សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ ទើបចេញសេចក្តីជូនដំណឹងលេខ ០៤/TB-HĐKSSYN អំពីការចាត់តាំងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៦ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
ដើម្បីត្រៀមបម្រុងទទួលអំណរបុណ្យចូលឆ្នាំថ្មីក្នុងបរិយាកាសមហោឡារិក និងអភិរក្សអត្តសញ្ញាណវប្បធម៌ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ បានសំណូមពរដល់វត្តព្រះពុទ្ធសាសនាខ្មែរនានានៅលើភូមិឋាន ចាត់តាំងពិធីកិច្ចត្រឹមត្រូវតាមប្រពៃណីនិងសេចក្តីកំណត់របស់ច្បាប់។ មូលដ្ឋានគោរពបូជា បានលើកទឹកចិត្តបង្កបរិយាកាសកក់ក្តៅ និងប្រិតសំចៃតាមរយៈសកម្មភាពវប្បធម៌ ដូចជា រាំវង់ ចម្រៀងនិងល្បែងប្រជាប្រិយដ៏មានប្រយោជន៍; ទន្ទឹមនឹងនោះ ផ្សព្វផ្សាយជនរួមជាតិមិនចូលរួមសកម្មភាពអបិយជំនឿ។
ជាពិសេស សេចក្តីប្រកាសនេះបានបញ្ជាក់សំណូមពរដាច់ខាតមិនចាត់តាំង ឬមិនចូលរួមល្បែងកម្សាន្តដែលកើតឡើងដោយឯកឯង ដូចជា ប៉ាតម្សៅ ព្រាចម្សៅ និងជះទឹកជាដើម។ ប្រចាំការសមាគម សំណូមពរដល់វត្តអារាមទាំងអស់ គប្បីមានវិធានការក្រើនរំលឹក ដាច់ខាតមិនគាំទ្រចំពោះសកម្មភាពទាំងនេះ ដើម្បីជៀសវាងការធ្វើឱ្យបាត់សោភណភាព ប៉ះពាល់ដល់ទីកន្លែងគោរពបូជា បង្កហានិភ័យដល់សន្តិសុខ សណ្តាប់ធ្នាប់ ដែលធ្វើឱ្យសាបរលាបវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនរួមជាតិខ្មែរ។
ទន្ទឹមនឹងនោះ មូលដ្ឋានគោរពបូជាគប្បីម្ចាស់ការសហការជាមួយនឹងរដ្ឋអំណាចភូមិភាគ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់មុនក្នុងអំឡុងពេលនិងក្រោយបុណ្យចូលឆ្នាំថ្មី។ គ្រប់វត្តអារាម គប្បីយកចិត្តទុកដាក់អនុវត្តល្អនូវការងារបង្ការនិងពន្លត់អគ្គិភ័យនិងអនាម័យបរិស្ថាន ដើម្បីធានាបានទិដ្ឋភាពភ្លឺ បៃតង ជ្រះ ស្អាតជានិច្ច៕

សកម្មភាពជះទឹក ប៉ាតម្សៅកើតឯកឯង - ទង្វើទាស់អារម្មណ៍ សំណូមពរមិនឱ្យចាត់តាំង។

ចង្វាក់រាំវង់ ជាសកម្មភាពវប្បធម៌ដ៏មានប្រយោជន៍ លើកទឹកចិត្តឱ្យថែរក្សា។

ចង្វាក់រាំវង់ ជាសកម្មភាពវប្បធម៌ដ៏មានប្រយោជន៍ លើកទឹកចិត្តឱ្យថែរក្សា។