ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/04/2026 - 05:36

លោក​ង្វៀង​វុាំង​ខើយ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ៖

ស្រុះ​ចិត្ត​គ្នា​កសាង​ភូមិ​ស្រុក​កឹង​ធើ​សម្បូរ​សប្បាយ សុភ​មង្គល 

ឆ្នាំ​កន្លង​ហើយ ចំ​ណុច​របត់​នៃ​ជំ​ហាន​វិវឌ្ឍន៍​ដ៏​សំ​ខាន់​នៃ​ការ​ងារ​ជន​ជាតិ​នៅ​ទី​ក្រុង​កឹង​ធើ ដោយ​មាន​គម្រោង ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន និង​សុខុ​មាល​ភាព​សង្គម​សម្រេច​គោល​ដៅ​យ៉ាង​ឆាប់​រហ័ស។ ក្រោយ​ពី​របត់​ការ​រួម​បញ្ចូល​ព្រំ​ប្រ​ទល់​រដ្ឋ​បាល ទី​ក្រុង​មិន​ត្រឹម​តែ​ពង្រីក​វិ​សាល​ភាព​អភិ​វឌ្ឍន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បន្ទុក គិត​គូរ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ជាង ៥៤០​.០០០ នាក់ ទៀត​ផង។

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ លោក ង្វៀង​វុាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ផ្ដល់​បទ​សម្ភាសន៍​ដ៏​ពិ​សេស​ដល់​កា​សែត​និង​វិទ្យុ ទូរ​ទស្សន៍​កឹង​ធើ អំ​ពី​ដំ​ណើរ ការ​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព ការ​រក្សា​អត្ត​សញ្ញាណ និង​តម្រង់​ទិស​យុទ្ធ​សាស្ត្រ​ដើម្បី​តំ​បន់​ជន​ជាតិ​ភាគ​តិច ក្នុង​នោះ មាន​ជន​រួម​ជាតិ​ខ្មែរ​ពិត​ជា​មាន​ភាព​វិវឌ្ឍន៍ រួម​ជា​មួយ​នឹង​ជោគ​វាស​នា​ថ្មី​របស់​តី​ដូ (កឹង​ធើ)។

* ជម្រាប​ប្រ​សាសន៍​លោក​អនុ​ប្រ​ធាន ឆ្នាំ​២០២៥ ជា​ឆ្នាំ​មួយ​ពោរ​ពេញ​ដោយ​ព្រឹត្តិ​ការណ៍ ​ប្រ​វត្តិ​សាស្ត្រ​របស់​ទី​ក្រុង។ ក្នុង​បរិ​ការណ៍​ថ្មី ក្រោយ​ពី​រួម​បញ្ចូល តើ​លោក​វាយ​តម្លៃ​យ៉ាង​ណា​អំ​ពី​ទិដ្ឋ​ភាព​នៃ​ការ​រស់​នៅ​របស់​ជន​រួម​ជាតិ​ខ្មែរ​នា​បច្ចុប្បន្ន​នេះ បាទ ?

- អាច​អំ​ណះ​អំ​ណាង​បាន​ថា ផ្ទាំង​រូប​ភាព​នៃ​ជីវ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និយាយ​រួម និង​ជន​រួម​ខ្មែរ​នៅ​ទី​ក្រុង​កឹង​ធើ​និ​យាយ​ដោយ​ឡែក កំ​ពុង​មាន​ភាព​វិវឌ្ឍន៍​ថ្មី​ស្រ​ឡាង។ បច្ចុប្បន្ន នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​មាន ២៨ ​ជន​ជាតិ​ជា​បង​ប្អូន​រួម​រស់​នៅ​ជា​មួយ​គ្នា ដោយ​មាន​ចំ​នួន​ប្រ​មាណ ៦៦៨​.៨១២ នាក់; ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​ជា​ផ្នែក​ដ៏​សំ​ខាន់ មាន​ប្រ​មាណ ៥៤៣​.២៦៦ នាក់ ស្រូប​អត្រា ១៤,១១% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ទី​ក្រុង។ ស្លាក​ស្នាម​ច្បាស់ បំ​ផុត​ក្នុង​ជីវ​ភាព​ជន​រួម​ជាតិ គឺ​ភាព​លំ​នឹង​និង​អភិ​វឌ្ឍន៍​ដោយ​ចីរ​ភាព។ លទ្ធ​ផល​នេះ អា​ស្រ័យ​ទី​ក្រុង​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍​រួម​បញ្ចូល ចាត់​តាំង​អង្គ​ភាព​រដ្ឋ​បាល​និង​ប្រ​ព័ន្ធ​គ្រប់​គ្រង​រដ្ឋ​អំ​ពី​ជន​ជាតិ បាន​ដំ​ណើរ​ការ​រលូន​ពី​ទី​ក្រុង​រហូត​ដល់​មូល​ដ្ឋាន។ ចំ​នួន​តួ​លេខ គឺ​ជា​ភ័ស្តុ​តាង​ចំ​ពោះ​បញ្ហា​នេះ៖ ឃុំ សង្កាត់​ទាំង​អស់​នៅ​តំ​បន់​ជន​ជាតិ​មាន​បណ្តាញ​អគ្គិ​សនី​ជាតិ; គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​មាន​អគ្គិ​សនី​ប្រើ​ប្រាស់ ​ជាង​៩៩%។ ពិ​សេស ជន​រួម​ជាតិ​ទាំង​អស់​បាន​កៀក​ជិត​សេ​វា​ទូរ​គមនា​គមន៍ និង​មធ្យោ​បាយ ​សោត​ទស្សន៍​ទំ​នើប។

មិន​ត្រឹម​តែ​ជា​តួ​លេខ​ប៉ុណ្ណោះ​ទេ ទិដ្ឋ​ភាព​ថ្មី បាន​ឋិត​ថេរ​នៅ​តាម​រយៈ​ផ្លូវ​បេ​តុង​លាត​សន្ធឹង ចូលដល់ភូមិស្រុក សា​លា​រៀន​ថ្មី​រឹង​មាំ និង​តាម​រយៈ​ទឹក​មុខ​រីក​រាយ​របស់​មា​មីង​ពេល​រដូវ​កាល​អំ​ណោយ​ផល។ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​បាន​រក្សា​លំ​នឹង បង្ក​ការ​ស្ងប់​ចិត្ត​ដើម្បី​មា​មីង​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ និង​សុភ​មង្គល។

*លោក​អនុ​ប្រ​ធាន​ទើប​និ​យាយ​ដល់​តួ​លេខ គួរ​ឱ្យ​ចាប់​អា​រម្មណ៍។ ដូច្នេះ ក្នុង​ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​ពិ​សេស​ដោយ​ឡែក តើ​អ្វី​ដែល​ជា “ចំ​ណុច​លេច​ធ្លោ” ធ្វើ​ឱ្យ​ទី​ក្រុង​កឹង​ធើ បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ច្បាស់​បំ​ផុត​ក្នុង​ទឹក​ចិត្ត ជន​រួម​ជាតិ ជម្រាប​ប្រ​សាសន៍​លោក ?

លោក ង្វៀង​វុាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​នៅ​កិច្ច​ប្រ​ជុំ​ពិភាក្សា​ការ​ងារ។

- ទស្សនៈ​របស់​ទី​ក្រុង​គឺ “គិត​គូរ​ដល់​ប្រ​ជា​ជន​ចាំ​បាច់​មាន​គុណ​ភាព​ពិត​ប្រា​កដ​និង​ទាន់​ពេល”។ ខ្ញុំ​ចង់​បញ្ជាក់​ពី​ចង្កោម​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម និង​កំ​ណែ​ទម្រង់​រដ្ឋ​បាល ពិត​ជា​បាន​ស៊ី​ជម្រៅ​ទៅ​ក្នុង​ការ​រស់​នៅ​របស់​ជន​រួម​ជាតិ។

ដំ​បូង​បង្អស់ គឺ​ភាព​លោត​ផ្លោះ​ក្នុង​គោល​នយោ​បាយ​សុខា​ភិ​បាល​និង​ថែ​ទាំ​សុខ​ភាព។ ទី​ក្រុង​បាន​អនុ​វត្ត​គោល​នយោ​បាយ​ប្រ​កប​ដោយ​លក្ខណៈ​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ ជួយ​មា​មីង​សម្រាល​បន្ទុក​ចំ​ណាយ​ប្រាក់​កាស​ពេល​ឈឺ​ថ្កាត់​ម្តងៗ។ ជាក់​ស្តែង៖ យើង​បាន​ឧបត្ថម្ភ​ថវិ​កា​បន្ថែម ៣០% ពី​ថវិ​កា​ភូមិ​ភាគ ដើម្បី​បង្កើន​កម្រិត​បង់​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ឡើង ១០០% ជូន​ជន​ជាតិ​ភាគ​តិច​នៅ​តាម​ភូមិ​ភាគ​លំ​បាក។ ដោយ​ឡែក​ឆ្នាំ ២០២៥ បាន​ចំ​ណាយ​ថវិ​កា​ជាង ២១,២ ពាន់​លាន​ដុង ដើម្បី​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ចំ​នួន ១១២​.១៩០ ជូន​ជន​ជាតិ​ភាគ​តិច; អ្នក​មាន​ប្រិយ​ភាព​ទាំង​អស់​ក្នុង​ជន​ជាតិ​ភាគ​តិច ក៏​បាន​ឧបត្ថម្ភ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ពី​ថវិ​កា​របស់​ភូមិ​ភាគ​ដែរ។

ទី​ពីរ គឺ​ស្លាក​ស្នាម​ក្នុង​ការ​កែ​ទម្រង់​រដ្ឋ​បាល បង្ក​តម្លា​ភាព​និង​ការ​ជឿ​ជាក់​យ៉ាង​មុត​មាំ​លើ​ប្រ​ព័ន្ធ​រដ្ឋ​អំ​ណាច។ បច្ចុប្បន្ន មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​សេ​វា​កម្ម​រដ្ឋ​ពេញ​លេញ​ចំ​នួន ១៦​/២៤ នៅ​ទ្វារ​សេ​វា​សា​ធា​រណៈ​ជាតិ។ ពិ​សេស ទម្រង់​រដ្ឋ​បាល លើ​វិស័យ​នេះ​បាន​អនុ​វត្ត​ដោយ​គ្មាន​ព្រំ​ដែន​រដ្ឋ​បាល​ទាំង​យប់​ទាំង​ថ្ងៃ។ ការ​អនុញ្ញាត​ឱ្យ​មា​មីង អ្នក​មុខ​អ្នក​ការ​សាស​នា​និង​ព្រះ​សង្ឃ អនុវត្ត​បែប​បទ​ដោយ​មិន​ចាំ​បាច់​អា​ស្រ័យ​លើ​កន្លែង​ស្នាក់​នៅ គឺ​ជា​ជំ​ហាន​យូរ​អង្វែង ជួយ​សន្សំ​សំ​ចៃ​ពេល​វេលា និង​កម្លាំង​ជូន​ប្រ​ជា​ជន​យ៉ាង​ច្រើន។ នេះ​គឺ​ជា​លទ្ធ​ផល​ជាក់​ស្តែង​បំ​ផុត បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​និង​ស្មារតី​ធ្វើ​ការ​បម្រើ​របស់​បក្ខ​ភាគ រដ្ឋ​អំ​ណាច​ទី​ក្រុង​ចំ​ពោះ​ជន​រួម​ជាតិ។

* ទន្ទឹម​នឹង​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច ការ​ថែ​រក្សា “ព្រ​លឹង” ជាតិ​ឆ្លង​តាម​រយៈ​ភា​សា អក្សរ​សាស្រ្ត និង​វប្ប​ធម៌​ប្រ​ពៃ​ណី តើ​បាន​ទី​ក្រុង​អនុ​វត្ត​ដូច​ម្តេច​ដែរ ជម្រាប​ប្រ​សាសន៍​លោក ?

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ តែង​កំ​ណត់​ច្បាស់​វប្ប​ធម៌​ជា​កម្លាំង​ជំ​រុញ និង​ជា​កម្លាំង​ពី​ខាង​ក្នុង​ដើម្បី​អភិ​វឌ្ឍន៍។ ព្រោះ​ហេតុ​នោះ ទី​ក្រុង​បាន​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព​អប់រំ បង្រួម​គម្លាត​កម្រិត​ប្រ​ជា​បញ្ញា​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។

ស្លាក​ស្នាម​កត់​សម្គាល់ គឺ​ថែ​រក្សា​ការ​បង្រៀន និង​រៀន​អក្សរ​ខ្មែរ​នៅ​តាម​មណ្ឌល​សា​លា​ចំ​នួន ១៥៩ និង​នៅ​តាម​វត្ត​ព្រះ​ពុទ្ធ​សាស​នា​ខ្មែរ។ ទី​ក្រុង​មិន​ត្រឹម​តែ​ជំ​នួយ​ដល់​ការ​បង្ហាត់​បង្រៀន ដល់​សិស្ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចាត់​តាំង​បើក​ថ្នាក់​បា​លី និង​វិន័យ​សម្រាប់​ព្រះ​សង្ឃ​សិក្សា​ទៀត​ផង ជួយ​ផ្សព្វ​ផ្សាយ​ធម្ម​វិន័យ និង​សីល​ធម៌​ល្អ​ប្រ​សើរ​ក្នុង​សហ​គមន៍។ អំ​ពី​វប្ប​ធម៌ ទី​ក្រុង​បាន​វិនិ​យោគ​ទិញ​ឧប​ករណ៍​ភ្លេង​ពិណ​ពាទ្យ និង​វង់​ភ្លេង​ខ្សែ​ដល់​ភូមិ​ភាគ​នា​នា។ សិល្ប​ករ​ឆ្នើម និង​សិល្ប​ករ​ប្រ​ជា​ជន​ជា​ជន​ជាតិ​ភាគ​តិច តែង​បាន​យក​ចិត្ត​ទុក​ដាក់ បង្ក​លក្ខណៈ​ដើម្បី​បង្ហាត់​បង្រៀន​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ដល់​ជំ​នាន់​ក្រោយ​ស្នង​បន្ត។ ក្នុង​ឱកាស​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ដូច​ជា៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​សែន​ដូន​តា និង​បុណ្យ​អក​អំ​បុក តែង​បាន​រដ្ឋ​អំ​ណាច​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ បង្ក​លក្ខណៈ​ចាត់​តាំង​យ៉ាង​ឱឡា​រិក ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌ ឆ្លង​តាម​រយៈ​នោះ ក្លាយ​ជា​ទិវា​ជួប​ជុំ​ដ៏​មាន​អត្ថន័យ រួម​ចំ​ណែក​រឹត​បន្តឹង​ចំ​ណង​សាមគ្គី​ភាព ផ្សារ​ភ្ជាប់​ក្នុង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​នៅ​ទី​ក្រុង​កឹង​ធើ (តី​ដូ)។

* ជម្រាប​ប្រ​សាសន៍​លោក ទន្ទឹម​នឹង​ភាព​ងាយ​ស្រួល ការ​ងារ​ជន​ជាតិ​ក្រោយ​ពី​រួម​បញ្ចូល​ច្បាស់​ណាស់​នៅ​ប្រ​ឈម​នឹង​ការ​លំ​បាក​សាក​ល្បង​មិន​តិច​ទេ។ តើ​ទី​ក្រុង​មាន​ដំ​ណោះ​ស្រាយ​អ្វី​ខ្លះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​រាំង​ស្ទះ​នេះ បាទ?

សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង-សមា​ជិក​មជ្ឈិម​បក្ស លេខា​បក្ស​ខេត្ត ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ខេត្ត​សុក​ត្រាំង (ចាស់) និង​គណៈ​ប្រតិ​ភូ​កម្មា​ភិ​បាល​ខេត្ត​សួរ​សុខ​ទុក្ខ ជូន​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​សម​មិត្ត​ស៊ើង​ភឿក​ហ្វាង-អតីត​អនុ​រដ្ឋ​មន្រ្តី អតីត​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ។

ពិត​ជា​នៅ​មាន​ក្តី​បារម្ភ​ច្រើន។ បន្ទាប់​ពី​រួម​បញ្ចូល ភូមិ​ភាគ​គ្រប់​គ្រង​ធំ​ទូ​លំ​ទូ​លាយ កង​ជួរ​កម្មា​ភិបាល អ្នក​រដ្ឋ​ការ​ថ្មី ត្រូវ​ការ​ពេល​វេលា ដើម្បី​ច្បាម​ស្ថាន​ភាព​ភូមិ​ស្រុក។ ជន​រួម​ជាតិ​មួយ​ចំ​នួន​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល នៅ​ជួប​លំ​បាក​អំ​ពី​ប្រាក់​ចំ​ណូល​និង​លទ្ធ​ភាព​កៀក​ជិត​ព័ត៌​មាន​គោល​នយោ​បាយ​ថ្មី។ យើង​ខ្ញុំ​បាន​ទទួល​ស្គាល់​ដោយ​ស្មោះ​ត្រង់​នូវ​ចំ​ណុច​ខ្វះ​ខាត​នេះ និង​ដាក់​ចេញ​នូវ​ដំ​ណោះ​ស្រាយ​ច្បាស់​លាស់។ ទី​ក្រុង​នឹង​បង្កើន​ការ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល និង​ណែ​នាំ​ភូមិ​ភាគ​នា​នា​អនុ​វត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ឱ្យ​បាន​គ្រប់​គ្រាន់ និង​ទាន់​ពេល​វេលា ពិ​សេស​គឺ​សម្រេច​រួច​រាល់​នូវ​គម្រោង ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច; ជា​ពិ​សេស គឺ​ដោះ​ស្រាយ​នូវ​ការ​ជំ​ពាក់​ជំ​ពិន​អំ​ពី​បែប​បទ​រំ​សាយ​ទុន​បុព្វ​ហេតុ​ដើម្បី​ប្រ​ភព​កម្លាំង​ដល់​ជន​រួម​ជាតិ​យ៉ាង​ឆាប់​រហ័ស​បំ​ផុត។ ទន្ទឹម​នឹង​នោះ ជំ​រុញ​ការ​សរ​សេរ​ដំ​ណឹង អត្ថ​បទ​ផ្សព្វ​ផ្សាយ​ពីរ​ភា​សា​វៀត - ខ្មែរ​នៅ​លើ​ទ្វារ​ព័ត៌​មាន ដើម្បី​ប្រ​ជា​ជន​ងាយ​ក្តាប់​នូវ​គោល​ការណ៍​របស់​បក្ស និង​រដ្ឋ។

* ឈាន​ចូល​ឆ្នាំ ២០២៦ សូម​លោក​អនុ​ប្រ​ធាន​ឱ្យ​ដឹង​នូវ​ទិស​ដៅ​សំ​ខាន់ៗ ដើម្បី​ទី​ក្រុង​លោត​ផ្លោះ​ទៅ​មុខ​ក្នុង​ការ​អនុ​វត្ត​ទិស​ដៅ​យុទ្ធ​សាស្ត្រ​អំ​ពី​ការ​ងារ​ជន​ជាតិ​នេះ បាទ?

- ឆ្នាំ ២០២៦ មិន​ត្រឹម​តែ​ជា​ចំ​ណុច​របត់​នៃ​ពេល​វេលា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ឆ្នាំ​អន្តរ​កាល​ដើម្បី​ទី​ក្រុង​លោត​ផ្លោះ​ទៅ​មុខ​ក្នុង​ការ​អនុវត្ត​ទិស​ដៅ​យុទ្ធ​សាស្ត្រ​អំ​ពី​ការ​ងារ​ជន​ជាតិ ដំ​ណាក់​កាល ២០២៦​-២០៣០។ ដើម្បី​តំ​បន់​ជន​ជាតិ​ភាគ​តិច​និយាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ និ​យាយ​ដោយ​ឡែក អភិ​វឌ្ឍន៍​ស័ក្ដិ​សម​នឹង​ឋានៈ​ថ្មី​របស់​ទី​ក្រុង យើង​ខ្ញុំ​ប្រ​មូល​ផ្តុំ​លើ​ទិស​ដៅ​សំ​ខាន់ៗ​ចំ​នួន​៤​ក្រុម។

ទី​មួយ គឺ​លោត​ផ្លោះ​ទៅ​មុខ​អំ​ពី​ប្រ​ភព​ធន​ធាន​វិនិ​យោគ។ ទី​ក្រុង​គម្រោង​ទុក​នឹង​រៀប​ចំ​ប្រ​ភព​ទុន​ជាង ៣២០ ពាន់​លាន​ដុង ដើម្បី​ផ្សព្វ​ផ្សាយ​ដំ​ណាក់​កាល​ថ្មី​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន ជាតិ​ភាគ​តិច។ ជា​សំ​ខាន់​គឺ​ធ្វើ​ឱ្យ​សុក្រឹត​សម្រេច រួច​រាល់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំ​បាច់ ដោះ​ស្រាយ​ហ្មត់​ចត់​តម្រូវ​ការ​ផ្ទះ ដី​សង់​ផ្ទះ ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​គ្រួ​សារ​ក្រី​ក្រ។ ប្តេជ្ញា​ចិត្ត​របស់​យើង ខ្ញុំ​គឺ​បំ​បាត់​រាល់​ឧបសគ្គ​ខាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តាម​ភូមិ​ស្រុក។

ទី​ពីរ គឺ​វិនិ​យោគ​ដល់ “ធន​ធាន​មនុស្ស”។ នេះ​ជា​ភារ​កិច្ច​ប្រ​កប​ដោយ​និរន្តរ​ភាព ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​គម្រោង បណ្តុះ​បណ្តាល​ភា​សា​ខ្មែរ​ស៊ី​ជម្រៅ និង​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ជូន​កម្មា​ភិ​បាល សំ​ខាន់​គឺ​នៅ​ថ្នាក់​មូល​ដ្ឋាន។ ការ​យល់​ភា​សា និង​ទំ​នៀម​ទម្លាប់​របស់​មា​មីង គឺ​ជា “កូន​សោ” ដើម្បី​អនុ​វត្ត​គោល​នយោ​បាយ មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត។ ទន្ទឹម​នឹង​នោះ ទី​ក្រុង​នឹង​ជំ​រុញ​ការ​សិក្សា បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដើម្បី​កសាង​កម្លាំង​ពល​ករ​មាន​គុណ​ភាព​ខ្ពស់​នៅ​ភូមិ​ភាគ​ផង​ដែរ។

ទី​បី គឺ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​រដ្ឋ ផ្សារ​ភ្ជាប់​នឹង​ផ្លាស់​ប្តូរ​ឌី​ជី​ថល។ កឹង​ធើ​បន្ត​ធ្វើ​ឱ្យ​ល្អ​បំ​ផុត​នូវ​សេវា​សា​ធា​រណៈ​អន​ឡាញ​លើ​វិស័យ​ជន​ជាតិ​និង​សាស​នា។ ទិស​ដៅ​គឺ​ដើម្បី​អ្នក​មុខ​អ្នក​ការ​សាស​នា ព្រះ​សង្ឃ និង​មា​មីង​អាច​កៀក​ជិត​បែប​បទ​រដ្ឋ​បាល​ដោយ​តម្លា​ភាព និង​ឆាប់​រហ័ស​នៅ​នឹង​វត្ត​អា​រាម ឬ​នៅ​ផ្ទះ បំ​បាត់​គម្លាត​អំ​ពី​ភូមិ​សាស្ត្រ។

ទី​បួន គឺ​រឹត​បន្តឹង​ធ្លុង​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ។ ទី​ក្រុង​បង្កើន​ការ​សន្ទ​នា និង​ស្តាប់​មតិ គោល​បំ​ណង​របស់​អ្នក​មុខ​អ្នក​ការ​សាស​នា និង​អ្នក​មាន​ប្រិយ​ភាព។ អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ មិន​ត្រឹម​តែ​បាន​អភិ​រក្ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្លាយ​ជា​ឧត្តម​ភាព​អភិវឌ្ឍន៍​ទេស​ចរណ៍ រួម​ចំ​ណែក​រួម​ក្នុង​សេដ្ឋ​កិច្ច​របស់​ទី​ក្រុង​ទៀត​ផង។

* ស្រប​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ តើ​លោក​អនុ​ប្រ​ធាន មាន​សារ​ឬ​វា​ចា​ប្រ​សិទ្ធ​ពរ​អ្វី​ដល់​ជន​រួម​ជាតិ​ខ្មែរ​ទេ ជម្រាប​ប្រ​សាសន៍​លោក ?

ផ្លូវជនបទនៅឃុំមីហឿង ទីក្រុងកឹងធើ ភ្លឺ បៃតង ជ្រះ និងស្អាត។ រូបថត៖ លីធាន

-ការ​អភិ​វឌ្ឍ​របស់​សហ​គមន៍​ខ្មែរ គឺ​ជា​ផ្នែក​មួយ​មិន​អាច​កាត់​ផ្តាច់​ចេញ​បាន​ក្នុង​ភាព​រុង​រឿង​រួម​របស់​ទី​ក្រុង​កឹង​ធើ។ ទី​ក្រុង​សន្យា​នឹង​រួម​ដំ​ណើរ ផ្តល់​អា​ទិភាព​ប្រ​ភព​ធន​ធាន​មនុស្ស ដើម្បី​មា​មីង​បាន​ទទួល​សមិទ្ធ​ផល​ផង​និង​ក្លាយ ជា​អង្គ​ប្រ​ធាន​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ជោគ​វាស​នា​ថ្មី​ផង។

ស្រប​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ឆ្នាំ​២០២៦ ជំ​នួស​មុខ​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ខ្ញុំ​សូម​ប្រ​សិទ្ធ​ពរ​ដល់​ព្រះ​សង្ឃ អា​ចារ្យ កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក យុទ្ធ​ជន និង​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​ក្នុង​ទី​ក្រុង ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ ២០២៦ ប្រ​កប​ដោយ​អត្ថ​ន័យ សប្បាយ​រីក​រាយ សាម​គ្គី សុ​វត្ថិ​ភាព និង​សុភ​មង្គល។

ប្រ​សិទ្ធ​ពរ​ដល់​គ្រួ​សារ​ខ្មែរ​ទាំង​អស់​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ សម្រេច​ជោគ​ជ័យ​ក្នុង​ការ​ផលិត និង​ព្រួត​ដៃ​កសាង​ទី​ក្រុង​កឹង​ធើ ឱ្យ​កាន់​តែ​សម្បូរ​រុង​រឿង និង​ស៊ី​វិល័យ។

* សូម​ថ្លែង​អរ​គុណ​លោក​អនុ​ប្រ​ធាន ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​នេះ !

                   ថាញ់​ឡុង (អនុវត្ត) - វិមាន

ចែករំលែកអត្ថបទ