(អ.ឡ) - ថ្ងៃទី ១៩ ខែមិថុនា គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចាត់តាំងពិធីជួបជុំអ្នកសារព័ត៌មាន ស្របក្នុងឱកាសរំលឹកអនុស្សាវរីយ៍ ១០១ ឆ្នាំ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១/៦/១៩២៥ - ២១/៦/២០២៦)។
លោក ដុង វ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; លោក ត្រឿងកាញ់ត្វៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; លោក ត្រឹងវ៉ាំងហ្វៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ រួមជាមួយនិងអនុប្រធានក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន ថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក និងសមាគមអ្នកសារព័ត៌មានទីក្រុងកឹងធើ បានអញ្ជើញចូលរួមក្នុងពិធីជួបជុំនេះ។

អ្នកតំណាងទាំងឡាយអញ្ជើញចូលរួមក្នុងពិធីជួបជុំ និងជួបជុំស្ថាប័នសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ ត្រីមាសទី ២-២០២៦។

អ្នកតំណាងទាំងឡាយអញ្ជើញចូលរួមក្នុងពិធីជួបជុំ និងជួបជុំស្ថាប័នសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ ត្រីមាសទី ២-២០២៦។
នៅក្នុងពិធីជួបជុំនេះ អ្នកតំណាងបានរំឮកឡើងវិញនូវប្រពៃណីដ៏រុងរឿងរបស់សារព័ត៌មានបដិវត្តន៍វៀតណាម និងស្ងើចសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់សារព័ត៌មាននៅលើភូមិសាស្រ្តទីក្រុង។
គិតដល់ត្រីមាសទី ២ - ២០២៦ នៅលើភូមិសាស្ត្រទីក្រុងកឹងធើ មានស្ថាប័នសារព័ត៌មានចំនួន ៧៦ កំពុងដំណើរការ ក្នុងនោះ កាសែតនិងវិទ្យុ-ទូរទស្សន៍កឹងធើ គឺជាស្ថាប័នសារព័ត៌មានរបស់ទីក្រុង។ មានការិយាល័យតំណាងចំនួន ៧៥ និងអ្នកយកព័ត៌មានប្រចាំការ អ្នកយកព័ត៌មានទទួលបន្ទុកភូមិសាស្រ្តរបស់ស្ថាប័នសារព័ត៌មានមជ្ឈិម និងភូមិភាគផ្សេងទៀតនៅក្នុងទីក្រុង។
ថ្នាក់ដឹកនាំទីក្រុងកឹងធើ បានសម្តែងនូវការគោរព និងទទួលស្គាល់នូវការរួមចំណែកយ៉ាងសំខាន់របស់ស្ថាប័នសារព័ត៌មាន និងកងជួរអ្នកសារព័ត៌មាន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ សារព័ត៌មានបានរួមចំណែកបង្កការឯកភាពក្នុងការយល់ដឹង ការស្រុះស្រួលក្នុងសង្គម លំនឹងសតិអារម្មណ៍របស់កម្មាភិបាល បក្ខជននិងប្រជាជន; ផ្សព្វផ្សាយគំរូល្អៗ វិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព និងបុគ្គលគំរូថ្មី។ សកម្មក្នុងការការពារមូលដ្ឋានគ្រឹះឧត្តមគតិរបស់បក្ស ផ្សព្វផ្សាយរូបភាពទីក្រុងកឹងធើសកម្ម ផ្លាស់ថ្មីនិងអភិវឌ្ឍ រួមចំណែកទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគ អាជីវកម្ម និងមិត្តភក្តិទាំងក្នុងនិងក្រៅប្រទេស។

លោក ត្រឹងវ៉ាំងហ្វៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ
ថ្លែងការណ៍ក្នុងព្រឹត្តិការណ៍។
ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ លោក ត្រឹងវ៉ាំងហ្វៀង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានសង្កត់ធ្ងន់៖ ទីក្រុងកឹងធើរួមជាមួយប្រទេសជាតិ កំពុងបោះជំហានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងបក្ខភាគទីក្រុង បានកំណត់ដល់ឆ្នាំ ២០៣០ កឹងធើនឹងក្លាយជាប៉ូលកំណើនមួយរបស់ជាតិ ដើរតួនាទីជាកម្លាំងចលករអភិវឌ្ឍន៍ និងរីកសាយភាយទូទាំងតំបន់; ដល់ឆ្នាំ ២០៤៥ ក្លាយជាទីក្រុងអេកូឡូស៊ី អារ្យធម៌ ទំនើប ស្ថិតក្នុងក្រុមទីក្រុងអភិវឌ្ឍន៍បង្គួររបស់អាស៊ី និងជាទីក្រុងគួរឱ្យរស់នៅរបស់វៀតណាម។ មាគ៌ានោះទាមទារ "ការប្តេជ្ញាចិត្តខ្ពស់ ខិតខំប្រឹងប្រែងធំ សកម្មភាពប្តូរផ្តាច់" និងការចូលរួមព្រមៗគ្នាក្នុងប្រព័ន្ធនយោបាយទាំងមូល ការស្រុះចិត្តគំនិតរបស់ប្រជាជន ការរួមដំណើររបស់អាជីវកម្ម និងការរួមចំណែកយ៉ាងសំខាន់ពីសារព័ត៌មាន។

អ្នកតំណាងទាំងឡាយអញ្ជើញចូលរួមក្នុងពិធីជួបជុំ និងជួបជុំស្ថាប័នសារព័ត៌មាន វិទ្យុ និងទូរទស្សន៍ ត្រីមាសទី ២-២០២៦។
លោក ត្រឹងវ៉ាំងហ្វៀង បានស្នើឱ្យស្ថាប័នសារព័ត៌មាននានា និងកងជួរអ្នកសារព័ត៌មាន បន្តរួមដំណើរជាមួយទីក្រុង។ សារព័ត៌មានត្រូវដើរទន្ទឹមគ្នាដើម្បីបង្កការឯកភាព ដើរមុនដើម្បីបើកផ្លូវចំណេះដឹង និងដើរឱ្យជ្រៅដើម្បីជំរុញសកម្មភាពអភិវឌ្ឍន៍។ ជាពិសេស ក្នុងយុគសម័យឌីជីថល សារព័ត៌មានផ្លូវការត្រូវរក្សាឱ្យមាំនូវតួនាទីជាចរន្តព័ត៌មានចម្បង និងគួរឱ្យទុកចិត្ត។ ចាំបាច់ត្រូវតែកសាងកងជួរអ្នកសារព័ត៌មាន មានសមត្ថភាព ហានទទួលខុសត្រូវ និងជំនាញ។ ស្ថាប័នសារព័ត៌មាននានាត្រូវកសាងបរិយាកាសការងារប្រកបដោយវិជ្ជាជីវៈ វប្បធម៌ ក្រឹត្យក្រម និងមនុស្សធម៌; អនុវត្តម៉ឺងម៉ាត់នូវបទប្បញ្ញត្តិសីលធម៌វិជ្ជាជីវៈ និងលក្ខខណ្ឌប្រើប្រាស់បណ្តាញសង្គមរបស់អ្នកសារព័ត៌មានវៀតណាម; កសាងស្ថាប័នសារព័ត៌មានវប្បធម៌ និងអ្នកសារព័ត៌មានវប្បធម៌ អ្នកសារព័ត៌មានម្នាក់ៗត្រូវតែជាយុទ្ធជនពិតប្រាកដនៅលើសមរភូមិសតិអារម្មណ៍ - វប្បធម៌; មានជំហររឹងមាំ ជំនាញច្បាស់លាស់ សីលធម៌ភ្លឺស្វាង វៃឆ្លាតនឹងការអនុវត្តជាក់ស្តែង និងធ្វើម្ចាស់បច្ចេកវិទ្យា។
ថ្នាក់ដឹកនាំទីក្រុងបានប្តេជ្ញាបន្តយកចិត្តទុកដាក់ សហការយ៉ាងជិតស្និទ្ធ បង្កលក្ខណៈងាយស្រួលដើម្បីស្ថាប័នសារព័ត៌មាន និងកងជួរអ្នកសារព័ត៌មានធ្វើសកម្មភាព បំពេញភារកិច្ចតាមសេចក្តីកំណត់; ព្រមទាំងស្តាប់ ដោះដូរ និងដោះស្រាយការលំបាកបានទាន់ពេល រួមចំណែកកសាងបរិយាកាសសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមនុស្សធម៌។

អ្នកសារព័ត៌មាន តាឌិញងៀ ប្រធានសមាគមអ្នកសារព័ត៌មានទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងព្រឹត្តិការណ៍។
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយបណ្តាមន្ទីរ ផ្នែក ក៏បានផ្តល់ព័ត៌មានដល់ស្ថាប័នសារព័ត៌មាន វិទ្យុនិងទូរទស្សន៍ អំពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងត្រីមាសទី ២ និងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ របស់ទីក្រុង ព្រមទាំងភារកិច្ចសំខាន់ៗក្នុងប៉ុន្មានខែចុងឆ្នាំ ២០២៦។ ផ្តល់ព័ត៌មានអំពីសកម្មភាពព័ត៌មាន សារព័ត៌មានក្នុងត្រីមាសទី ២ និង ៦ ខែដើមឆ្នាំ ២០២៦ ដោះដូរព័ត៌មាននិងឆ្លើយសំណួររបស់ស្ថាប័នសារព័ត៌មាននានា។
ក្នុងត្រីមាសទី ២ និង ៦ ខែដើមឆ្នាំ ២០២៦ ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ទីក្រុងបន្តមានការប្រែប្រួលជាវិជ្ជមានជាច្រើន។ កំណើនសេដ្ឋកិច្ចសម្រេច កម្រិតល្អ ស្ទើរគ្រប់វិស័យទាំងអស់សុទ្ធតែមានការកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ល្បឿនកំណើនផលិតផលនៅលើភូមិសាស្រ្ត (GRDP) តាមការប៉ាន់ស្មាន សម្រេចពី ៧,៤ - ៧,៦% សន្ទស្សន៍ផលិតឧស្សាហកម្ម (IIP) តាមការប៉ាន់ស្មានកើន ៩,២% បើធៀបនឹងរយៈពេលដូចគ្នា។ តម្លៃនីហរ័ណទំនិញ និងសេវាកម្ម ចំណូលជារូបិយប័ណ្ណបរទេស តាមការប៉ាន់ស្មានសម្រេចជាង ៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១១% បើធៀបនឹងរយៈពេលដូចគ្នា។ ចំណូលសរុបពីវិស័យទេសចរណ៍សម្រេច ៦.៦០៨ ពាន់លានដុង កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នា។ ការងារដោះស្រាយការងារធ្វើ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការថែទាំសុខភាពសហគមន៍បានយកចិត្តទុកដាក់ពិសេស សុខុមាលភាពសង្គមបានធានា៕
ខាញ់ទ្រុង-វ៉ាន់តឹន