04/06/2026 - 06:36

បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​រដូវ​ក្តៅ 

អា​កាស​ធាតុ​ស្អុះ​ស្អាប់​ក្នុង​រដូវ​ក្តៅ គឺ​ជា​លក្ខណៈ​ងាយ​ស្រួយ​សម្រាប់​មេ​រោគ​និង​វីរុស​រាត​ត្បាត ដែល​ធ្វើ​ឱ្យ​កើន​ឡើង​ហា​និភ័យ​កើត​ជំងឺ​ឆ្លង​ផ្សេងៗ ដូច​ជា៖ ជំងឺ​គ្រុន​ឈាម ជំងឺ​ពង​ដៃ ជើង​និង​មាត់ ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល ជំងឺ​កញ្ជ្រឹល...។ ហេតុ​នេះ ត្រូវ​ម្ចាស់​ការ​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​រដូវ​ក្តៅ​យ៉ាង​ប្តូរ​ផ្តាច់ ម៉ឺង​ម៉ាត់​ដាច់​ខាត​មិន​ឱ្យ​ជំងឺ​ឆ្លង​រាល​ដាល។

កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថើយ​អាង​ហូយ ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ដល់​កុមារ ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​រដូវ​ក្តៅ​ជូន​ប្រ​ជា​ជន។

សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ វេជ្ជ​បណ្ឌិត​ឯក​ទេស II ត្រឹង​គីម​ញៀន នា​យក​រង​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថើយ​អាង​ហូយ ចែក​រំ​លែក៖ “ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ អា​កាស​ធាតុ​ក្តៅ​និង​សំ​ណើម​ប្រែ​ប្រួល​ខុស​ប្រ​ក្រ​តី អ្នក​ជា​ច្រើន​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ឆ្លង ដូច​ជា៖ ជំងឺ​គ្រុន​ផ្តា​សាយ ជំងឺ​ផ្លូវ​ដង្ហើម ជំងឺ​កញ្ជ្រឹល ជំងឺ​រាក...។ តាំង​ពី​ដើម​ឆ្នាំ​មក ដំ​ណាក់​សុខា​ភិបាល​បាន​កត់​សម្គាល់​នូវ​ករណី​ជំងឺ​ឆ្លង​មួយ​ចំ​នួន រួម​មាន៖ ជំងឺ​គ្រុន​ឈាម ០៥ ករណី ជំងឺ​ពង​ដៃ ជើង និង​មាត់ ០៤ ករណី និង​ជំងឺ​កញ្ជ្រឹល ០១ ករណី”។ ដើម្បី​បង្ក្រាប​ជំងឺ​ឆ្លង ដំ​ណាក់​សុខា​ភិបាល​បាន​ខ្នះ​ខ្នែង​សហ​ការ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ ជំ​រុញ​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ; អនុវត្ត​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​លើ​វិសាល​ភាព​ទូ​ទាំង​ឃុំ ណែ​នាំ​ប្រ​ជា​ជន​អនុវត្ត​វិធាន​ការ​បង្ការ​ជំងឺ និង​លើក​កម្ពស់​ស្មារតី​ការ​ពារ​សុខ​ភាព ផ្តល់​ព័ត៌​មាន​គ្រប់​សព្វ ច្បាស់​លាស់​និង​ទាន់​ពេល​វេ​លា ជៀស​វាង​មាន​ការ​ជ្រួយ​ច្រ​បល់​ក្នុង​ប្រ​ជា​ជន។ ពង្រឹង​ការ​ធ្វើ​អនា​ម័យ​បរិ​ស្ថាន ប្រ​មូល​កាក​សំ​ណល់​និង​ដោះ​ស្រាយ​តំ​បន់​ដែល​មាន​ហា​និភ័យ​ផ្ទុះ​ជំងឺ។ បង​ស្រី ត្រឹង​បាវ​ញី ប្រ​ជា​ជន​នៅ​ភូមិ​ភាគ ឱ្យ​ដឹង៖ “នៅ​ពេល​ដែល​កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិ​បាល ផ្សព្វ​ផ្សាយ​អំ​ពី​វិធី​បង្ការ​ជំងឺ​សម្រាប់​កុមារ ​ទើប​ខ្ញុំ​យល់​ច្បាស់​ពីវិ​ធី​បង្ការ​និង​ជៀស​វាង ដូច​ជា៖ ត្រូវ​ឱ្យ​កុមារ​ញ៉ាំ​អា​ហារ​ឆ្អិន និង​ផឹក​ទឹក​ដាំ​ពុះ សម្អាត​ផ្ទះ​សម្បែង​និង​ប្រ​ដាប់​លេង​របស់​កុមារ​ជា​ប្រ​ចាំ ជា​ពិ​សេស​គឺ​ចាក់​វ៉ាក់​សាំង​តាម​កាល​កំ​ណត់​ទៅ​តាម​ការ​ណែ​នាំ​របស់​ដំ​ណាក់​សុខា​ភិ​បាល” ។

ដើម្បី​ម្ចាស់​ការ​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ភឿង​ប៊ិញ បាន​បង្កើន​ការ​ត្រួត​ពិ​និត្យ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អប់រំ​សុខ​ភាព និង​រៀប​ចំ​យុទ្ធ​នា​ការ​ឃោស​នា​អំ​ពី​ការ​អនា​ម័យ​ផ្ទាល់​ខ្លួន កន្លែង​រស់​នៅ ព្រម​ទាំង​មាន​វិធាន​ការ​បង្ការ​និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​រដូវ​ក្តៅ។ ត្រួត​ពិ​និត្យ​និង​ធា​នា​ការ​ងារ​ភស្តុ​ភារ ថ្នាំ​ពេទ្យ និង​គឿង​ឧប​ករណ៍​ពេទ្យ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​តាម​ទិស​ស្លោក “ ៤ នៅ​នឹង​កន្លែង”។ ដោយ​អនុ​វត្ត​គ្រប់​សព្វ​នូវ​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ចំ​នួន​ករណីឆ្លង ​ដូច​ជា៖ ជំងឺ​គ្រុន​ឈាម ជំងឺ​ពង​ដៃ ជើង​និង​មាត់ មាន​ការ​ថយ​ចុះ បើ​ធៀប​នឹង​ឆ្នាំ ២០២៥ រីឯ​ជំងឺ​គ្រុន​ពោះ​វៀន ជំ​ងឺ​រាក និង​អុត​ស្វាយ​គ្មាន​កើត​ឡើង។

“ដើម្បី​បង្ក្រាប​ទប់​ស្កាត់​ជំងឺ​ឆ្លង អំ​ឡុង​ពេល​នេះ ដំ​ណាក់​សុខា​ភិ​បាល​នឹង​បន្ត​រៀប​ចំ​ឱ្យ​បាន​ល្អ​នូវ​សកម្ម​ភាព​សុខា​ភិបាល​បង្ការ បង្កើន​ការ​ងារ​ចាក់​វ៉ាក់​សាំង​សម្រាប់​មុខ​សញ្ញា​នា​នា​ចំ​ណុះ​កម្ម​វិធី​ចាក់​ថ្នាំ​បង្ការ ជំងឺ​ទូ​ទៅ​ដោយ​ធា​នា​សុវត្ថិ​ភាព​និង​មាន​ប្រ​សិទ្ធ​ភាព។ ព្រម​ទាំង​សហ​ការ​ជិត​ដិត​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ គ្រឹះ​ស្ថាន​អប់រំ គណៈ ផ្នែក និង​អង្គ​ការ​មហា​ជន ចូល​រួម​ក្នុង​ការ​ងារ​បង្ការ ទប់​ស្កាត់​ជំងឺ​ឆ្លង​នៅ​ភូមិ​ភាគ” វេជ្ជ​បណ្ឌិត​ឯក​ទេស I ង្វៀង​ហុង​ទឿយ នា​យក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ភឿង​ប៊ិញ បាន​ផ្តល់​ព័ត៌​មាន​ដូច្នេះ៕

     ថាញ​វ៉ាង-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ