ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/03/2026 - 11:35

បើក​​សន្និ​បាត​លើក​ទី​២ គណៈ​ប្រតិ​បត្តិ​មជ្ឈិម​បក្ស នីតិ​កាល​ទី ១៤ 

លោក​អគ្គ​លេ​ខា​បក្ស តូ​ឡឹម បាន​បញ្ជាក់​ច្បាស់៖ បញ្ហា​ដែល​បាន​លើក​យក​មក​ពិ​ភាក្សា និង​សម្រេច​នៅ​ក្នុង​សន្និ​បាត​មជ្ឈិម​លើក​ទី​២ នេះ គឺ​ជា “របៀង​គតិ​យុត្ត”, ជា “លក្ខន្តិកៈ​ដំ​ណើរ​ការ”, ជា “គោល​ការណ៍​វិន័យ”, ជា “បទ​ដ្ឋាន​សកម្ម​ភាព” ដើម្បី​នាំ​យក​សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស​ចូល​ទៅ​ក្នុង​ជីវ​ភាព។

លោក​អគ្គ​លេខា​បក្ស តូ​ឡឹម អញ្ជើញ​ជា​អធិប​តី និង​ថ្លែង​សុន្ទរ​កថា​បើក​សន្និ​បាត​លើក​ទី​២ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល​ទី​១៤។ រូប៖ ថុង​ញ៉ឹក

នាព្រឹក​ថ្ងៃ​ទី​២៣ ខែ​មី​នា សន្និ​បាត​លើក​ទី​២ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល​ទី ១៤ បាន​បើក​យ៉ាង​មហោ​ឡា​រិក​នៅ​រដ្ឋ​ធា​នី​ហា​ណូយ។

លោក​អគ្គ​លេខា​បក្ស តូ​ឡឹម អញ្ជើញ​ជា​អធិប​តី និង​ថ្លែង​សុន្ទរ​កថា​បើក​សន្និ​បាត។

សម​មិត្ត ត្រឹង​ថាញ​ម៉ឹង សមា​ជិក​កា​រិយា​ល័យ​នយោ​បាយ ប្រ​ធាន​រដ្ឋ​សភា ដឹក​នាំ​កិច្ច​ប្រ​ជុំ​បើក​សន្និ​បាត។

នៅ​ក្នុង​សន្និ​បាត​នេះ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល​ទី ១៤ ពិ​និត្យ ពិ​ភាក្សា និង​សម្រេច​លើ​ខ្លឹម​សារ​សំ​ខាន់ៗ​ជា​ច្រើន ដែល​មាន​អត្ថ​ន័យ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ភារ​កិច្ច​អនុ​វត្ត​ជោគ​ជ័យ​នូវ​សេចក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និ​បាត​លើក​ទី ១៤ របស់​បក្ស ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ដល់​គុណ​ភាព​នៃ​ការ​ដឹក​នាំ អំ​ណាច​គ្រប់​គ្រង និង​កម្លាំង​ប្រ​យុទ្ធ​របស់​បក្ស; ពាក់​ព័ន្ធ​នឹង​ប្រ​សិទ្ធ​ភាព ប្រ​សិទ្ធ​ផល​នៃ​សកម្ម​ភាព​របស់​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល; ពាក់​ព័ន្ធ​នឹង​ការ​អភិ​វឌ្ឍ​ឆាប់​រហ័ស និង​ចីរ​ភាព​របស់​ប្រ​ទេស​ជាតិ​ក្នុង​ដំ​ណាក់​កាល ២០២៦​-២០៣១ និង​បណ្តា​ឆ្នាំ​បន្ត​បន្ទាប់​ទៀត។

ថ្លែង​ការណ៍​បើក​សន្និ​បាត លោក​អគ្គ​លេខា​បក្ស តូ​ឡឹម បាន​បញ្ជាក់​ច្បាស់៖ បញ្ហា​ដែល​បាន​លើក​យក​មក​ពិ​ភាក្សា និង​សម្រេច​នៅ​ក្នុង​សន្និ​បាត​មជ្ឈិម​លើក​ទី​២ នេះ គឺ​ជា “របៀង​គតិ​យុត្ត”, ជា “លក្ខន្តិកៈ​ដំ​ណើរ​ការ”, ជា “គោល​ការណ៍​វិន័យ”, ជា “បទ​ដ្ឋាន​សកម្ម​ភាព” ដើម្បី​នាំ​យក​សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស​ចូល​ទៅ​ក្នុង​ជីវ​ភាព បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​យុទ្ធ​សាស្ត្រ ​១០០ ឆ្នាំ​ទាំង​ពីរ​របស់​ប្រ​ជា​ជាតិ។

លោក​អគ្គ​លេខា​បក្ស​ បាន​សង្កត់​ធ្ងន់​ថា ខ្លឹម​សារ​នៃ​សន្និ​បាត​ត្រូវ​ដោះ​ស្រាយ​មាន​ចំ​នួន​ច្រើន ទូ​លំ​ទូ​លាយ និង​លំ​បាក​ខ្លាំងដែល​សុទ្ធ​សឹង​តែ​ជា​ការ​ងារ​ត្រូវ​ធ្វើ និង​ត្រូវ​ធ្វើ​ភ្លាមៗ មិន​អាច​បង្អង់​បាន​ឡើយ។

សន្និ​បាត​នឹង​ពិ​ភាក្សា​អំ​ពី​កម្ម​វិធី​ការ​ងារ​ពេញ​មួយ​នីតិ​កាល​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល​ទី ១៤; លក្ខន្តិកៈ​ធ្វើ​ការ​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស ការិ​យា​ល័យ​នយោ​បាយ គណៈ​លេខា​បក្ស; បទ​បញ្ញត្តិ​ស្តី​ពី​ការ​អនុវត្ត​លក្ខន្តិកៈ​បក្ស; បទ​បញ្ញត្តិ​ស្តី​ពី​ការ​ងារ​ត្រួត​ពិ​និត្យ អង្កេត និង​វិន័យ​បក្ស; លក្ខន្តិកៈ​ធ្វើ​ការ​របស់​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​មជ្ឈិម; បទ​បញ្ញត្តិ​ស្តី​ពី​ការ​ងារ​នយោ​បាយ និង​សតិ​អា​រម្មណ៍​ក្នុង​បក្ស; បូក​សរុប​សេចក្តី​សម្រេច​ចិត្ត​ធំៗ ​មួយ​ចំ​នួន​របស់​មជ្ឈិម​ស្តី​ពី​ការ​ត្រួត​ពិនិត្យ អង្កេត ស្តី​ពី​ការ​បង្ការ និង​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ការ​ខ្ជះ​ខ្ជាយ និង​បាតុ​ភូត​អវិជ្ជ​មាន; ពិនិត្យ​ការ​ងារ​បុគ្គ​លិក​ដឹក​នាំ​បណ្តា​ស្ថា​ប័ន​រដ្ឋ អា​ណត្តិ​កាល ២០២៦​-២០៣១; ផ្តល់​មតិ​យោ​បល់​លើ​ផែន​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម ៥ ឆ្នាំ ២០២៦​-២០៣១ ផែន​ការ​ហិ​រញ្ញ​វត្ថុ​ជាតិ ផែន​ការ​វិនិ​យោគ​រដ្ឋ​រយៈ​កាល​មធ្យម ២០២៦​-២០៣១ និង​បញ្ហា​សំ​ខាន់ៗ​មួយ​ចំ​នួន​ទៀត។

នេះ​គឺ​ជា​ការ​ងារ​របស់​បក្ស ប៉ុន្តែ​ក៏​ជា​ការ​ងារ​របស់​ប្រ​ទេស​ជាតិ របស់​ប្រ​ជា​ជាតិ និង​របស់​ប្រ​ជា​ជន​ផង​ដែរ; គឺ​ជា​សេចក្តី​សម្រេច​ចិត្ត​ដែល​ពាក់​ព័ន្ធ​នឹង​គុណ​ភាព​នៃ​យន្ត​ការ គុណ​ភាព​ថ្នាក់​ដឹក​នាំ គុណ​ភាព​កម្មា​ភិ​បាល គុណ​ភាព​គ្រប់​គ្រង និង​គុណ​ភាព​នៃ​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ក្នុង​ដំ​ណាក់​កាល​ថ្មី។

តាម​កម្ម​វិធី សន្និ​បាត​នឹង​ធ្វើ​ការ​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​មី​នា ឆ្នាំ​២០២៦។

ប្រ​ភព៖ TTXVN/Vietnam+ - សុផន

ចែករំលែកអត្ថបទ