សប្តាហ៍វប្បធម៌ - ទេសចរណ៍ ទីក្រុងកឹងធើ ឆ្នាំ២០២៦ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែមិថុនា ដោយមានសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយទេសចរណ៍ ឧទ្ទេសនាមពីវប្បធម៌ ផលិតផលពិសេស មនុស្ស និងទឹកដីទីក្រុងកឹងធើដល់ប្រជាជននិងភ្ញៀវទេសចរគ្រប់ទិសទី។
នារាត្រីថ្ងៃទី១៨ ខែមិថុនា សប្តាហ៍វប្បធម៌ - ទេសចរណ៍ ទីក្រុងកឹងធើ ឆ្នាំ២០២៦ ក្រោមប្រធានបទ “តីដូ - សម្រស់វិស្សមកាលត្រចះត្រចង់” បានបើកជាផ្លូវការនៅកំពង់ផែនិញកៀវ សង្កាត់និញកៀវ។
គណៈប្រតិភូចូលរួមក្នុងពិធីនេះ រួមមាន លោក ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង; លោកត្រឹងវ៉ាំងជិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងកឹងធើ; លោកស្រី វ៉ធីមីត្រាង អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង; លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង រួមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែកទីក្រុងនិងខេត្ត ទីក្រុងមិត្ត ព្រមទាំងសមាគមទេសចរណ៍តំបន់វាលរាបទន្លេគីវឡុង សមាគមទេសចរណ៍ទីក្រុង បណ្តាអាជីវកម្មទេសចរណ៍ ប្រជាជន និងភ្ញៀវទេសចរ បានចូលរួមយ៉ាងកុះករ។

កម្មវិធីសិល្បៈក្នុងពិធីបើកវគ្គ។
ពិធីបើកវគ្គមានកម្មវិធីសិល្បៈជាមួយនឹងឈុតសម្តែងជាច្រើន ដែលស្ងើចសរសើរពីសម្រស់ដ៏ស្រស់នៃទឹកដីទីក្រុងកឹងធើ ក្រោយពីរួមបញ្ចូលអង្គភាពរដ្ឋបាល ព្រមទាំងបំផុសកម្មវិធីជំរុញតម្រូវការទេសចរណ៍រដូវិស្សមកាលឆ្នាំ២០២៦ និងឧទ្ទេសនាមជើងទេសចរថ្មីៗជាច្រើន។

ថ្នាក់ដឹកនាំទីក្រុង និងគណៈប្រតិភូប្រារព្ធពិធីបើកវគ្គ។

លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង និងលោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ជូនបាច់ផ្កាថ្លែងអំណរគុណដល់បណ្តាអ្នកឧបត្ថម្ភដែលរួមដំណើរជាមួយព្រឹត្តិការណ៍។

លោកត្រឹងវ៉ាំងជិញ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ និងលោកស្រី វ៉ធីមីត្រាង អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ជូនបាច់ផ្កាថ្លែងអំណរគុណដល់បណ្តាអ្នកឧបត្ថម្ភ។
សប្តាហ៍វប្បធម៌-ទេសចរណ៍ ទីក្រុងកឹងធើ ឆ្នាំ២០២៦ គឺជាសកម្មភាពដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជំរុញការវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍ ទីក្រុងកឹងធើ សំដៅផ្សព្វផ្សាយពីទេសចរណ៍ ឧទេ្ទសនាមពីវប្បធម៌ ផលិតផលពិសេសៗ មនុស្ស និងទឹកដីទីក្រុងកឹងធើ ដល់ប្រជាជននិងភ្ញៀវទេសចរគ្រប់ទិសទី ដែលរួមចំណែកជំរុញតម្រូវការទេសចរណ៍រដូវវិស្សមកាលឆ្នាំ២០២៦។ តាមរយៈព្រឹត្តិការណ៍នេះ ជាជំហានឈានទៅរកការចងសម្ព័ន្ធកម្លាំងនៃផ្នែកទេសចរណ៍ កសិកម្ម ឧស្សាហពាណិជ្ជកម្ម និងបណ្តាឃុំ-សង្កាត់ ដើម្បីគាំទ្រដល់អាជីវកម្មទេសចរណ៍ ម្ចាស់ចម្ការ និងមូលដ្ឋានផលិតនូវផលិតផល OCOP ក្នុងការឧទេ្ទសនាមផលិតផល និងជំរុញការអភិវឌ្ឍរួមរបស់ទីក្រុង។

ថ្នាក់ដឹកនាំទីក្រុងអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍។

ភ្ញៀវទេសចរអន្តរជាតិទស្សនាស្តង់តាំងពិព័រណ៍។

ភ្ញៀវទេសចរទស្សនាស្តង់ម្ហូបអាហារ។

មណ្ឌលអាហារប៊ូហ្វេ ដោយឥតគិតថ្លៃ។
ព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមិថុនា រួមមានសកម្មភាពជាច្រើន ដូចជា៖ លំហផ្សព្វផ្សាយ និងជំរុញតម្រូវការទេសចរណ៍កឹងធើ, លំហម្ហូបអាហារ, តាំងពិព័រណ៍រូបថតទេសចរណ៍កឹងធើ សកម្មភាពសម្តែងសិល្បៈ ស្រស់ស្រូប “រសក្លិនតីដូ” ជាមួយពិធីជប់លៀងប៊ូហ្វេនំប្រពៃណី ផ្លែឈើ និងសិក្ខាសាលាវិទ្យាសាស្ត្រ ក្រោមប្រធានបទ “វាយតម្លៃពីតថភាពនៃទីតាំងទេសចរណ៍ និងការអនុវត្តការបំប្លែងឌីជីថលក្នុងវិស័យទេសចរណ៍កឹងធើក្នុងបរិការណ៍ថ្មី”៕
អាយឡាម-ត្រឹងរ៉ូន