គម្រោងឌីជីថលសាស្រ្តាស្លឹករឹតនៅវត្តសំរោងឯក សង្កាត់ង្វៀតហ្វា ខេត្តវិញឡុង អាស្រ័យសាកលវិទ្យាល័យត្រាវិញសហការអនុវត្ត ក្រោមការឧបត្ថម្ភពីមូលនិធិគំនិតច្នៃប្រតិដ្ឋភូមិភាគរបស់ស្ថានទូតកាណាដា ប្រចាំការនៅវៀតណាម កំពុងតម្រង់ទិសបង្ខិតជិតថ្មីនៃការអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរ។ លទ្ធផលសម្រេចបានដំបូងបានបង្ហាញឱ្យឃើញថា បច្ចេកវិទ្យាឌីជីថលមិនត្រឹមតែជួយការពារឃ្លាំងសាស្រ្តាស្លឹករឹតដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការផ្សព្វផ្សាយចំណេះដឹងពុទ្ធសាសនាទក្ខិណនិកាយខ្មែរទៀតផតផង។

សាស្រ្តាស្លឹករឹត បានបែងប្រភេទនៅវត្តសំរោងឯក។
អស់រយៈពេលជាច្រើនសតវត្សរ៍ សាស្រ្តាស្លឹករឹតបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការអប់រំ បួសរៀននិងផ្សព្វផ្សាយធម៌វិន័យក្នុងវត្តអារាមខ្មែរណាមបូ។ នៅវត្តសំរោងឯក បច្ចុប្បន្នកំពុងរក្សាទុកសាស្ត្រាចំនួន ៤០៧ ច្បាប់ ជាមួយនឹងធម៌វិន័យចំនួន ១.០៥៣ ផូក រួមមានខ្លឹមសារសំខាន់ៗជាច្រើន ដូច៖ សុត្តន្តបិដក អភិធម្មបិដក វិន័យបិដក រឿងជាតក វេយ្យាករណ៍បាលី ធម៌សូត្រនិងឯកសារបុរាណជាច្រើនទៀត។ តែសាស្រ្តាភាគច្រើនបានហើរពណ៌ របូតរាត់រាយ ដោយសារពេលវេលានិងលក្ខណៈធម្មជាតិ។
តាមបណ្ឌិត តាំងវុាំងថង គ្រូឧទ្ទេសសាកលវិទ្យាល័យត្រាវិញ អនុប្រធានក្រុមទទួលបន្ទុកបែងប្រភេទសាស្ត្រាស្លឹករឹត ក្នុងដំណាក់កាលដំបូងនៃគម្រោងនេះ ក្រុមការងារបានបែងប្រភេទ អានសង្ខេប និងបកប្រែជាភាសាវៀតណាម ទន្ទឹមនឹងនោះ សហការជាមួយក្រុមបច្ចេកទេសដើម្បីស្កេនកូដនីយកម្មនិងរក្សាទុកសាស្ត្រាចំនួន ៩០ ច្បាប់ ក្នុងចំណោមប្រភេទសំខានៗចំនួន ៥ ។ រូប ភាពទាំងអស់ក្រោយពីវិនិច្ឆ័យបានរក្សាទុកនៅលើប្រព័ន្ធអេឡិចត្រូនិករបស់សាលា ដើម្បីធានាសុវត្ថិភាពទិន្នន័យនិងបន្ថយការប៉ះពាល់ផ្ទាល់ជាមួយឯកសារដើម ដើម្បីចៀសវាងការខូចខាត។
សាលាកំពុងតម្រង់ទិសអនុវត្តបច្ចេកវិទ្យាកំណត់សម្គាល់អក្សរខ្មែរដោយបច្ចេកវិទ្យា OCR ក្នុងការវិនិច្ឆ័យនិងអភិរក្សសាស្រ្តាស្លឹករឹតបុរាណ។ ការអនុវត្តបច្ចេកវិទ្យានេះ អនុញ្ញាតឱ្យបំប្លែងឯកសារសាស្រ្តាស្លឹករឹតទៅជាអត្ថបទអេឡិចត្រូនិក តាមរយៈនោះបង្កលក្ខណៈងាយស្រួលដល់ដំណើរការកែសម្រួល បកប្រែនិងបោះពុម្ពផ្សាយបម្រើវិស័យសិក្សាស្រាវជ្រាវរបស់និស្សិត ព្រះសង្ឃ និងបញ្ញវន្ត ទៅពេលអនាគតប្រកបដោយប្រសិទ្ធភាព - បណ្ឌិតហ្វិញសាង អនុប្រធានខុទ្ទកាល័យមហាវិទ្យាល័យភាសា វប្បធម៌ សិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រ ឱ្យដឹងដូច្នេះ ។
ការធ្វើឌីជីថលនិងកសាងឃ្លាំងទិន្នន័យសាស្រ្តាស្លឹករឹតនៅវត្តសំរោងឯក មិនត្រឹមតែរួមចំណែកដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងពុទ្ធសាសនារបស់ប្រជាជនខ្មែរណាមបូប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតម្លៃចំណេះដឹងប្រពៃណីក្នុងសម័យបច្ចេកវិទ្យាប្រកបដោយនិរន្តភាព។ នេះគឺជាភស្តុតាងនៃកិច្ចសហការដ៏សមស្របរវាងវត្ត សាលារៀននិងសហគមន៍ក្នុងការខិតខំប្រឹងប្រែងដើម្បីអភិរក្សបេតិកភណ្ឌ ទន្ទឹមនឹងនោះ បើកទូលាយដល់ការស្រាវជ្រាវផ្នែកភាសាបាលី ភាសាខ្មែរនិងពុទ្ធសាសនាទក្ខិណនិកាយក្នុងបរិការណ៍នៃការផ្លាស់ថ្មីនាបច្ចុប្បន្ន៕
ទីទុយ