ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/05/2026 - 22:24

វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល - កម្លាំង​ចល​ករចម្បង​នៃ​ទម្រង់​កំ​ណើន​ថ្មី 

នា​យក​រដ្ឋ​មន្ត្រី ឡេ​មិញ​ហ៊ឹង បាន​សង្កត់​ធ្ងន់ ជា​មួយ​នឹង​ទិស​ដៅ​នា​នា​ដែល​បាន​ដាក់​ចេញ វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា​និង​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ បាន​កំ​ណត់​ច្បាស់​ថា​ជា​កម្លាំង​ចល​ករ​ស្នូល ជា​សោ​មាស​និង​ជា​កត្តា​ស្លាប់​រស់ ដើម្បី​សម្រេច​នូវ​បំ​ណង​ប្រាថ្នា​អភិ​វឌ្ឍន៍​របស់​ប្រ​ទេស​ជាតិ។

នៅ​ទី​ក្រុង​ហា​ណូយ ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា បាន​ចាត់​តាំង​ពិ​ធី​អំ​ណរ​ទិវា​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​វៀត​ណាម និង​សន្និ​សីទ​អនុ​វត្ត​បច្ចេក​វិទ្យា​យុទ្ធ​សាស្ត្រ ក្រោម​ប្រ​ធាន​បទ “វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌីជី​ថល - កម្លាំង​ចល​ករ​ចម្បង​នៃ​ទម្រង់​កំ​ណើន​ថ្មី” តាម​ទម្រង់​ផ្ទាល់​និង​តាម​ប្រ​ព័ន្ធ​អន​ឡាញ។

នា​យក​រដ្ឋ​មន្ត្រី ឡេ​មិញ​ហ៊ឹង;  ឧប​នា​យក​រដ្ឋ​មន្ត្រី ហូ​ក្វឹក​យុង បាន​អញ្ជើញ​ចូល​រួម។ នៅ​ទី​តាំង​បន្ត​ផ្ទាល់​នៃ​ទី​ក្រុង​កឹង​ធើ អញ្ជើញ​ចូល​រួម​មាន​លោក ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​អ្នក​តំ​ណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ​វិទ្យា​សាស្ត្រ និង​បច្ចេក​វិទ្យា​ទី​ក្រុង។

នា​យក​រដ្ឋ​មន្ត្រី ឡេ​មិញ​ហ៊ឹង ថ្លែង​ការណ៍​ក្នុង​ពិ​ធី​អំ​ណរ​ទិវា​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​វៀត​ណាម និង​សន្និ​សីទ​អនុ​វត្ត​បច្ចេក​វិទ្យា​យុទ្ធ​សាស្ត្រ។

ថ្លែង​ក្នុង​​ព្រឹត្តិ​ការណ៍​នេះ តំ​ណាង​ឱ្យ​ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ នា​យក​រដ្ឋ​មន្ត្រី ឡេមិញ​ហ៊ឹង បាន​ផ្ញើ​ជូន​កង​ជួរ​បញ្ញ​វន្ត អ្នក​វិទ្យា​សាស្ត្រ អ្នក​ជំ​នាញ ធុរ​ជន​បច្ចេក​វិទ្យា​និង​អ្នក​ដែល​កំ​ពុង​លះ​បង់​កម្លាំង​កាយ​ចិត្ត​ដើម្បី​បុព្វ​ហេតុ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌីជី​ថល នូវ​ការ​សួរ​សុខ​ទុក្ខ​ដ៏​ខ្ពង់​ខ្ពស់ និង​ជូន​ពរ​ដ៏​ល្អ​បវរ​បំ​ផុត។

នា​យក​រដ្ឋ​មន្ត្រី​បាន​សង្កត់​ធ្ងន់ ជា​មួយ​គោល​ដៅ​ក្លាយ​ជា​ប្រ​ទេស​ឧស្សា​ហកម្ម​ទំ​នើប​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រ​ទេស​អភិ​វឌ្ឍន៍​ដែល​មាន​ចំ​ណូល​ខ្ពស់​នៅ​ឆ្នាំ ២០៤៥ វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល បាន​កំ​ណត់​ច្បាស់​ថា​ជា​កម្លាំង​ចល​ករ​ស្នូល ជា​សោ​មាស និង​ជា​កត្តា​ស្លាប់​រស់ ដើម្បី​សម្រេច​នូវ​បំ​ណង​ប្រាថ្នា​អភិ​វឌ្ឍន៍​របស់​ប្រ​ទេស​ជាតិ។ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​នោះ នា​យក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឱ្យ​ផ្តោត​លើ​ទិស​ដៅ​ចម្បងៗ​មួយ​ចំ​នួន៖

ទី​មួយ៖ ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា មាន​តួ​នា​ទី​ជា​ស្នូល​រួម​ជា​មួយ​ក្រ​សួង ស្ថា​ប័ន​និង​ភូមិ​ភាគ អា​ជីវ​កម្ម វិទ្យា​ស្ថាន និង​សាលា​នា​នា​ក្នុង​ការ​អនុ​វត្ត​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ។

ទីពីរ៖ កសាង​ប្រ​ព័ន្ធ​អេ​កូឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ក្នុង​នោះ​រដ្ឋ​ជា​អ្នក​បង្កើត​របប; វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ និង​សា​កល​វិទ្យា​ល័យ​ជា​អ្នក​បង្កើត​ចំ​ណេះ​ដឹង បច្ចេក​វិទ្យា​និង​ធន​ធាន​មនុស្ស; អា​ជីវ​កម្ម​គឺ​ជា​មជ្ឈ​មណ្ឌល​អនុ​វត្ត និង​ធ្វើ​ពា​ណិជ្ជ​កម្ម​បច្ចេក​វិទ្យា ជា​មជ្ឈ​មណ្ឌល​នៃ​ប្រ​ព័ន្ធ​អេ​កូ​ឡូ​ស៊ី​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ជាតិ។

នា​យក​រដ្ឋ​មន្ត្រី ឡេ​មិញ​ហ៊ឹង និង​អ្នក​តំ​ណាង​ចូល​រួម​ពិធី​អំ​ណរ​ទិវា​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​វៀត​ណាម និង​សន្និ​សីទ​អនុវត្ត​បច្ចេក​វិទ្យា​យុទ្ធ​សាស្ត្រ។

ទី​បី៖ បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ; មាន​យន្ត​ការ​ដើម្បី​ឱ្យ​អា​ជីវ​កម្ម​បរ​ទេស​វិនិ​យោគ​នៅ​វៀត​ណាម​ធ្វើ​ការ​ផ្ទេរ​ជូន​បច្ចេក​វិទ្យា; ជា​ជំ​ហាន​ចូល​រួម​និង​ធ្វើ​ម្ចាស់​លើ​ខ្សែ​សង្វាក់​បច្ចេក​វិទ្យា​យុទ្ធ​សាស្ត្រ​នា​នា; ពង្រីក​យ៉ាង​ខ្លាំង​ក្លា​នូវ​បណ្តា​ញ​អ្នក​បញ្ញ​វន្ត និង​អ្នក​ជំ​នាញ​វៀត​ណាម​នៅ​ក្រៅ​ប្រ​ទេស។

ទី​បួន៖ យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​លើ​ការ​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់; មាន​យន្ត​ការ​លេច​ធ្លោ​ដើម្បី​ស្វែង​រក បណ្តុះ​បណ្តាល ទាក់​ទាញ​និង​ប្រើ​ការ​ជា​សំ​ខាន់​ចំ​ពោះ​បញ្ញ​វន្ត ជា​ពិ​សេស​គឺ​អ្នក​ជំ​នាញ​ប្រ​ធាន​ផ្នែក អ្នក​វិទ្យា​សាស្ត្រ​វ័យ​ក្មេង និង​បញ្ញ​វន្ត​ផ្នែក​បច្ចេក​វិទ្យា។

ទី​ប្រាំ៖ ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​ពី​ផ្នត់​គំ​និត "ធ្វើ​ឱ្យ​តែ​មាន" មក​ជា​ផ្នត់​គំនិត​បង្កើត​ផលិត​ផល​ជាក់​ស្តែង តម្លៃ​ជាក់​ស្តែង និង​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង។

នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ព្រឹត្តិ​ការណ៍​នេះ នៅ​មាន​ប្រ​ព្រឹត្ត​ទៅ​នូវ​សន្និ​សីទ​អនុ​វត្ត​បច្ចេក​វិទ្យា​យុទ្ធ​សាស្ត្រ សំ​ដៅ​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​សេចក្តី​សម្រេច​ចិត្ត​លេខ ៥៧-​NQ/​TW របស់​កា​រិយា​ល័យ​នយោ​បាយ និង​សេចក្តី​សម្រេច​ចិត្ត​លេខ ២១/QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី ស្តី​ពី​បញ្ជី​រាយ​នាម​បច្ចេក​វិទ្យា​យុទ្ធ​សាស្ត្រ និង​បញ្ជី​ផលិត​ផល​បច្ចេក​វិទ្យា​យុទ្ធ​សាស្ត្រ​ជាតិ។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​នៅ​ទី​តាំង​ផ្សាយ​បន្ត​ផ្ទាល់​នៃ​ទី​ក្រុង​កឹង​ធើ។

នៅ​ក្នុង​សន្និ​សីទ​នេះ បទ​អន្ត​រាគមន៍​នា​នា​បាន​ផ្តោត​ទៅ​លើ​ទិស​ដៅ​ធ្វើ​ម្ចាស់​លើប​ច្ចេក​វិទ្យា​ស្នូល អភិ​វឌ្ឍន៍​បណ្តា​មូល​ដ្ឋាន​គ្រឹះ​ឌី​ជី​ថល និង​ជំ​រុញ​ពា​ណិជ្ជ​កម្ម​ផលិត​ផល​បច្ចេក​វិទ្យា Make in Viet Nam។ ក្នុង​នោះ ក្រ​សួង​នគរ​បាល​ផ្តោត​លើ​មូល​ដ្ឋាន​គ្រឹះ​បច្ចេក​វិជ្ជា​កំ​ព្យូ​ទ័រ​ក្លូដ សន្តិ​សុខ​បណ្តាញ UAV បម្រើ​សន្តិ​សុខ ការ​ពារ​ប្រ​ទេស​និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ជាតិ; សា​កល​វិទ្យា​ល័យ​ជាតិ​ហា​ណូយ​បាន​អនុ​វត្ត​កម្ម​វិធី​ស្រាវ​ជ្រាវ​សំ​ខាន់ៗ​អំ​ពី​បន្ទះ​ឈីប AI បច្ចេក​វិទ្យា​កង់​ទិច និង​ស្នើ​នូវ​យន្ត​ការ Sandbox សម្រាប់​បច្ចេក​វិទ្យា​ថ្មីៗ; សម្ព័ន្ធ​ក្រុម​ហ៊ុន MK ចែក​រំលែក​បទ​ពិ​សោធន៍​ក្នុង​ការ​ធ្វើ​ម្ចាស់​លើ​បច្ចេក​វិទ្យា​ស្នូល​ក្នុង​វិស័យ​អត្ត​សញ្ញាណ​កម្ម​ឌីជី​ថល និង​ឧស្សា​ហកម្ម​ការ​ពារ​ប្រ​ទេស​បច្ចេក​វិទ្យា​ខ្ពស់...

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល បាន​រួម​ចំ​ណែក​យ៉ាង​ច្បាស់​ក្រ​ឡែត​ទៅ​ក្នុង​កំ​ណើន​សេដ្ឋ​កិច្ច បង្កើន​ទិន្ន​ផល​ពល​កម្ម គុណ​ភាព​ផលិត​ផល​និង​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ជាតិ។ ប្រ​ព័ន្ធ​យន្ត​ការ និង​គោល​នយោ​បាយ​ស្តី​ពី​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល បាន​បន្ត​ធ្វើ​ឱ្យ​សុក្រឹត​ច្បាប់​ចំ​នួន ១០ និង​សេចក្តី​សម្រេច​ចិត្ត​ចំ​នួន ១ បាន​ចែង​ជា​ធរ​មាន; រួម​ជា​មួយ​អនុ​ក្រឹត្យ​ចំ​នួន ៣៥ សេចក្តី​សម្រេច​ចិត្ត​របស់​នា​យក​រដ្ឋ​មន្ត្រី​ចំ​នួន ៦០ និង​សរា​ចរ​ចំ​នួន ៧៨ សំ​ដៅ​ដោះ​ស្រាយ​រាល់​ឧបសគ្គ​ក្នុង​ការ​ស្រាវ​ជ្រាវ ការ​សាក​ល្បង និង​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​បច្ចេក​វិទ្យា​ថ្មី។

ឆ្នាំ ២០២៥ ចំ​នួន​អត្ថ​បទ​វិទ្យា​សាស្ត្រ​ដែល​បាន​ចុះ​ផ្សាយ​ជា​អន្តរ​ជាតិ​របស់​វៀត​ណាម​សម្រេច​ជាង ២៥​.០០០ អត្ថ​បទ កើន ១៣.​៤៨% បើ​ធៀប​នឹង​ឆ្នាំ ២០២៤។ សន្ទស្សន៍​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ទូ​ទាំង​ពិ​ភព​លោក (GII) របស់​វៀត​ណាម ឈរ​ចំ​ណាត់ថ្នាក់​លេខ ៤៤ ក្នុង​ចំ​ណោម ១៣៩ ប្រ​ទេស​និង​ខឿន​សេដ្ឋ​កិច្ច; វៀត​ណាម​ឈរ​លេខ​រៀង​ទី ៥៥ លើ​ពិ​ភព​លោក​អំ​ពី​ប្រ​ព័ន្ធ​អេ​កូឡូ​ស៊ី​បង្កើត​អា​ជីព​ច្នៃ​ប្រ​តិដ្ឋ។ សេដ្ឋ​កិច្ច​ឌី​ជី​ថល​បច្ចុប្បន្ន​ស្រូប​អត្រា​ប្រ​មាណ ១៤.០២% នៃ GDP៕

មីថាញ-វ៉ាន់តឹន

ចែករំលែកអត្ថបទ