស់បក្សចូលទៅក្នុងជីវភាពជាក់ស្តែង រួមចំណែកបង្កការឯកភាពក្នុងប្រជាជន ទាក់ទាញអាជីវកម្មមកវិនិយោគនៅទីក្រុង; យកចិត្តទុកដាក់លើជីវភាពរបស់កម្មាភិបាល បុគ្គលិកនិងនិយោជិត។ល។ ទន្ទឹមនឹងនោះ អនុវត្តឱ្យបានល្អ ការផ្លាស់ប្តូរឌីជីថលសារព័ត៌មាន ផ្លាស់ប្តូរពី “ស្ថាប័នព័ត៌មាន” ទៅជា “គ្រឹះស្ថានសារគនាគមន៍ស្នូល” របស់ទីក្រុង រួមចំណែកធ្វើឱ្យទីក្រុងកឹងធើ ក្លាយជាប៉ូលកំណើនមួយរបស់ប្រទេសជាតិ និងជាទីក្រុងដែលគួរឱ្យចង់រស់នៅ៕
ផាមទ្រុង - វ៉ាន់តឹន