ព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ វត្តកំពង់មានជ័យសិរីឧត្តមព្រែកអំពូ ស្ថិតក្នុងឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានចាត់តាំងពិធីបុណ្យបញ្ចុះខណ្ឌសីមានិងកាត់ខ្សែបូសម្ពោធឆ្លងព្រះវិហារថ្មី។

ព្រះវិហារថ្មីនៃវត្តកំពង់មានជ័យសិរីឧត្តមព្រែកអំពូ។
និមន្តចូលរួមនិងអបអរសាទរមានព្រះឧបជ្ឈាយ៍ តាំងណោ -ព្រះធម្មាធិបតីរងក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនាវៀតណាមទីក្រុងកឹងធើ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើនិងជាព្រះចៅអធិការវត្តឃ្លាំង លោកស្រីហូធីកឹមដាវ - អនុលេខាបក្សទីក្រុងនិងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង លោកស្រី ថាច់ធីកេរិន - នាយិការងមន្ទីរជនជាតិនិងសាសនា តំណាងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកទីក្រុង បណ្តាអ្នកមុខអ្នកការសាសនាក្នុងនិងក្រៅទីក្រុង រួមជាមួយសប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយ។
វត្តកំពង់មានជ័យសិរីឧត្តមព្រែកអំពូ បានចាប់ផ្តើមកសាងក្នុងឆ្នាំ១៦៦៤។ ចាប់តាំងពីការកកើតរហូតមកទល់បច្ចុប្បន្ន វត្តឆ្លងកាត់បាន ១៥ ជំនាន់ព្រះចៅអធិការ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រជុំជីវភាពជំនឿសាសនារបស់មាមីងពុទ្ធបរិស័ទក្នុងភូមិស្រុក ព្រះវិហារថ្មីបានចាប់ផ្តើមកសាងក្នុងឆ្នាំ ២០២២ និងបានសម្រេចជាស្ថាព័រនៅខែកុម្ភៈ ឆ្នាំ២០២៦ សរុបថវិកាសាងសង់ជិត ៨ ពាន់លានដុង។

ទិដ្ឋភាពនៃពិធីបុណ្យសម្ពោធឆ្លងព្រះវិហារថ្មី។
មិនត្រឹមតែជាទីកន្លែងសម្រាប់គោរពបូជាតាមជំនឿសាសនារបស់បងប្អូនជនរួមជាតិខ្មែរប៉ុណ្ណោះទេ វត្តព្រែកអំពូ ថែមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រនៃការតស៊ូបដិវត្តន៍ផងដែរ។ ក្នុងសម័យសង្គ្រាមតស៊ូ វត្តគឺជាកន្លែងប្រជុំសម្ងាត់ ចិញ្ចឹមលាក់បំពួននិងបណ្ដុះបណ្ដាលកម្មាភិបាលបដិវត្តន៍ជាច្រើនរូប។ លេចធ្លោបំផុតគឺព្រះតេជគុណចូវមុំ ដែលជាព្រះចៅអធិការវត្តមានស្នាព្រះហស្តយ៉ាងធំធេង ទាំងការគ្រប់គ្រងកិច្ចការព្រះពុទ្ធសាសនានិងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការបដិវត្តន៍ ការពារសុវត្ថិភាពជូនកម្មាភិបាលជាច្រើនរូបទៀតផង។
ក្រោយពីព្រះវិហារបានកសាងសម្រេចរួចរាល់ ដោយមានការឯកភាពពីមន្ទីរជនជាតិនិងសាសនា គណៈអភិបាលនៃសមាគមព្រះពុទ្ធសាសនាទីក្រុង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុង គណៈកម្មការវត្តនិងមាមីងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាចាត់តាំងពិធីបុណ្យសម្ពោធឆ្លងនិងបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី ដែលប្រព្រឹត្តទៅក្នុងរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មាមីងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅខេត្ត។
ថ្លែងការណ៍ក្នុងពិធីបុណ្យ លោកកាវមិញតឹង - អនុលេខាបក្សឃុំនិងជាប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ថើយអាង បានសម្តែងនូវក្តីសប្បាយរីករាយចំពោះលទ្ធផលដែលព្រះចៅអធិការ គណៈកម្មការវត្តនិងមាមីងពុទ្ធបរិស័ទវត្តព្រែកអំពូ សម្រេចបានក្នុងពេលកន្លង។ ទន្ទឹមនឹងនោះ លោកក៏បានផ្ញើវាចាអបអរសាទរចំពោះវត្ត ទន្ទឹមនឹងនោះ លោកក៏បានផ្ញើវាចាជូនពរចំពោះវត្ត ជាយូរមកហើយ វត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ បានចាត់ទុកជាសំណង់ស្ថាបត្យកម្មចម្រុះដ៏វិសេសវិសាល មិនត្រឹមតែជាកន្លែងគោរពបូជាប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។ សង្ឃឹមថាមាមីងពុទ្ធបរិស័ទនឹងបន្តជំរុញការងារផលិត ធ្វើអាជីវកម្ម អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ផ្សារភ្ជាប់ជាមួយនឹងការពង្រីកស្មារតីមេត្តាធម៌ក្នុងសកម្មភាពសប្បុរសធម៌សង្គម អនុវត្តតាមពាក្យស្លោក "ល្អទាំងផ្លូវលោក ល្អទាំងផ្លូវធម៌" និងពង្រីកផែនមហាសាមគ្គីទូទាំងជនជាតិ។
ក្រោយពីថ្នាក់ដឹកនាំទីក្រុង បណ្តាមន្ទីរ គណៈ ផ្នែក អ្នកមុខអ្នកការសាសនា អាជីវកម្មនិងសប្បុរសជនបានជូនអំណោយនិងកម្រងផ្កាអបអរសាទរដល់វត្ត ក្រុមប្រតិភូទាំងឡាយបានអញ្ជើញចូលរួមពិធីកាត់ខ្សែបូសម្ពោធឆ្លងនិងទស្សនាព្រះវិហារថ្មី៕
ហុងទើ-ដាលីន