ការពារថែទាំនិងលើកកម្ពស់សុខភាពប្រជាជន តែងបានបក្សនិងរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំង។ មានគោលការណ៍និងគោលនយោបាយសំខាន់ៗជាច្រើន ត្រូវបានប្រកាសឱ្យប្រើនិងផ្សព្វផ្សាយអនុវត្ត ពិសេសគឺការលើកកម្ពស់គុណភាពសុខាភិបាលមូលដ្ឋាន បានរួមចំណែកសម្រេចបានសមិទ្ធផលជាច្រើនក្នុងការងារថែទាំសុខភាពសហគមន៍។

សុខាភិបាលមូលដ្ឋានមានតួនាទីសំខាន់ក្នុងការថែទាំសុខភាពដំបូង បង្ការជំងឺនិងគ្រប់គ្រងសុខភាពសហគមន៍។
សុខាភិបាលមូលដ្ឋាន ត្រូវបានចាត់ទុកជា ”ជួរមុខ” ជិតដិតប្រជាជនបំផុត រក្សាតួនាទីសំខាន់ក្នុងការថែទាំសុខភាពដំបូង បង្ការជំងឺនិងគ្រប់គ្រងសុខភាពសហគមន៍។ ជាច្រើនឆ្នាំមកនេះ រួមជាមួយនឹងការយកចិត្តទុកដាក់លើការវិនិយោគរបស់រដ្ឋអំណាចគ្រប់ថ្នាក់ ប្រព័ន្ធសុខាភិបាលមូលដ្ឋានលើភូមិឋានទីក្រុង ជាជំហានៗត្រូវបានពង្រឹងនិងអភិវឌ្ឍន៍។ ចាប់តាំងពីការបង្កើនកម្រិតមូលដ្ឋានសម្ភារៈ បំពាក់បរិក្ខារពេទ្យរហូតដល់ការលើកកម្ពស់គុណភាពសកម្មភាពមុខជំនាញ ដំណាក់សុខាភិបាលនានាក៏ឆ្លើយតបតម្រូវការថែទាំសុខភាពប្រជាជនកាន់តែល្អប្រសើរ។
ដំណាក់សុខាភិបាលឃុំឡាយហ្វា គឺជាសំណង់មួយក្នុងចំណោមសំណង់ទាំងឡាយដែលបានវិនិយោគកសាងថ្មី ដោយថវិកាសរុបជាង ៣០ ពាន់លានដុងពីប្រភពថវិការដ្ឋនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់តាំងពីខែសីហា ឆ្នាំ ២០២៥។ ជាមួយទ្រង់ទ្រាយសំណង់កម្រិត ៤ ដំណាក់សុខាភិបាលត្រូវបានរចនាប្លង់សមរម្យ ទំនើប ឆ្លើយតបទៅនឹងបទដ្ឋានរបស់ដំណាក់សុខាភិបាលថ្នាក់ឃុំតាមការកំណត់របស់ក្រសួងសុខាភិបាល។
វេជ្ជបណ្ឌិត ត្រាងមិញទ្រី នាយកដំណាក់សុខាភិបាលឃុំឡាយហ្វា ឱ្យដឹង៖ ទន្ទឹមនឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដំណាក់នៅទាំងបំពាក់បរិក្ខារពេទ្យចាំបាច់ជាច្រើន ដើម្បីបម្រើការងារពិនិត្យ ព្យាបាលជំងឺ មានដូច៖ ម៉ាស៊ីនអេកូម៉ាស៊ីនស្ទង់អគ្គិសនីបេះដូងបំពង់អុកស៊ីហ្សែន ឧបករណ៍ពិនិត្យជំងឺនិងឧបករណ៍ផ្សេងៗជាច្រើនទៀត។ ឧបករណ៍ទាំងនេះ រួមចំណែកលើកកម្ពស់គុណភាពនៃការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺជូនប្រជាជននៅតាមដំណាក់សុខាភិបាលមូលដ្ឋាន។
ដំណាក់សុខាភិបាលឃុំឡាយហ្វា ក៏មានបន្ទប់មុខងារគ្រប់សព្វតាមការកំណត់ រួមមាន៖ បន្ទប់ពិនិត្យជំងឺ បន្ទប់ប្រចាំការ បន្ទប់សង្គ្រោះដំបូង-សង្គ្រោះបន្ទាន់ បន្ទប់ចាក់វ៉ាក់សាំង បន្ទប់ពិនិត្យរោគស្ត្រី បន្ទប់វេជ្ជសាស្ត្របុរាណនិងបន្ទប់អ្នកជំងឺសម្រាកព្យាបាល។ ប្រព័ន្ធប្រព្រឹត្តិកម្មកាកសំណល់ពេទ្យនិងមណ្ឌលអនាម័យ ក៏បានកសាងធានាត្រឹមត្រូវតាមបទដ្ឋានអំពីអនាម័យបរិស្ថាននិងគ្រប់គ្រងជំងឺឆ្លង។ អាស្រ័យការវិនិយោគនេះ បានផ្តល់ទំនុកចិត្តក្នុងការថែទាំសុខភាពប្រជាជននៅលើភូមិឋាន។
បងស្រីត្រឹងធីឡា ប្រជាជននៅភូមិព្រៃជាប់ A ឱ្យដឹង៖ “ដំណាក់សុខាភិបាលបានវិនិយោគកសាងរឹងមាំ ព្រមទាំងបំពាក់បរិក្ខារពេទ្យសព្វគ្រប់ ដូច្នេះ ប្រជាជនយើងខ្ញុំនឹងនរចិត្តពេលមកពិនិត្យសុខភាពម្តងៗ។ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត ក៏រួសរាយរាក់ទាក់ ហើយថែទាំអ្នកជំងឺដោយអស់ពីចិត្ត”។
ចំណែកលោកថាច់ខា នៅឃុំឡាយហ្វា ចែករំលែក៖ “ជាច្រើនឆ្នាំមកនេះ ដំណាក់សុខាភិបាលបានបំពាក់ឧបករណ៍ពេទ្យទំនើបៗ ម្យ៉ាងដំណាក់ទើបបានកសាងថ្មី មាមីងនឹងនរចិត្តពេលមកពិនិត្យសុខភាពនៅដំណាក់សុខាភិបាលនេះ ព្រោះមានភាពងាយស្រួលជួយសន្សំសំចៃថវិកានិងពេលវេលាធ្វើដំណើរទៅមកផង”។
ដោយបានវិនិយោគព្រមៗគ្នាអំពីមូលដ្ឋានសម្ភារៈ និងឧបករណ៍ពេទ្យ សកម្មភាពមុខជំនាញនៅដំណាក់សុខាភិបាលត្រូវបានលើកកម្ពស់ជាលំដាប់។ មធ្យមភាគជារៀងរាល់ថ្ងៃ ដំណាក់ទទួលអ្នកជំងឺមកពិនិត្យសុខភាព ពិគ្រោះនិងព្យាបាលជំងឺទូទៅប្រមាណពី ៦០-៧០ លើកនាក់។ ទន្ទឹមនឹងនោះ មានអ្នកជំងឺប្រមាណ ៣០ នាក់មកព្យាបាលដោយវិធីសាស្ត្រផ្សេងៗ ដូចជា៖ ចាក់ម្ជុលវិទ្យាសាស្ត្រ គក់ច្របាច់ ចុចជីពចរ…។
ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលមូលដ្ឋាន រយៈពេលកន្លង ទីក្រុងកឹងធើ បានយកចិត្តទុកដាក់លើការវិនិយោគកសាង ជួសជុលនិងបង្កើនកម្រិតដំណាក់សុខាភិបាលឃុំ សង្កាត់ជាច្រើន។ នេះគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយសំខាន់ៗ សំដៅធ្វើឱ្យសុក្រឹតបណ្តាញសុខាភិបាលមូលដ្ឋាន ជួយប្រជាជនបានកៀកជិតសេវាថែទាំនៅមូលដ្ឋាន កាត់បន្ថយការហួសចំណុះនៅមន្ទីរពេទ្យថ្នាក់លើ។

ដំណាក់សុខាភិបាលឃុំ សង្កាត់របស់ទីក្រុងកឹងធើ តែងបានយកចិត្តទុកដាក់វិនិយោគកសាងយ៉ាងរឹងមាំ។
រួមជាមួយការលើកកម្ពស់គុណភាពសេវាសុខាភិបាល គោលនយោបាយធានារ៉ាប់រងសុខាភិបាល ក៏មានតួនាទីសំខាន់ក្នុងការធានាប្រយោជន៍ថែទាំសុខភាពជូនប្រជាជន។ នេះគឺជាគោលនយោបាយសុខុមាលភាពសង្គម មានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅបានជួយដល់ប្រជាជន សំខាន់គឺគ្រួសារក្រីក្រ គ្រួសារក្បែក្រ គ្រួសារដែលមានស្ថានភាពលំបាកបានកៀកជិតសេវាសុខាភិបាលទាន់ពេល។
អ្នកមីងថាច់ធីញ៉ អាយុ ៧៦ ឆ្នាំ ជាគ្រួសារក្រីក្រនៅភូមិតឹងឡឹប ឃុំឡុងភូ បានឱ្យដឹង ពីមុនពេលឈឺថ្កាត់ម្តងៗ ទៅពិនិត្យជំងឺនៅមូលដ្ឋានសុខាភិបាល ខ្ញុំបារម្ភខ្លាំងណាស់ ពីព្រោះលក្ខណៈសេដ្ឋកិច្ចមានកម្រិត។ ជាច្រើនឆ្នាំមកនេះ អាស្រ័យបានរដ្ឋផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាល ខ្ញុំមានលក្ខណៈទៅពិនិត្យសុខភាពជាប្រចាំ ដូច្នេះ សុខភាពខ្ញុំបានល្អប្រសើរឡើង។
មិនត្រឹមតែឧបត្ថម្ភថ្លៃសេវាពិនិត្យ ព្យាបាលជំងឺប៉ុណ្ណោះទេ ធានារ៉ាប់រងសុខាភិបាលនៅទាំងជួយប្រជាជនផ្លាស់ប្តូរទម្លាប់ថែទាំសុខភាព ម្ចាស់ការពិនិត្យសុខភាពតាមកាលកំណត់ ឆាប់រកឃើញជំងឺព្យាបាលបានទាន់ពេល។ ជាក់ស្តែងដូច បងស្រីម៉ាយធីថាញធ្វី នៅឃុំឡុងភូ ចែករំលែក៖ “គ្រួសារខ្ញុំមានជីវភាពខ្វះខាត ដូច្នេះ ពីមុនមិនសូវហ៊ានទៅពិនិត្យជំងឺទេ។ ចាប់តាំងពីមានប័ណ្ណធានារ៉ាប់រងសុខាភិបាល ខ្ញុំតែងទៅដំណាក់សុខាភិបាលដើម្បីពិនិត្យសុខភាពនិងព្យាបាលជំងឺរលាកក្រពះ។ ហេតុនេះ ទើបមិនសូវបារម្ភពីការចំណាយក្នុងការព្យាបាលជំងឺ”។
តាមប្រសាសន៍លោក ហូក្វឹកហុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ភូមិភាគបានបង្កើនការផ្សព្វផ្សាយពីគោលនយោបាយធានារ៉ាប់រងសុខាភិបាលតាមរយៈប្រព័ន្ធស្ថានីយផ្សាយសំឡេងបណ្តាញសង្គម និងចុះទៅតាមផ្ទះប្រជាជន ដើម្បីពន្យល់ឱ្យប្រជាជនបានយល់ច្បាស់ពីផលប្រយោជន៍ពេលចូលរួម។ បច្ចុប្បន្ន គ្រួសារក្រីក្រ គ្រួសារក្បែរក្រក្នុងឃុំឡុងភូ បានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាល១០០%។ នេះគឺជាលក្ខណៈដ៏សំខាន់ជួយប្រជាជនបានកៀកជិតសេវាថែទាំសុខភាព រួមចំណែកលើកកម្ពស់គុណភាពជីវភាព។
អាចសង្កេតឃើញថា ការវិនិយោគលើកកម្ពស់គុណភាពសុខាភិបាលមូលដ្ឋាន ជាជំហានៗជួយប្រជាជនបានកៀកជិតសេវាថែទាំសុខភាព មានភាពងាយស្រួលទាន់ពេលនិងមានប្រសិទ្ធភាពជាង។ ពេលប្រព័ន្ធសុខាភិបាលមូលដ្ឋានបានពង្រឹក និងអភិវឌ្ឍន៍ប្រជាជន បានថែទាំសុខភាពនៅនឹងមូលដ្ឋាន រួមចំណែកកាត់បន្ថយការហួសចំណុះសម្រាប់មន្ទីរពេទ្យថ្នាក់លើ និងលើកកម្ពស់គុណភាពជីវភាព។
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តលេខ ៧២-NQ/TW ស្តីពីដំណោះស្រាយលោតផ្លោះមួយចំនួន ដើម្បីបង្កើនការការពារថែទាំនិងលើកកម្ពស់សុខភាពប្រជាជន។ សេចក្តីសម្រេចចិត្តនេះ បានដាក់ចេញនូវទិសដៅប្រជាជនបានកៀកជិតសេវាសុខាភិបាលមានគុណភាព ឆ្ពោះដល់ការថែទាំសុខភាពគ្រប់ជ្រុងជ្រោយ។ ចាប់តាំងពីឆ្នាំ ២០២៦ ប្រជាជនបានពិនិត្យសុខភាពតាមកាលកំណត់ ឬពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃយ៉ាងហោចក្នុងមួយឆ្នាំបានម្តង ដំណាក់សុខាភិបាលឃុំបានវិនិយោគមូលដ្ឋានសម្ភារៈ បំពាក់បរិក្ខារពេទ្យ ធនធានមនុស្សស្របតាមមុខងារភារកិច្ច។ ឆ្នាំ ២០២៦ អត្រាគ្របដណ្តប់ធានារ៉ាប់រងសុខាភិបាលសម្រេចជាង ៩៥% នៃចំនួនប្រជាជនដល់ឆ្នាំ ២០៣០ អត្រាប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលទូទាំងប្រជាជនគឺ១០០% ព្រមទាំងអភិវឌ្ឍន៍ធានារ៉ាប់រងសុខាភិបាលគ្រប់ប្រភេទ៕
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ