07/06/2026 - 21:15

ទីក្រុងកឹងធើ និងហាណូយ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ 

ទីក្រុងកឹងធើនិងហាណូយ នឹងសហការចែករំលែកបទពិសោធន៍លើការគ្រប់គ្រងរដ្ឋក្នុងវិស័យទេសចរណ៍ កសាងផលិតផលទេសចរណ៍ គ្រប់គ្រងគោលដៅទេសចរណ៍ និងផ្សព្វផ្សាយ ជំរុញវិស័យទេសចរណ៍។

នៅថ្ងៃទី ៧ ខែមិថុនា នៅសណ្ឋាគារម៉ឿងថាញ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ និងមន្ទីរទេសចរណ៍ហាណូយ បានចាត់តាំងពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ រវាងក្រុងហាណូយនិងទីក្រុងកឹងធើ ដំណាក់កាល ២០២៦-២០៣០។

នេះជាសកម្មភាព សំដៅពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ចែករំលែកបទពិសោធន៍លើការគ្រប់គ្រងរដ្ឋអំពីទេសចរណ៍ ការកសាងផលិតផល ការគ្រប់គ្រងគោលដៅទេសចរណ៍ និងការផ្សព្វផ្សាយ ជំរុញវិស័យទេសចរណ៍។ ផ្តើមពីនោះ ធ្វើការទាញយកផល ពង្រីកសក្តានុពល របស់ភូមិភាគទាំងពីរក្នុងវិស័យទេសចរណ៍; បង្កការតភ្ជាប់យ៉ាងជិតស្និទ្ធ សកម្មសហការ រួមចំណែកជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព។

លោក ង្វៀងវ៉ាំងបៃ នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ និងលោកស្រី ដាំងហឿងយ៉ាង នាយិកាមន្ទីរទេសចរណ៍ក្រុងហាណូយ បានធ្វើការចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ រវាងក្រុងហាណូយ និងទីក្រុងកឹងធើ ដំណាក់កាល ២០២៦-២០៣០។

ភាគីទាំងពីរនឹងផ្លាស់ប្តូរព័ត៌មានជាប្រចាំ អំពីស្ថានភាពសកម្មភាពទេសចរណ៍ ដំណោះស្រាយនានាជំរុញវិស័យទេសចរណ៍ ព័ត៌មានទីផ្សារ និន្នាការនិងតម្រូវការរបស់ភ្ញៀវទេសចរក្នុងប្រទេស និងអន្តរជាតិ គោលនយោបាយជំរុញតម្រូវការទេសចរណ៍ ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងរដ្ឋលើវិស័យទេសចរណ៍។ ចាត់តាំងកម្មវិធីផ្សព្វផ្សាយ ទេសចរណ៍, roadshow, famtrip, presstrip សំដៅឧទ្ទេសនាម ផ្សព្វផ្សាយទេសចរណ៍ និងចងសម្ព័ន្ធអាជីវកម្ម ទេសចរណ៍; បណ្តាព្រឹត្តិការណ៍ជំរុញនិងផ្សព្វផ្សាយទេសចរណ៍ដែលមានទ្រង់ទ្រាយ និងគុណភាព។

សិក្សាស្រាវជ្រាវ និងអនុវត្តយុទ្ធនាការសារគមនាគមន៍ផ្សព្វផ្សាយទេសចរណ៍ នៅលើបណ្តាញព័ត៌មានសារព័ត៌មាន វិទ្យុ និងទូរទស្សន៍របស់ភូមិភាគទាំងពីរ និងអង្គភាពសារព័ត៌មាននៃភូមិភាគទាំងពីរ ព្រមទាំងពង្រឹងការផ្សព្វផ្សាយទេសចរណ៍នៅលើបណ្តាញឌីជីថល និងបណ្តាញសង្គម។ ចងសម្ព័ន្ធភាពពង្រីកធនធាន និងប្រភពកម្លាំងរបស់ភូមិភាគ ដើម្បីអភិវឌ្ឍន៍ផលិតផលទេសចរណ៍ដែលមានលក្ខណៈចងសម្ព័ន្ធ ធ្វើឱ្យផលិតផលសម្បូរបែបទៅតាមនិន្នា​ការទីផ្សារ។ ផ្តល់អាទិភាពលើការចងសម្ព័ន្ធភាព សិក្សាស្រាវជ្រាវអភិវឌ្ឍន៍បណ្តាផលិតផលទេសចរណ៍បៃតង ទេសចរណ៍សហគមន៍ ទេសចរណ៍បេតិកភណ្ឌ-វប្បធម៌ និងទេសចរណ៍ MICE ទៅតាមតម្រូវការទីផ្សារ។ លើកទឹកចិត្ត ឧបត្ថម្ភអាជីវកម្មនៃភូមិភាគទាំងពីរ សហការកសាងទួរនិងជើងទេសចរណ៍ពិសេស តភ្ជាប់ភូមិភាគទាំងពីរ និងគោលដៅទេសចរណ៍ជិតខាង តាមរយៈកម្មវិធីត្រួតពិនិត្យផលិតផល...

ពិធីចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ រវាងក្រុងហាណូយ និងក្រុងកឹងធើ ដំណាក់កាល ២០២៦-២០៣០។

រៀបចំកម្មវិធីដោះដូរ សហប្រតិបត្តិការរវាងសមាគមទេសចរណ៍ ក្លឹបទេសចរណ៍ និងសហ​គមន៍អាជីវកម្មទេសចរណ៍ បង្កើនការចងសម្ព័ន្ធតាមទិសដៅជាក់ស្តែង និងមានប្រសិទ្ធភាព។ ចែករំ​លែកបទពិសោធន៍ក្នុងការងារគ្រប់គ្រង និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍តាមទិសដៅគុណភាពខ្ពស់។ សហការអភិវឌ្ឍន៍ឌីជីថល អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការជំរុញទេសចរណ៍ និងគ្រប់គ្រងគោលដៅទេសចរណ៍...

នៅក្នុងកិច្ចធ្វើការ អ្នកតំណាងទាំងឡាយបានលើកសំណើធ្វើការស្ទង់មតិ កសាង និងកំណត់ទីតាំង​ឡើងវិញនូវផលិតផលទេសចរណ៍ថ្មីរបស់ទីក្រុងកឹងធើ។ ផ្តោតការយកចិត្តទុកដាក់លើផលិតផលពិសេសដោយឡែក កសាងខ្សែផលិតផលចងសម្ព័ន្ធប្រកបដោយអត្តសញ្ញាណរវាង​ភូមិ​ភាគទាំងពីរ និងមានលក្ខណៈប្រកួតប្រជែងខ្ពស់ ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ។ កសាងកញ្ចប់ផលិតផលទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងជើងហោះហើរ បង្កការប្រកួតប្រជែងប្រកបដោយអនុ​គ្រោះអំពីតម្លៃនិងគុណភាព។ កសាងទិវាវប្បធម៌រវាងភូមិភាគទាំងពីរ ដើម្បីផ្សព្វផ្សាយនិងទាក់ទាញភ្ញៀវទេសចរនៅតាមទីផ្សារសំខាន់ៗ។

អាយឡាម - វ៉ាន់តឹន

ចែករំលែកអត្ថបទ