29/05/2026 - 06:47

រស​ជាតិ​នំ​បញ្ចុក​ទឹក​សម្ល​ខ្មែរ នៅ​ក្បែរ​រមណី​យដ្ឋាន​ស្រះ​ស្រី 

ក្នុង​បរិ​យា​កាស​ដ៏​មនោ​រម្យ​នៃ​ផ្លូវ​ចូល​ទៅ​កាន់​រមណី​យដ្ឋាន​ស្រះ​ស្រី មុខ​ម្ហូប​នំ​បញ្ចុក​ទឹក​សម្ល​បែប​ស្រុក​ស្រែ​របស់​ជន​រួម​ជាតិ​ខ្មែរ នៅ​តែ​មាន​ភាព​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​ជា​និច្ច។ មិន​ត្រឹម​តែ​ជា​អា​ហារ​ដ៏​ពេញ​និ​យម​ប៉ុណ្ណោះ​ទេ នំ​បញ្ចុក ទឹក​សម្ល​នៅ​ទាំង​បង្កប់​នូវ​រឿង​រ៉ាវ​នៃ​ការ​ថែ​រក្សា​រស​ជាតិ​ប្រ​ពៃ​ណី ដែល​បាន​ដូន​តា​បន្សល់​ទុក និង​តកូន​តចៅ​ជា​ច្រើន​ជំ​នាន់​មក​ហើយ។

នំ​បញ្ចុក​ទឹក​សម្ល។

ស្ថិត​នៅ​សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ​ឡុង ហាង​នំ​បញ្ចុក​ទឹក​សម្ល​របស់​អ្នក​មីង​ស៊ើង​ធី​ហុង គឺ​ជា​អា​សយ​ដ្ឋាន​មួយ​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់ ក៏​ដូច​ជា​ភ្ញៀវ​ទេស​ចរ​ផង​ដែរ ក្នុង​នោះ មាន​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​មក​ពី​បណ្តា​ខេត្ត និង​ទី​ក្រុង​ហូជី​មិញ ស្វែង​រក​មក​ទី​នេះ​ដើម្បី​ភ្លក់​រស​ជាតិ​នំញ្ចុក។ រយៈ​ពេល​ជាង​៥០​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​មុខ​របរ​នេះ អ្នក​មីង​ស៊ើង​ធី​ហុង នៅ​តែ​រក្សា​ការ​ស្ល​តាម​របៀប​បុរាណ​របស់​ជន​រួម​ជាតិ​ខ្មែរ ចាប់​តាំង​ពី​ដំ​ណាក់​កាល​ជ្រើស​រើស​គ្រឿង​ផ្សំ រហូត​ដល់​របៀប បង់​គ្រឿង​ទេស។ រៀង​រាល់​ថ្ងៃ ឱ្យ​តែ​ដល់​ពេល​រសៀល អ្នក​មីង​មាន​ការ​មមា​ញឹក​ក្នុង​ការ​រៀប​ចំ ត្រី​ផ្ទក់, ខ្ជាយ, ស្លឹក​គ្រៃ និង​គ្រឿង​ផ្សំ​ជា​ច្រើន​ទៀត។ លុះ​ដល់​ម៉ោង ៤ ទៀប​ភ្លឺ ចង្ក្រាន​ភ្លើង​បាន​បង្កាត់​ឡើង ឆ្នាំង​ទឹក​សម្ល​ចាប់​ផ្តើម​ពុះ​ខ្ជោល បញ្ចេញ​ក្លិន​ឈ្ងុយ​ឈ្ងប់​ជា​លក្ខណៈ​ពិ​សេស ដើម្បី​បម្រើ​ជូន​ភ្ញៀវ​ពិ​សា​តាំង​ពី​ព្រ​លឹម​ស្រាងៗ។ នំ​បញ្ចុក ទឹក​សម្ល​នៅ​ទី​នេះ​មាន​រស​ជាតិ​ប្លែក​ពី​គេ។ ទឹក​សម្ល​ឆ្ងាញ់​ចាប់​មាត់ បាន​ស្ល​ដោយ​ប្រ​ហុក​ដែល​ជន​ជាតិ​ខ្មែរ​ធ្វើ​ឡើង​តាម​បែប​ប្រ​ពៃ​ណី។ ពេល​ពិ​សា ភ្ញៀវ​អាច​ញុាំ​ផ្សំ​ជា​មួយ​សាច់​ជ្រូក​ខ្វៃ ណែម​បំ​ពង បន្លែ​ស្រស់ ជ្រ​លក់​ជា​មួយ​អំ​បិល​ម្ទេស បន្ថែម​រស​ជាតិ​ជូរ​តិចៗ​ពី​ទឹក​ខ្មេះ និង​រស​ជាតិ​ហឹរ​នៃ​ម្ទេស​ខ្មាំង បង្ក​បាន​ជា​រស​ជាតិ​មួយ​ពិ​បាក​នឹង​បំ​ភ្លេច​បាន។ មិន​ត្រឹម​តែ​មាន​ការ​ទាក់​ទាញ​ដោយ​សារ​មុខ​ម្ហូប​នោះ​ទេ រឿង​រ៉ាវ​នៃ​ការ​ផ្លាស់​ប្តូរ​ក្នុង​របៀប​លក់​ដូរ​ក៏​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់​ផង​ដែរ។

លោក​ថាច់​ហោយ នៅ​អនុ​សង្កាត់ ១៣ សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ​ឡុង បាន​ចែក​រំ​លែក​ថា ពី​មុន​មក ពេល​ជីវ​ភាព​នៅ​លំ​បាក មា​មីង​តែង​រែក​នំ​បញ្ចុក​ដើរ​លក់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដោយ​មិន​ទាន់​មាន​កន្លែង​លក់​ដូរ​ពិត​ប្រា​កដ​ឡើយ។ ចាប់​តាំង​ពី​រម​ណីយ​ដ្ឋាន​ស្រះ​ស្រី វត្ត​អង្គ សារ​មន្ទីរ​បាន​វិនិ​យោគ​និង​អភិ​វឌ្ឍ​មក ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​កាន់​តែ​ច្រើន​ឡើងៗ ទើប​មា​មីង​ខ្មែរ​មាន​កន្លែង​លក់​ដូរ​លំ​នឹង​ជាង​មុន។

សព្វ​ថ្ងៃ​នេះ នំ​បញ្ចុក​ទឹក​សម្ល​មិន​ត្រឹម​តែ​ជា​មុខ​ម្ហូប​ដ៏​សា​មញ្ញ​នោះ​ទេ នៅ​ទាំង​ជា​មុខ​ម្ហូប​ពិ​សេស​ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​តំ​បន់​ដី​ខេត្ត​ត្រា​វិញ​ចាស់​ទៀត​ផង។ រស​ជាតិ​ដ៏​សា​មញ្ញ​នេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​សម្បូរ​បែប​ការ​ឆ្លង​បទ​ពិសោធន៍​របស់​ភ្ញៀវ​ទេស​ចរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ទៀត​ផង ដែល​ជា​តម្លៃ​មួយ​ត្រូវ​បាន​ពូន​ជ្រំ​ឆ្លង​កាត់​ជា​ច្រើន​ជំ​នាន់​មក៕ 

                  ទីទុយ - ថាច់ធី

ចែករំលែកអត្ថបទ