ដោយការអនុវត្តបានទាន់ពេលវេលានូវទីតាំងផ្តល់ទឹកស្អាតដោយឥតគិតថ្លៃ មាមីងខ្មែរនៅតំបន់មាត់សមុទ្រនៃទីក្រុងកឹងធើ មានទឹកស្អាតប្រើប្រាស់ មុនឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៦។

ប្រជាជននៅមណ្ឌលហ្វាយ៉ាង មកយកទឹកស្អាតដោយឥតគិតថ្លៃសម្រាប់ប្រើប្រាស់ជីវភាពប្រចាំថ្ងៃ។
ក្នុងប៉ុន្មានថ្ងៃជិតបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៦ គ្រួសារជាច្រើននៅទីក្រុងកឹងធើ មានទឹកស្អាតប្រើប្រាស់ចំពេលរដូវប្រាំងកំពុងក្តៅខ្លាំង។ យោងតាមមជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទទីក្រុងកឹងធើ ទីតាំងផ្តល់ទឹកឥតគិតថ្លៃជាច្រើនត្រូវបានដំឡើងនៅឃុំលីវទូ លិចហូយធឿង វិញហាយ អាងថាញ់ គូឡាវយុង និងសង្កាត់ខាញ់ហ្វា វិញចូវ។ ទាំងនេះគឺជាភូមិឋានមាត់សមុទ្រនៅជួបការលំបាកច្រើនពីប្រភពទឹកស្អាត ប្រជាជនរស់នៅរាយប៉ាយ និងមិនទាន់មានប្រព័ន្ធផ្គត់ផ្គង់ទឹកប្រមូលផ្តុំអូសចូលតាមផ្ទះ។ ទីតាំងផ្តល់ទឹកទាំងនេះ ចាប់ផ្តើមបម្រើប្រជាជនចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
នៅសង្កាត់ខាញ់ហ្វា ភូមិភាគបានដំឡើងធុងទឹកដែលមានចំណុះ ១០.០០០ លីត្រ នៅមណ្ឌលពីរគឺ យ៉ីឡាំងនិងហ្វាយ៉ាង ដើម្បីបម្រើប្រជាជនដែលរស់នៅក្រៅបណ្តាញផ្គត់ផ្គង់ទឹក។ ការរៀបចំទីតាំងផ្តល់ទឹកនៅជិតមណ្ឌលប្រជាជនរស់នៅ បានជួយឱ្យមាមីងមានភាពងាយស្រួលក្នុងការមកយកទឹកប្រើប្រាស់ប្រចាំថ្ងៃ។
លោកថាច់គ្វៀង ប្រជាជននៅមណ្ឌលហ្វាយ៉ាង បានចែករំលែក៖ "កាលពីមុន នៅរដូវប្រាំង មាមីងត្រូវប្រើប្រាស់ទឹកភ្លៀងដែលស្តុកទុក ឬទិញទឹកក្នុងតម្លៃខ្ពស់។ ឥឡូវនេះមានប្រភពទឹកស្អាតឥតគិតថ្លៃ ជីវភាពរស់នៅមានភាពងាយស្រួលច្រើនណាស់"។
ទន្ទឹមនឹងនោះ កាលពីចុងខែមីនាកន្លង សម្ព័ន្ធក្រុមហ៊ុន Keppel វៀតណាម សហការជាមួយកាសែតទៀងផុង បានប្រគល់ជូនប្រព័ន្ធម៉ាស៊ីនចម្រោះទឹកប្រៃដោយប្រើថាមពលព្រះអាទិត្យ ដាក់នៅអាគារសកម្មភាពសហគមន៍មណ្ឌលផ្នោរទម សង្កាត់ខាញ់ហ្វា។ សំណង់នេះបានរួមចំណែកផ្តល់ប្រភពទឹកស្អាតជូនប្រជាជន ជួយសម្របទៅនឹងស្ថានភាពជ្រាបចូលទឹកប្រៃដែលកាន់តែកើនឡើង។

ក្តីរីករាយរបស់ប្រជាជនពេលទទួលបានប្រភពទឹកស្អាតឥតគិតថ្លៃ។
មីងថាច់ធីភី ប្រជាជននៅមណ្ឌលផ្នោរទម សម្តែងនូវក្តីរំភើបរីករាយ៖ "ប៉ុន្មានឆ្នាំមុន ដល់រដូវប្រាំងតែងតែខ្វះទឹកប្រើប្រាស់។ ឆ្នាំនេះដោយសារមានធុងទឹកស្អាតឥតគិតថ្លៃនៅជិតផ្ទះ ជាពិសេសគឺចំឱកាសបុណ្យចូលឆ្នាំថ្មី មាមីងម្នាក់ៗសប្បាយចិត្តណាស់"។
លោកឡឹមវ៉ាន់តាម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា បានឱ្យដឹង៖ "ការដំឡើងទីតាំងផ្តល់ទឹកស្អាតឥតគិតថ្លៃក្នុងរដូវប្រាំង គឺជាគោលការណ៍ដ៏ជាក់ស្តែង បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋអំណាចចំពោះជីវភាពប្រជាជន ជាពិសេសគឺគ្រួសារដែលមានការលំបាក មិនទាន់មានលក្ខណៈប្រើប្រាស់ប្រព័ន្ធទឹកស្អាតប្រមូលផ្តុំ។ តាមរយៈនោះ រួមចំណែកធានាសុខភាព កែលម្អលក្ខណៈរស់នៅនិងជួយឱ្យមាមីងមានភាពកក់ក្តៅដើម្បីទទួលបុណ្យចូលឆ្នាំថ្មី ក្នុងបរិយាកាសរីករាយនិងសុវត្ថិភាព"។
មិនត្រឹមតែកែលម្អលក្ខណៈរស់នៅប៉ុណ្ណោះទេ ប្រភពទឹកស្អាតថែមទាំងរួមចំណែកលើកកម្ពស់គុណភាពជីវភាព និងស្មារតីរក្សាអនាម័យបរិស្ថានក្នុងសហគមន៍។ បណ្តាភូមិភាគក៏បានបង្កើនការឃោសនា អប់រំឱ្យប្រជាជនប្រើប្រាស់ទឹកដោយសន្សំសំចៃ និងសមស្រប ព្រមទាំងរក្សាអនាម័យនៅទីតាំងផ្តល់ទឹក។ រដ្ឋអំណាចភូមិភាគបានចង្អុលការដល់បណ្តាភូមិនិងមណ្ឌលនានា ជូនដំណឹងឱ្យបានទូលំទូលាយអំពីទីតាំង ពេលវេលា និងរបៀបទទួលទឹកឥតគិតថ្លៃ ដើម្បីធានាការទទួលបានប្រភពទឹកមានភាពងាយស្រួលនិងយុត្តិធម៌។
ការផ្គត់ផ្គង់ទឹកស្អាតឥតគិតថ្លៃ មិនត្រឹមតែជាដំណោះស្រាយបន្ទាន់នៅចំពោះមុខប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយឱ្យជីវភាពរបស់មាមីងជនរួមជាតិខ្មែរនៅតំបន់ព្រំដែនសមុទ្របានស្ថិរភាព ក្នុងបរិការណ៍នៃការប្រែប្រួលអាកាសធាតុ៕
ហុងទើ - សុផន