ប៉ុន្មានថ្ងៃនៃខែមេសានេះ ប្រជាជនមណ្ឌលឡុងដិញ សង្កាត់ធើយឡុង រីករាយពេលស្ពានមីវអុងនិងស្ពានណាមអុងបានកសាងសម្រេចបើកឱ្យប្រើប្រាស់។ ជាច្រើនឆ្នាំកន្លង បណ្តាសំណង់បានផ្សព្វផ្សាយអនុវត្តលើភូមិឋានមណ្ឌលឡុងដិញ បានបន្សល់ទុកនូវស្នាដៃជាច្រើនរបស់លេខាសាខាបក្ស ប្រធានមណ្ឌល វ៉ង៉ុកយុង។

លោកវ៉ង៉ុកយុង លេខាសាខាបក្ស ប្រធានមណ្ឌលឡុងដិញ (ខាងឆ្វេង) ចលនាប្រជាជនគប់វាល់ជិត ៣០០ លានដុងកសាងស្ពានមឿងខាយ២។
រួមដំណើរជាមួយយើងខ្ញុំទស្សនាដងផ្លូវ ស្ពានជនបទបានកសាងយ៉ាងសមរម្យ លោកវ៉ង៉ុកយុង លេខាសាខាបក្ស ប្រធានមណ្ឌលឡុងដិញ រៀបរាប់ដោយមោទនៈ៖ “បច្ចុប្បន្ន ទូទាំងប្រព័ន្ធស្ពានផ្លូវគមនាគមន៍លើភូមិឋានមណ្ឌលបានបើកទូលាយ ក្រាលបេតុង។ ក្នុងនោះ មានដងផ្លូវជាច្រើនស្រឡះស្រឡំដោយទទឹង៤ម៉ែត្រ ធានាប្រជាជនធ្វើដំណើរងាយស្រួល សុវត្ថិភាព”។
កន្លង ២៦ ឆ្នាំបំពេញការងារ ក្នុងតួនាទីជាលេខាសាខាបក្ស ប្រធានមណ្ឌលលោកយុង រួមនឹងកម្មាភិបាល បក្ខជនសកម្មចង្អុលការចលនាប្រជាជនបរិច្ចាគដី គប់វាល់ប្រាក់ កម្លាំងពលកម្មរួមនឹងរដ្ឋ វិនិយោគកសាង បង្កើនកម្រិតដងផ្លូវ ស្ពានជនបទជាច្រើន។ ជាតួយ៉ាងដូច ស្ពានមីវអុង ស្ពានណាមអុង ស្ពានទ្វៃឡើយ ស្ពានហាងត្រាម ស្ពានមឿងខាយ២ ស្ពានចុងមឿងខាយ ផ្លូវមឿងខាយកុងអុង។
ទន្ទឹមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ លោកយុង រួមនឹងកម្មាភិបាល បក្ខជនមណ្ឌល ផ្សព្វផ្សាយនូវវិធានការជាច្រើនជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាព។ លោកយុង រួមនឹងកម្មាភិបាល បក្ខជនពិនិត្យសំណូមពររបស់ប្រជាជន ស្នើសុំរដ្ឋអំណាចភូមិភាគឧបត្ថម្ភកូនពូជ ចាត់តាំងហ្វឹកហាត់បច្ចេកទេស បង្កលក្ខណៈឱ្យប្រជាជនជាង ២០០ គ្រួសារបុលជាង ១០ ពាន់លានដុងពីធនាគារគោលនយោបាយសង្គម ដើម្បីកែប្រែអភិវឌ្ឍសេដ្ឋកិច្ចចំការ។ សព្វថ្ងៃមណ្ឌលមានផ្ទៃដី ៤២ ហិកតា ដាំរុក្ខជាតិហូបផ្លែមានតម្លៃសេដ្ឋកិច្ចខ្ពស់ ដូច៖ ស្វាយ មៀន ទៀបថៃ គ្រួសារកសិករជាច្រើន មានចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ។
ទន្ទឹមនឹងនោះ លោកយុង ដឹកនាំចង្អុលការនិងសកម្មរួមជាមួយកម្មាភិបាល បក្ខជន ឧបត្ថម្ភគ្រួសារក្រ មានស្ថានភាពលំបាក ឆាប់លំនឹងជីវភាព។ រាល់ឆ្នាំសាខាបក្ស គណៈប្រជាជន គណៈការងាររណសិរ្សនិងបណ្តាក្រុមសាខាមណ្ឌល ចលនាសប្បុរសជន គប់វាល់អង្ករ ថវិកាពី២០-៣០លានដុង ឧបត្ថម្ភដល់គ្រួសារគោលនយោបាយ គ្រួសារក្រ ក្បែរក្រ។ ទន្ទឹមនឹងនោះ ចលនាទឹកប្រាក់សង្គមឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ជួយដល់គ្រួសារជួបលំបាកខាងលំនៅឋាន លំនឹងជីវភាព។
ដោយការយកចិត្តទុកដាក់គិតគូរ លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីដល់ប្រជាជន លោកយុង តែងបានកម្មាភិបាល បក្ខជននិងប្រជាជនមណ្ឌលឡុងដិញ ជឿទុកចិត្តនិងគោរពរាប់អាន។ លោកបានគណៈកម្មាធិការបក្សទីក្រុងកឹងធើ គណៈកម្មាធិការបក្សសង្កាត់ ស្ងើចសរសើរមានស្នាដៃឆ្នើមក្នុងរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបឋហូជីមិញ។ “សម្រាប់ខ្ញុំ អំណោយដ៏ធំនិងមានអត្ថន័យបំផុត គឺការទំនុកចិត្តរបស់កម្មាភិបាល បក្ខជននិងប្រជាជន។ ខ្ញុំសង្ឃឹមថា នឹងបន្តរួមចំណែកច្រើនថែមទៀតជូនភូមិស្រុក ដោយនាំមកនូវភាពសុខដុម សុភមង្គលជូនប្រជាជន” - លោកយុង ឱ្យដឹងដូច្នេះ៕
អាញយុង ចន្ថា