ទីក្រុងកឹងធើ បច្ចុប្បន្នមានកេរដំណែលចំនួន ១០៨ ដែលបានរៀបចំណាត់ថ្នាក់ ក្នុងនោះមានកេរដំណែលថ្នាក់ជាតិដ៏ពិសេស ១ កេរដំណែលថ្នាក់ជាតិចំនួន ៣១ និងកេរដំណែលថ្នាក់ទីក្រុងចំនួន ៧៦ ព្រមទាំងមានបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួន ១៦ ទៀតផង។ នេះគឺជាប្រភពធនធានមិនត្រឹមតែកំណត់នូវអត្តសញ្ញាណវប្បធម៌របស់កឹងធើ រួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជា "លិខិតឆ្លងដែន" សម្រាប់ដំណើរការសមាហរណកម្មផងដែរ។

ពិធីសែនព្រះខែរបស់ជនរួមជាតិខ្មែរនៅវត្តឃ្លាំង (សង្កាត់សុកត្រាំង) បានទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
កេរដំណែល - ជាធនធានទេសចរណ៍
បណ្តាកេរដំណែលដែលបានរៀបចំណាត់ថ្នាក់ បច្ចុប្បន្នបានទីក្រុងកឹងធើបែងចែកថ្នាក់គ្រប់គ្រងយ៉ាងមានរបៀបរៀបរយ និងវិទ្យាសាស្ត្រ។ សារមន្ទីរទីក្រុងកឹងធើបានចាត់ឱ្យគ្រប់គ្រងដោយផ្ទាល់នូវកេរដំណែលថ្នាក់ជាតិពិសេសជ័យជំនះជឿងធៀង កេរដំណែលថ្នាក់ជាតិគុកធំកឹងធើ កេរដំណែលថ្នាក់ជាតិមូលដ្ឋានគណៈកម្មាធិការបក្សខេត្តកឹងធើ កេរដំណែលថ្នាក់ជាតិជ័យជំនះតឹមវ៉ូ កេរដំណែលថ្នាក់ជាតិទីកន្លែងអាមេរិក-អាយ៉ងសម្លាប់រង្គាលជនរួមជាតិ ពេលបង្កើតតំបន់ប្រមូលផ្តុំវីថាញ - ហ្វាឡឺវ កេរដំណែលថ្នាក់ជាតិបូជនីយដ្ឋានលោកប្រធានហូជីមិញនៅឃុំលឿងតឹម កេរដំណែលថ្នាក់ជាតិមូលដ្ឋានគណៈកម្មាធិការបក្សខេត្តសុកត្រាំង...។ ចំណែកកេរដំណែលដែលនៅសល់ គឺបានបែងចែកថ្នាក់គ្រប់គ្រងទៅឱ្យបណ្តាឃុំ សង្កាត់។
ភូមិភាគមួយក្នុងចំណោមភូមិភាគដែលមានកេរដំណែលថ្នាក់ជាតិជាច្រើននៅក្នុងតំបន់ គឺសង្កាត់ប៊ិញធ្វី ដែលមានកេរដំណែលចំនួន ៦ រួមមាន៖ ផ្នូរអ្នកប្រឡងលេខមួយ លោកប៊ូយហឺវងៀ ផ្ទះបុរាណប៊ិញធ្វី ទីស្នាក់ការគណៈកម្មាធិការបក្សកុម្មុយនីស្តអានណាមហូវយ៉ាង វត្តហូយលីញ វិហារប៊ិញធ្វី និងណាមញ៉ាផឹកដឿង។ លោកង្វៀងវៀតក្វឹង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនសង្កាត់ប៊ិញធ្វី បានអះអាង៖ "នេះគឺជាប្រភពធនធានវប្បធម៌មានតម្លៃពិសេស សម្រាប់បម្រើឱ្យទិសដៅជាច្រើនក្នុងពេលតែមួយ ដូចជាការអប់រំប្រពៃណី អភិរក្សអត្តសញ្ញាណ ប្រជុំជីវភាពវប្បធម៌-ជំនឿសាសនា និងអភិវឌ្ឍទេសចរណ៍"។ បណ្តាកេរដំណែលទាំងនេះ អាចតភ្ជាប់ជាមួយបូជនីយដ្ឋានស្តេចហុងនៃទីក្រុងកឹងធើ ពិធីបុណ្យនំប្រពៃណីណាមបូប្រចាំឆ្នាំ និងបណ្តាទីតាំងទេសចរណ៍ ឆ្លងបទពិសោធន៍នានា...។
ចំណុចលេចធ្លោនៅសង្កាត់ភូឡើយ និងសង្កាត់សុកត្រាំង គឺបណ្តាសំណង់វត្តខ្មែរដែលពោរពេញដោយអត្តសញ្ញាណ មានស្ថាបត្យកម្មស្រស់ស្អាត ផ្សារភ្ជាប់នឹងវប្បធម៌របស់ជនរួមជាតិខ្មែរ។ វត្តជាច្រើនត្រូវបានរៀបចំណាត់ថ្នាក់ជាកេរដំណែលនិងជាទីកន្លែងទេសចរណ៍ដ៏ល្បីល្បាញ។ តាមថ្នាក់ដឹកនាំសង្កាត់សុកត្រាំង បានឱ្យដឹងថា សង្កាត់បាននិងកំពុងតភ្ជាប់ជាបណ្តើរៗនូវបណ្តាកេរដំណែល មូលដ្ឋានជំនឿសាសនានៅលើភូមិឋាន ជាមួយបណ្តាទីតាំងទេសចរណ៍លេចធ្លោ ដើម្បីបង្កើតជាជើងនិងទីតាំងចេសចរណ៍បម្រើដល់ភ្ញៀវទេសចរ។ ក្នុងនោះ ផ្តោតលើការទាញយកផលពីបណ្តាសំណង់ដែលមានតម្លៃពិសេស ដូចជាវត្តឃ្លាំង វត្តដឹកសែក...។
តម្លៃស្ថាបត្យកម្ម វប្បធម៌ និងជំនឿសាសនារបស់កេរដំណែល ត្រូវបានទាញយកផលសម្រាប់បម្រើសកម្មភាពទេសចរណ៍និងឆ្លងបទពិសោធន៍ ឈានទៅរកការបង្កសកម្មភាពណែនាំ បង្ហាញ និងផ្សព្វផ្សាយរូបភាពរបស់ភូមិភាគ។ តាមទិន្នន័យស្ថិតិ ចំនួនភ្ញៀវទេសចរមកទស្សនានៅតាមកេរដំណែល មូលដ្ឋានជំនឿសាសនានៅសង្កាត់សុកត្រាំង មានការកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ គិតតែក្នុងឆ្នាំ ២០២៥ បណ្តាកេរដំណែលប្រវត្តិសាស្ត្រ-វប្បធម៌លើភូមិឋាន បានទទួលភ្ញៀវទេសចរចំនួន ២៥.៦២៤ លើកនាក់។
នៅសង្កាត់កៃរ៉ាំង ក្នុងទិសដៅអភិវឌ្ឍន៍ សង្កាត់បានកំណត់ថាវិស័យទេសចរណ៍គឺជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពល ដោយផ្សារភ្ជាប់នឹងលក្ខណៈពិសេសនៃវប្បធម៌តំបន់ព្រែកទន្លេ និងប្រព័ន្ធកេរដំណែល។ ជាមធ្យម ទេសចរណ៍កៃរ៉ាំងទាក់ទាញភ្ញៀវទេសចរបានជាង ១ លានលើកនាក់ក្នុងមួយឆ្នាំៗ។ ចំណុចគួរកត់សម្គាល់របស់សង្កាត់ គឺការរួមបញ្ចូលគ្នារវាងបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ "វប្បធម៌ផ្សារបណ្តែតកៃរ៉ាំង" ជាមួយបណ្តាកេរដំណែលនៅលើភូមិឋាន ដូចជា ហ៊ីបធៀងគុង សមរភូមិឡេប៊ិញ ជ័យជំនះអុងគឺវ...។
ដើម្បីឱ្យធនធានក្លាយជាផលិតផល
សក្តានុពល និងប្រៀបខ្លាំងរវាងការអភិរក្សកេរដំណែលផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ត្រូវបានបង្ហាញយ៉ាងច្បាស់។ ថ្នាក់ដឹកនាំទីក្រុងកឹងធើមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារនេះ ដោយចាត់ទុកថាជាភារកិច្ចស្នូលមួយក្នុងចំណោមភារកិច្ចស្នូលក្នុងការអភិវឌ្ឍវប្បធម៌ ទេសចរណ៍ និងឧស្សាហកម្មវប្បធម៌។ បណ្តាឃុំ សង្កាត់ ក៏មានភាពរហ័សរហួន និងប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាដើម្បីពង្រីកប្រៀបខ្លាំងនេះ ដោយចាប់ផ្តើមពីការធ្វើស្ថិតិ ការគ្រប់គ្រង និងស្វែងរកចំណុចដែលធ្វើបាន និងចំណុចដែលមិនទាន់ធ្វើបានក្នុងការទាញយកផលពីកេរដំណែលផ្សារភ្ជាប់នឹងទេសចរណ៍ ដើម្បីស្វែងរកដំណោះស្រាយ។ ឧទាហរណ៍ដូចជា ឃុំភូហឺវ បានកំណត់ការកសាងកញ្ចប់ផលិតផលទេសចរណ៍តាមទិសដៅចម្បងចំនួន ៣ គឺ៖ ក្រហម - បៃតង - ឆ្លងបទពិសោធន៍។ ទិសដៅទេសចរណ៍ក្រហម គឺការកសាងដំណើរកម្សាន្ត "ដំណើរតភ្ជាប់គណៈកម្មាធិការបក្សអន្តរខេត្ត"តភ្ជាប់ជាមួយកេរដំណែលណាមគីខើយងៀនៅឃុំចូវថាញ់។ ទិសដៅទេសចរណ៍បៃតង ឆ្ពោះទៅរកការទាញយកផលពីប្រៀបខ្លាំងខាងកសិកម្មអេកូឡូស៊ី និងប្រព័ន្ធព្រែកប្រឡាយ។ ទិសដៅទេសចរណ៍ឆ្លងបទពិសោធន៍ គឺការស្តារឡើងវិញនូវសកម្មភាពភូមិរបរត្បាញកំប្លោក ត្បាញកន្ទេល និងឡដុតធ្យូង ដើម្បីឱ្យភ្ញៀវទេសចរអាចចូលរួមផ្ទាល់ បង្កើតបានជាផលិតផលវត្ថុអនុស្សាវរីយ៍ពិសេសៗ។
នៅឃុំទ្រឿងឡុង ដែលជាកន្លែងមានកេរដំណែលជ័យជំនះអុងហាវ ភូមិភាគបានផ្តោតការបង្កើនគុណភាពដំណើរកម្សាន្តនិងជើងទេសចរណ៍ "ពណ៌សម្បុរទ្រឿងឡុង"ក្នុងនោះតភ្ជាប់ដោយផ្ទាល់រវាងកេរ៏ដំណែលជ័យជំនះអុងហាវ ជាមួយលំហអេកូឡូស៊ី (បណ្តាចំការឈើហូបផ្លែ) លំហផលិតកម្ម (សហករណ៍ទ្រឿងឃឿង) និងលំហវប្បធម៌ (វិហារអ្នកតាក្រុងទ្រឿងឡុង)។ ចំណែកសង្កាត់ធ្វឹងហឹង គឺកសាងទម្រង់តភ្ជាប់ដំណើរកម្សាន្តទេសចរណ៍រវាងកេរដំណែលស្ថាបត្យកម្មសិល្បៈថ្នាក់ជាតិវិហារធ្វឹងហឹង ជាមួយលំហផ្ទះបុរាណ និងភូមិរបរធ្វើនំបញ្ចុក នំក្រៀបធ្វឹងហឹង សួនសត្វកុកបាំងឡាំង សួនអេកូឡូស៊ីតឹងឡុក...។ សង្កាត់មីស្វៀង អភិវឌ្ឍ "ដំណើរស្វែងយល់ពីកំពង់ផែពាណិជ្ជកម្មបាយសាវបុរាណ ផ្សារភ្ជាប់នឹងតំបន់ផ្សារចាស់" តភ្ជាប់ការទស្សនាបណ្តុំមូលដ្ឋានជំនឿសាសនា កេរដំណែលវត្តស្រឡូង ជាមួយការឆ្លងពិសោធន៍ផលិតកម្ម និងសេវាកម្មម្ហូបអាហារពិសេស ដូចជា នំបញ្ចុកទឹកសម្ល នំបង្គា...។
ដំណោះស្រាយដ៏សំខាន់មួយដែលបណ្តាភូមិភាគឆ្ពោះទៅរក គឺការអនុវត្តប្រព័ន្ធឌីជីថល បច្ចេកវិទ្យាការពិតនិម្មិត (VR) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការធ្វើឌីជីថលនីយកម្ម ការគ្រប់គ្រង ការដាក់តាំងបង្ហាញ និងការផ្សព្វផ្សាយបេតិកភណ្ឌ។ ទម្រង់នានាដូចជាការភ្ជាប់កូដ QR, 3D, VR… ចាំបាច់ត្រូវតែលើកកម្ពស់គុណភាព និងអនុវត្តឱ្យទូលំទូលាយថែមទៀត។
នៅក្នុងអង្គសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ "ការអភិរក្ស និងពង្រីកតម្លៃកេរដំណែលប្រវត្តិសាស្ត្រ-វប្បធម៌ ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍នៅលើភូមិឋានទីក្រុងកឹងធើ" នាពេលថ្មីៗនេះ លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានអះអាង៖ បណ្តាកេរដំណែលនៅលើភូមិឋានទីក្រុង គឺជាប្រភពធនធានដ៏សំខាន់ រួមចំណែកបំពាក់បំប៉នអត្តសញ្ញាណ កសាងដួងព្រលឹង និងចរិតលក្ខណៈរបស់មនុស្សកឹងធើ។ គណៈកម្មាធិការបក្សទីក្រុងកឹងធើ បានប្រកាសដាក់ចេញគម្រោងលេខ ០៣-ĐA/TU ចុះថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ អំពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងការកសាងម៉ាកសញ្ញាវប្បធម៌កឹងធើ នៅតំបន់វាលទំនាបទន្លេគឺវឡុង ព្រមទាំងផ្តោតការដឹកនាំកសាងសេចក្តីសម្រេចចិត្តឯកទេស ស្តីពីការអភិវឌ្ឍវប្បធម៌ទីក្រុងក្នុងយុគៈសម័យថ្មី។ "ទីក្រុងឆ្ពោះទៅរកការអភិវឌ្ឍព្រមៗគ្នានូវបណ្តាវិស័យដែលមានប្រៀបខ្លាំង ឈានទៅរកការកសាងកឹងធើឱ្យក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មវប្បធម៌នៃតំបន់ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ផ្សព្វផ្សាយរូបភាពមនុស្សកឹងធើ និងលើកកម្ពស់ឋានៈរបស់ទីក្រុងក្នុងដំណើរការសមាហរណកម្ម" លោកត្រឹងវ៉ាំងហ្វៀង បានបញ្ជាក់ដូច្នេះ៕
ដាំងហ្វិញ - សុផន
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ