ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោកប៊ូយថាញស៊ើង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១៥៥/QĐ-TTg ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ អនុម័តកម្មវិធីសកម្មភាពអនុវត្តផែនការយុទ្ធសាស្ត្រសហគមន៍វប្បធម៌-សង្គមអាស៊ាននៅវៀតណាម ដំណាក់កាល ២០២៦-២០៣៥។
ទិសដៅរួមនៃកម្មវិធីសកម្មភាពគឺ ដើម្បីអនុវត្តជោគជ័យនូវផែនការយុទ្ធសាស្ត្រសហគមន៍វប្បធម៌-សង្គមអាស៊ាននៅវៀតណាម ក្នុងដំណាក់កាល ២០២៦-២០៣៥ រួមចំណែកកសាងសហគមន៍អាស៊ានមួយដែលសមាហរណកម្ម ស្វ័យភាព ម្ចាស់ការ ចីរភាព និងយកប្រជាជនជាស្នូលនៅឆ្នាំ២០៤៥។
ដល់ឆ្នាំ២០៣៥ សម្រេចឱ្យបាននូវទិសដៅយុទ្ធសាស្ត្រនៃផែនការយុទ្ធសាស្ត្រសហគមន៍វប្បធម៌-សង្គមអាស៊ាន ព្រមទាំងរួមបញ្ចូលនូវផលប្រយោជន៍ និងទិសដៅអភិវឌ្ឍន៍ជាតិ ដើម្បីបង្កតម្លៃបន្ថែមសម្រាប់តំបន់ និងប្រទេសជាតិ។
ធានាឱ្យមានជាង ៩០% កម្មាភិបាល អ្នករដ្ឋការ និងបុគ្គលិក មានការយល់ដឹងជាមូលដ្ឋានអំពីសហគមន៍វប្បធម៌-សង្គមអាស៊ាន និងផលប្រយោជន៍ដែលទទួលបានជំរុញយ៉ាងខ្លាំងក្លានូវស្មារតីយល់ដឹងអំពីអត្តសញ្ញាណអាស៊ានក្នុងស្រទាប់យុវវ័យនិងសហគមន៍។
ពង្រឹងសមត្ថភាពសម្រាប់កម្មាភិបាលស្នូលនៅថ្នាក់មជ្ឈិម និងភូមិភាគ ជាពិសេសលើការផ្លាស់ប្តូរឌីជីថល ច្នៃប្រតិដ្ឋគ្រប់គ្រងចំណេះដឹងក្នុងវិស័យវប្បធម៌-សង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការសមាហរណកម្មកាន់តែស៊ីជម្រៅក្នុងបរិការណ៍ថ្មី។
ពង្រឹងការកៀរគរប្រភពធនធាន និងការសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរផ្នែក អន្តរសសរស្តម្ភ និងតួនាទីម្ចាស់ការនិងនាំមុខរបស់វៀតណាមក្នុងយន្តការសហប្រតិបត្តិការឯកទេស និងអន្តរផ្នែកវប្បធម៌-សង្គមរបស់អាស៊ាន។
ធានាពង្រីកសក្តានុភាពពេញលេញ និងកែលម្អគុណភាពជីវិតសម្រាប់ប្រជាជន។
.jpg)
សន្និសីទផ្សព្វផ្សាយនិងណែនាំការកសាងផែនការសកម្មភាព ដំណាក់កាល ២០២៦-២០៣០ ផ្សព្វផ្សាយកម្មវិធីសកម្មភាពអនុវត្តផែនការយុទ្ធសាស្ត្រសហគមន៍វប្បធម៌ - សង្គមអាស៊ាននៅវៀតណាម។
ផ្អែកលើផែនការយុទ្ធសាស្ត្រសហគមន៍វប្បធម៌-សង្គមអាស៊ាន កម្មវិធីសកម្មភាពបានកំណត់ការអនុវត្តទិសដៅយុទ្ធសាស្ត្រទាំង ១២ ដូចខាងក្រោម៖
១. កសាងសហគមន៍មួយដែលយកប្រជាជនជាស្នូល ឆ្ពោះទៅរកប្រជាជន និងមានការតភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយនឹងការធ្វើដំណើរទៅមករបស់ប្រជាជន ដឹកជញ្ចូនទំនិញ និងសេវាកម្មដោយរលូន រួមទាំងការចែករំលែកកម្មសិទ្ធិ និងអត្តសញ្ញាណអាស៊ាន។
២. ធានាពង្រីកសក្តានុភាពពេញលេញ និងកែលម្អគុណភាពជីវិតសម្រាប់ប្រជាជន លើកទឹកចិត្តការចូលរួមយ៉ាងសកម្ម ប្រកបដោយបរិយាបន្ននិរន្តរភាព និងជំរុញសាមគ្គីភាពសង្គម តាមរយៈនោះធានានូវវិបុលភាពរួម ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះ និងមិនទុកនរណាម្នាក់ចោលនៅខាងក្រោយឡើយ។
៣. ទាញយកផលប្រយោជន៍ជាអតិបរមានៃលក្ខណៈប្រជាសាស្ត្រ ដើម្បីជួយឱ្យអាស៊ានក្លាយជាមជ្ឈមណ្ឌលនៃកំណើន និងការច្នៃប្រតិដ្ឋ តាមរយៈការជំរុញការអប់រំប្រកបដោយបរិយាបន្នគ្រប់ជ្រុងជ្រោយ និងផ្លាស់ប្តូរក្នុងបរិយាកាសសិក្សាងាយស្រួល ដើម្បីអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញខ្ពស់ និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងបង្កើតការងារសមរម្យ និងមានគុណភាពខ្ពស់។
ធានាសុខុមាលភាពសម្រាប់គ្រប់វ័យ ឆ្ពោះទៅរកការធានារ៉ាប់រងសុខាភិបាលជាសកល។
៤. កសាងសហគមន៍អាស៊ានដែលមានសុខភាពល្អ ជាមួយនឹងអាយុវែងជាង ធានាសុខុមាលភាពសម្រាប់គ្រប់វ័យ ជៀសវាងជំងឺឆ្លង និងជំងឺមិនឆ្លង ឆ្ពោះទៅរកការធានារ៉ាប់រងសុខាភិបាលជាសកល និងលទ្ធភាពទទួលបានប្រព័ន្ធសុខាភិបាលប្រកបដោយនិរន្តរភាព និងភាពបត់បែន។
៥. បង្កបរិយាកាសអំណោយផល ដើម្បីឱ្យប្រជាជនមានតួនាទីយ៉ាងសកម្មក្នុងគ្រប់ទិដ្ឋភាពនៃជីវិត តាមរយៈការជំរុញសន្តិសុខមនុស្សជាតិ ពង្រឹងភាពធន់របស់ប្រជាជន តាមរយៈការអភិវឌ្ឍទំនាក់ទំនងដៃគូរវាងរដ្ឋ និងឯកជន ស្របតាមរបៀបវារៈស្តីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់អាស៊ាន។
៦. បង្កើតសហគមន៍មួយដែលមានអត្តសញ្ញាណរួមរបស់អាស៊ាន ដែលមានសមត្ថភាពបន្ស៊ាំនិងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់ជាតិ ក៏ដូចជាបញ្ហាតំបន់ និងលើសកលលោកដែលពាក់ព័ន្ធ។
៧. ពង្រឹងសិទ្ធិរបស់នារីក្នុងការចូលរួមយ៉ាងពេញលេញ និងមានប្រសិទ្ធភាពក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងពង្រីកសក្តានុភាពពេញលេញរបស់នារីក្នុងដំណើរការចេញសេចក្តីសម្រេច។
ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព ពង្រឹងការយល់ដឹងតម្លៃ និងអត្តសញ្ញាណអាស៊ាន។
៨. ជំរុញការរួមចំណែកប្រកបដោយអត្ថន័យរបស់យុវជនក្នុងការបង្រួបបង្រួមសហគមន៍អាស៊ានមួយដ៏មានថាមពល ច្នៃប្រតិដ្ឋ និងរឹងមាំ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានាដែលកំពុងលេចឡើង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព និងពង្រឹងការយល់ដឹងតម្លៃ និងអត្តសញ្ញាណអាស៊ាន។
៩. បណ្តុះមោទនភាពចំពោះអត្តសញ្ញាណសហគមន៍ និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការអភិរក្ស ការពារនិងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ សិល្បៈ និងប្រពៃណី ព្រមទាំងជំរុញឧស្សាហកម្មវប្បធម៌។
១០. អភិវឌ្ឍវិស័យកីឡា រួមចំណែកកសាងអាស៊ានឱ្យក្លាយជាមជ្ឈមណ្ឌលកីឡាដ៏ឆ្នើម ដើម្បីជំរុញសន្តិភាព បូរណកម្ម សុខាភិបាល អប់រំ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
១១. ពង្រឹងសិទ្ធិអំណាច ភាពបត់បែន និងស្វ័យភាព ដើម្បីទប់ទល់ទៅនឹងវិបត្តិនានាក្នុងអនាគត និងបញ្ហាប្រឈមរយៈពេលវែង បន្តបង្រួមគម្លាតអភិវឌ្ឍន៍តាមរយៈគំនិតផ្តួចផ្តើមសមស្រប និងជំរុញការទទួលបានដោយសមភាព បរិយាបន្ន និងសមត្ថភាពចូលរួមចាប់ឱកាសធ្វើសេដ្ឋកិច្ច។
ជំរុញខឿនសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចសមុទ្រ ជំរុញនិរន្តរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
១២. កសាងអាស៊ានបៃតងមួយយោងលើមូលដ្ឋាននៃការជំរុញកំណើនប្រកបដោយនិរន្តរភាពនៅលើដីគោក និងនៅលើសមុទ្រ តាមរយៈការជំរុញសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចសមុទ្រក្នុងតំបន់ ព្រមទាំងពង្រឹងជំហររបស់អាស៊ានក្នុងការជំរុញនិរន្តរភាព និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ដើម្បីសម្រេចបាននូវទិសដៅដែលបានលើកឡើងខាងលើ កម្មវិធីសកម្មភាពបានដាក់ចេញនូវដំណោះស្រាយជាក់ស្តែងចំនួន ០៥ ដូចខាងក្រោម៖ ពិនិត្យឡើងវិញ ផ្គួបបញ្ចូល និងចាត់តាំងអនុវត្តបណ្តាខ្លឹមសារនៃផែនការយុទ្ធសាស្ត្រសហគមន៍វប្បធម៌-សង្គមអាស៊ាន ទៅក្នុងផែនការ គោលនយោបាយ កម្មវិធីរបស់ក្រសួង វិស័យ និងខេត្ត ទីក្រុងចំណុះមជ្ឈិម ផ្សព្វផ្សាយ បំផុសចលនាលើកកម្ពស់ការយល់ដឹងអំពីសហគមន៍វប្បធម៌-សង្គមអាស៊ាន និងកម្មវិធីសកម្មភាព ពង្រឹងប្រព័ន្ធព័ត៌មាន របាយការណ៍ វាយតម្លៃស្ថានភាព និងលទ្ធផលនៃការអនុវត្តទិសដៅនានា ជំរុញការបំផុសចលនា កៀរគរប្រភពធនធាន បំពេញបន្ថែមប្រព័ន្ធចាត់តាំង និងពង្រឹងសមត្ថភាពកម្មាភិបាលឱ្យស្របតាមមុខងារ និងភារកិច្ចដើម្បីអនុវត្តកម្មវិធីសកម្មភាព។
បណ្តាក្រសួង ផ្នែក គឺជាស្ថាប័នដែលចូលរួមដោយផ្ទាល់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន ស្ថិតក្នុងសសរស្តម្ភសហគមន៍វប្បធម៌-សង្គមអាស៊ាននៅវៀតណាម រួមមាន៖ ក្រសួងមហាផ្ទៃ; ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍; ក្រសួងអប់រំនិងបណ្តុះបណ្តាល; ក្រសួងកសិកម្មនិងបរិស្ថាន; ក្រសួងសុខាភិបាល; សាកលវិទ្យាល័យជាតិហាណូយនិងគណៈកម្មាធិការប្រជាជនបណ្តាខេត្ត ទីក្រុងចំណុះមជ្ឈិម កសាង និងដាក់ឱ្យអនុវត្តផែនការសកម្មភាពអនុវត្តកម្មវិធីសកម្មភាពតាមវិស័យដែលខ្លួនទទួលបន្ទុក ឱ្យបានរួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២៦; ធ្វើរបាយការណ៍លទ្ធផលនៃការអនុវត្តជាទៀងទាត់ជូនក្រសួងមហាផ្ទៃ មុនថ្ងៃទី០១ ខែធ្នូ រៀងរាល់ឆ្នាំ ដើម្បីបូកសរុប និងរាយការណ៍ជូននាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនោះ ដឹកនាំ សហការជាមួយក្រសួងហិរញ្ញវត្ថុ ដើម្បីចាត់ចែងថវិកាអនុវត្តកម្មវិធីសកម្មភាពក្នុងគម្រោងថវិកាប្រចាំឆ្នាំ និងអនុវត្តតាមបទប្បញ្ញត្តិនៃច្បាប់ថវិការដ្ឋឆ្នាំ២០២៥ និងបទប្បញ្ញត្តិច្បាប់ផ្សេងទៀតដែលពាក់ព័ន្ធ។
សហប្រតិបត្តការអនុវត្តភារកិច្ចពាក់ព័ន្ធដែលស្ថិតក្នុងកម្មវិធី ផែនការនៃកម្មវិធីសកម្មភាពដែលបានអនុម័តក្នុងដំណាក់កាល ២០២៦ - ២០៣០ និង ២០៣១ - ២០៣៥ វាយតម្លៃពាក់កណ្តាលអាណត្តិកាលនៃការអនុវត្តកម្មវិធីសកម្មភាពនៅឆ្នាំ២០៣០ និងវាយតម្លៃចុងអាណត្តិកាលនៃការអនុវត្តកម្មវិធីសកម្មភាពនៅឆ្នាំ២០៣៥។
បង្កលក្ខណៈងាយស្រួលនិងលើកទឹកចិត្តដល់អង្គការនយោបាយ-សង្គម អង្គការសង្គម- វិជ្ជា ជីវៈ និងដៃគូដទៃទៀត ចូលរួមក្នុងដំណើរការកសាង ដាក់ឱ្យអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីសកម្មភាព ផ្អែកលើមូលដ្ឋានស្របតាមមុខងារ ភារកិច្ច និងសមត្ថកិច្ចតាមបទប្បញ្ញត្តិ៕
ប្រភព÷ bvhttdl.gov.vn - សុផន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
