តាមប្រសាសន៍លោក កាវវ៉ាំងលៀង លេខាសាខាបក្ស ប្រធានភូមិធើយទ្រុង ឃុំកើ-ដ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ កម្មាភិបាល បក្ខជនសាខាបក្សតែង “និយាយទន្ទឹមនឹងធ្វើ” និងធ្វើនូវកិច្ចការមានប្រយោជន៍បម្រើប្រជាជន។ ជាមួយនឹងការស្រុះចិត្តគំនិត សកម្មជ្រោមជ្រែងចាប់ពីកម្មាភិបាលដល់ប្រជាជន មណ្ឌលអាសយជនកាន់តែស៊ីវិល័យ សាខាបក្សសម្រេចភារកិច្ចឆ្នើមក្នុងអំឡុង៤ឆ្នាំបន្តបន្ទាប់ ពីឆ្នាំ២០២២ ដល់ឆ្នាំ ២០២៥។

កម្មាភិបាលភូមិធើយទ្រុង សួរសុខទុក្ខជីវភាពរបស់ប្រជាជន។
ប្រជាជនភូមិភាគរីករាយពេលដងផ្លូវគមនាគមន៍នៅភូមិធើយទ្រុងបានក្រាលបេតុង និងពង្រីកផ្ទៃផ្លូវ៤ម៉ែត្រ។ មីងហ្វិញធីឡែហុង ប្រជាជននៅភូមិធើយទ្រុង ឱ្យដឹង៖ “មុននេះ ផ្ទៃផ្លូវមានទទឺងតែ២ម៉ែត្រ មានកន្លែងបែកបាក់ជាច្រើន ធ្វើដំណើរទៅមកជួបលំបាកខ្លាំង។ ហេតុនោះ ពេលកម្មាភិបាលឃុំ ភូមិចលនាមាមីងស្ម័គ្រចិត្តបរិច្ចាគដី ដំណាំដើម្បីរដ្ឋវិនិយោគពង្រីកផ្លូវ”។
ដើម្បីរួមចំណែកធ្វើឱ្យសុក្រឹតនូវហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍លើភូមិឋាន លោកកាវវ៉ាំងលៀង លេខាសាខាបក្ស ប្រធានភូមិធើយទ្រុង បានចលនាប្រជាជនបរិច្ចាគដី ដំណាំ; ក្នុងនោះមានឪពុកបង្កើតគឺលោកកាវវ៉ាំងណេន បានស្ម័គ្រចិត្តបរិច្ចាគដី៨០០ម៉ែត្រការ៉េ មានតម្លៃប្រមាណ១ពាន់លានដុង ដើម្បីរដ្ឋវិនិយោគក្រាលបេតុងដងផ្លូវតភ្ជាប់ពីភ្លឺប្រឡាយតីកិញង៉ាងចេញទៅផ្លូវខេត្ត៩១៩។ លោកកាវវ៉ាំងលៀងឱ្យដឹង៖ “ដងផ្លូវនេះជាផ្លូវដីតូចចង្អៀត។ ដើម្បីផលប្រយោជន៍រួម គ្រួសារខ្ញុំស្ម័គ្រចិត្តចែករំលែក បរិច្ចាគដីដើម្បីមាមីងមានផ្លូវធ្វើដំណើរទៅមកងាយស្រួលជាង”។
ទន្ទឹមនឹងនោះ កម្មាភិបាល បក្ខជនសាខាបក្សភូមិធើយទ្រុង ចលនាសង្គមូបនីយកម្មបានជាង៧៤លានដុង ដំឡើងអំពូលភ្លើងបំភ្លឺ បង្គោលទង់ និងដំឡើងកាមេរាសន្តិសុខចំនួន៤។ រៀងរាល់ឆ្នាំ កម្មាភិបាល បក្ខជនចលនាថវិកាទិញកំបោរជម្រះស្លែដងផ្លូវ និងជម្រះស្មៅ កាប់ឆ្ការគុម្ពោតព្រៃស៊ុមទ្រុមបាំងភ្នែក។ល។ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ បង្កសោភណភាពមណ្ឌលអាសយជន។
រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ កម្មាភិបាល បក្ខជនសាខាបក្សភូមិធើយទ្រុងសហការកម្មាភិបាលឃុំចលនាមាមីងកសាងទម្រង់ផលិតសម្រេចបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជួយគ្រួសារប្រជាជន១១១គ្រួសារ បុលទុន៦ពាន់លានដុងពីធនាគារគោលនយោបាយសង្គម ដើម្បីលក់ដូរ និងវិនិយោគផលិត...។
បងស្រី ឡេធីកីមហាយ នៅភូមិធើយទ្រុង ឱ្យដឹង៖ “ដោយសារបានកម្មាភិបាលភូមិឧទ្ទេសនាមបុលទុនអនុគ្រោះ ទើបគ្រួសារខ្ញុំមានប្រាក់ទិញតុកៅអី ដើម្បីបើកលក់ភេសជ្ជៈ។ ផ្តើមពីនោះ ជីវភាពមិនសូវនឿយហត់ដូចមុន”។ កម្មាភិបាលភូមិសហការចលនាបង្កើតក្រុមចាក់មង ជួយសមាជិក២០នាក់មានការងារធ្វើស្ថិរភាព។ ពូត្រឹងសា រៀបរាប់៖ “គ្រួសារខ្ញុំមានសមាជិក៤នាក់ប្រកបរបរចាក់ម៉ង មធ្យមក្នុងមួយខែរកបានប្រាក់ចំណូលជាង១០លានដុង”។
ក្រៅពីនោះ ចាប់ពីដើមឆ្នាំមកដល់ពេលនេះ កម្មាភិបាល បក្ខជនសាខាបក្សភូមិ នៅទាំងចលនាសង្គមូបនីយកម្មអំណោយចំនួន២០០ចំណែក ឧបត្ថម្ភគ្រួសារក្បែរក្រ មានស្ថានភាពលំបាក។ ចាប់ពីឆ្នាំ២០២៥មកដល់ពេលនេះ កម្មាភិបាល បក្ខជនសហការចលនាសង់ផ្ទះបាន២ខ្នង។ សព្វថ្ងៃក្នុងភូមិគ្មាននៅគ្រួសារក្រទៀត។
ជាមួយនឹងរបៀបធ្វើជាក់ស្តែង និងមានប្រសិទ្ធភាព សាខាបក្សភូមិធើយទ្រុង បានពង្រីកកម្លាំងនៃទូទាំងប្រជាជន សម្រេចភាគកម្រិត ភារកិច្ចឆ្នើមដែលបានប្រគល់ជូន។ លោកកាវវាំងលៀង លេខាសាខាបក្ស ប្រធានគណះប្រជាជនភូមិ ឱ្យដឹង៖ “យើងខ្ញុំនឹងបន្តពង្រីកតួនាទីស្នូលរបស់កម្មាភិបាល បក្ខជនក្នុងការថែទាំជីវភាពប្រជាជន ចលនាប្រជាជនអភិវឧ្ឍសេដ្ឋកិច្ចគ្រួសារ រក្សាអនាម័យបរិស្ថាន។ល។ រួមចំណែកកសាងមណ្ឌលអាសយជនកាន់តែអភិវឧ្ឍ”៕
ង្វៀងហ្វី -ចន្ថា