រាត្រីទី ២០ ខែមិថុនា នៅទីក្រុងហូជីមិញ អគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម បានចាត់តាំងសន្និសីទស្ងើចសរសើរគ្រួសារកម្មករ បុគ្គលិក កម្មករនិយោ ជិតគំរូទូទាំងប្រទេស ដំណាក់កាល ២០២១-២០២៦។
.webp)
ថ្នាក់ដឹកនាំសម្ព័ន្ធសហជីពទីក្រុងកឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយគ្រួសារអ្នកស្រីង្វៀងធីអៀងជីនិងគ្រួសារ លោកង្វៀងវ៉ាំងទ្រឿងនៅក្នុងសន្និសីទ។
នៅក្នុងសន្និសិទ្ធនេះ មានគ្រួសារកម្មករ បុគ្គលិក កម្មករនិយោជិតគំរូ៩៥គ្រួសារក្នុងទូទាំងប្រទេស បានគណៈប្រតិបត្តិការអគ្គសម្ព័ន្ធសហជីពកម្មករវៀតណាម ជូនប័ណ្ណសរសើរ។ ក្នុងនោះ ទីក្រុងកឹងធើ មាន២គ្រួសារបានស្ងើចសរសើរ នោះគឺ គ្រួសារអ្នកស្រីង្វៀងធីអៀងជី អនុលេខាគណៈកម្មាធិការបក្ស វិទ្យាធិការរងនៃសាកលវិទ្យាល័យបច្ចេកទេស-បច្ចេកវិទ្យាកឹងធើ និងគ្រួសារលោកង្វៀងវ៉ាំងទ្រឿង អនុប្រធានផ្នែកបុគ្គលិកនៃក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឡាក់តី II។
បំពេញការងារចាប់ពីឆ្នាំ១៩៩៥ មកទល់នឹងពេលនេះ អ្នកស្រីង្វៀងធីអៀងជី តែងអនុវត្តសម្រេចល្អភារកិច្ចមុខជំនាញ សកម្មចូលរួមនៅរាល់ចលនាប្រឡងប្រណាំងនិងសកម្មភាពរបស់សហជីព ជាច្រើនឆ្នាំបន្តបន្ទាប់ អ្នកស្រីសម្រេចបានកិត្តិនាមជាយុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋាន ថ្នាក់ទីក្រុង វិសេសមានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសពលកម្មចំណាត់ថ្នាក់លេខ២។ ប្តីអ្នកស្រីជាគ្រូឧទ្ទេស មានកម្រិតវិជ្ជាថ្នាក់បណ្ឌិត កូនស្រីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ទទួលបាននិទ្ទេសឆ្នើម។
លោកង្វៀងវ៉ាំងទ្រឿង ជាច្រើនឆ្នាំបន្តបន្ទាប់ តែងសម្រេចបានកិត្តិនាម"សមាជិកសហជីពឆ្នើម" មានគំនិតច្នៃប្រតិដ្ឋតែងបានអាជីវកម្មទទួលស្គាល់ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពសហជីពនៅអង្គភាព។ ប្រពន្ធគាត់ជាសមាជិកសហជីពគំរូ សម្រេចកិត្តិនាម "ពូកែការងាររដ្ឋ ធានាការងារផ្ទះ" កូនៗលុះក្នុងដំបូន្មាន រៀនពូកែ សម្រេចកិត្តិនាមសិស្សឆ្នើមជាច្រើនឆ្នាំបន្តបន្ទាប់។
សន្និសីទនេះគឺជាឱកាសលើកតម្កើង ធ្វើឱ្យរីកសាយភាយតម្លៃល្អប្រសើររបស់គ្រួសារកម្មករ បុគ្គលិក កម្មករនិយោជិតវៀតណាម លើកទឹកចិត្តសមាជិកសម្ព័ន្ធយុវជន កម្មករនិយោជិតបន្តការប្រឡងប្រណាំងពលកម្មពូកែ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសម្បូរសប្បាយ ជឿនលឿននិងសុភមង្គល៕
កៀងក្វឹក-មុនី