ឆ្នាំ ២០២៦ ទីក្រុងកឹងធើ មានយុវជនជាង ៥.០០០ នាក់ បានចូលបម្រើកងទ័ពនៅតាមអង្គភាពចំណុះក្រសួងការពារប្រទេស និងក្រសួងនគរបាល។ ពិធីបោះជំរុំយុវជនចូលបម្រើកងទ័ព ពិធីប្រគល់និងទទួលកងទ័ពបានចាត់តាំងតាមសេចក្តីកំណត់ធានាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពជាដាច់ខាត។

លោកត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាទីក្រុងកឹងធើ ថ្លែងយោបល់ចង្អុលការក្នុងអង្គសន្និបាត។
នៅថ្ងៃទី១៦ ខែមេសា ក្រុមប្រឹក្សាកាតព្វកិច្ចយោធាទីក្រុងកឹងធើ បានចាត់តាំងសន្និបាតតាមប្រព័ន្ធអនឡាញ ដើម្បីដកពិសោធន៍ការងារជ្រើសរើសនិងកោះហៅពលរដ្ឋចូលបម្រើកងទ័ពឆ្នាំ ២០២៦។ លោកត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ប្រធានក្រុមប្រឹក្សាកាតព្វកិច្ច យោធាទីក្រុងកឹងធើ ធ្វើជាអធិបតីអង្គសន្និបាត។

វរសេនីយ៍ឯក ត្រឹងក្វីយឿង មេបញ្ជាការរង នាយសេនាធិការបញ្ជាការយោធាទីក្រុងកឹងធើ របាយការណ៍អំពីការដកពិសោធន៍ក្នុងការងារជ្រើសរើសនិងកោះហៅពលរដ្ឋចូលបម្រើកងទ័ព ឆ្នាំ២០២៦។
ឆ្នាំ ២០២៦ ទីក្រុងកឹងធើមានយុវជនជាង ៥.០០០ នាក់ ចូលបម្រើកងទ័ពនៅតាមអង្គភាព ចំណុះក្រសួងការពារប្រទេស ក្រសួងនគរបាល។ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាគ្រប់លំដាប់ថ្នាក់បាន បញ្ជ្រាបផ្សព្វផ្សាយយ៉ាងពេញលេញនូវឯកសារ អនុវត្តជំហានជ្រើសរើសនិងកោះហៅពលរដ្ឋចូលបម្រើកងទ័ពត្រូវតាមសេចក្តីកំណត់នៃច្បាប់កាតព្វកិច្ចយោធា។ ការងារផ្សព្វផ្សាយបានអនុវត្តជាប្រចាំដោយទម្រង់រូបភាពសម្បូរបែបជាក់ស្តែង សមស្របទៅនឹងលក្ខណៈស្ថានភាពនៃភូមិភាគនីមួយៗ។

យុវជនចូលរួមពិធីប្រគល់និងទទួលកងទ័ព ឆ្នាំ២០២៦ នៅទីលានហ្វាប៊ិញ សង្កាត់វីតឹង។
ពិធីបោះជំរុំយុវជនចូលបម្រើកងទ័ពពិធីប្រគល់និងទទួលកងទ័ពបានចាត់តាំងត្រឹមត្រូវតាមសេចក្តីកំណត់ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជាដាច់ខាត។ គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ តែងយកចិត្តទុកដាក់អនុវត្តល្អនូវការងារគោលនយោបាយសមរភូមិក្រោយយោធា។ ក្នុងនោះ ឃុំ សង្កាត់នានាបានចាត់តាំងឧបត្ថម្ភយុវជនដែលត្រៀមចូលបម្រើកងទ័ព សរុបទឹកប្រាក់ជិត៥ពាន់លានដុង។
ថ្លែងចង្អុលការនៅអង្គសនិ្នបាត លោកត្រឿងកាញ់ត្វៀង សំណូមពរបន្តបង្កើនការដឹកនារបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ការប្រតិបត្តិការរបស់រដ្ឋអំណាច តួនាទីធ្វើសេនាធិការរបស់ស្ថានប័នយោធានិងការទទួលខុសត្រូវរបស់គណៈ ផ្នែកនិងអង្គការមហាជននានាក្នុងការងារ ជ្រើសរើសនិងកោះហៅពលរដ្ឋចូលបម្រើកងទ័ព; ផ្សារភ្ជាប់នឹងការងារជ្រើសរើសនិងកោះហៅពលរដ្ឋចូលបម្រើកងទ័ពជាមួយនឹងការកសាងកងកម្លាំងប្រចាំការ កងបម្រុងកំណែននិងប្រភពកម្មាភិបាលនៅមូលដ្ឋាន; ជំរុញការផ្សព្វផ្សាយច្បាប់កាតព្វកិច្ចយោធានិងឯកសារដែលជាប់ពាក់ព័ន្ធ; ចុះឈ្មោះគ្រប់គ្រងបានឱ្យហ្មត់ចត់នូវចំនួនពលរដ្ឋឋិតក្នុងកម្រិតអាយុត្រៀមលក្ខណៈចូលបម្រើកងទ័ព។ ភូមិភាគនានាអនុវត្តល្អគោលនយោបាយចំពោះយុវជនដែលបានអនុវត្តបញ្ចប់កាតព្វកិច្ចយោធាយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើដល់យុវជនដែលរំសាយពីជួរទ័ព៕
ផាមទ្រុង-មុនី