19/03/2026 - 07:23

ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​និង​ជំងឺ​ពង​បែក​ដៃ​ជើង​និង​មាត់ 

ចំ​ពោះ​មុខ​ហា​និភ័យ​កើន​ឡើង​ជំងឺ​ឆ្លង ​ដូច​ជា​ជំងឺ​គ្រុន​ឈាម​ ជំងឺ​ពង​បែក​ដៃ ​ជើង​និង​មាត់​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​អនុ​វត្ត​វិធាន​ការ​ជា​ច្រើន​ព្រមៗ​គ្នា​ ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​និង​ជំងឺ​ពង​បែក​ដៃ​ជើង​និង​មាត់​ក្នុង​សហ​គមន៍។

អនុ​វត្ត​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​ក្នុង​សហ​គមន៍។

យោ​ង​តាម​មជ្ឈ​មណ្ឌល​ត្រួត​ពិ​និត្យ​ជំ​ងឺ​តម្កាត់​ទី​ក្រុង​កឹង​ធើ ​នៅ​ឆ្នាំ​២០២៥​ទូ​ទាំង​ទី​ក្រុង​បាន​កត់​សម្គាល់​ជំងឺ​គ្រុន​ឈាម​៤.៩៦១​ករណី​កើន​២.៣៦៨​ករណី​បើ​ប្រៀប​នឹង​ឆ្នាំ​មុន​ ក្នុង​នោះ​ស្លាប់​១​ករណី។កើត​មាន​សម្បុក​រោគ​ឆ្លង​១.២៨០​ករណី​កើន​៩៦៧​ករណី។​ ជំ​ងឺ​ពង​បែក​ដៃ​ជើង​និង​មាត់​បាន​កត់​សម្គាល់​ ៦.៥៦០​ ករណី​កើន ​២.២១៣ ​ករណី​បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​មុន។ ទោះ​ជា​មិន​ទាន់​មាន​ករណី​ស្លាប់​ក៏​ដោយ ​ជំងឺ​នេះ​នៅ​តែ​បង្ក​ហា​និភ័យ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ។ចំ​ពោះ​មុខ​ស្ថាន​ភាព​នេះ​ផ្នែក​សុខា​ភិ​បាល​ និង​មូល​ដ្ឋាន​នានា​កំ​ពុង​ពង្រឹង​ការ​ឃ្លាំ​មើល​ប្រ​ទះ​ឃើញ​ករណី​កើត​ជំងឺ​និង​ដោះ​ស្រាយ​ទាន់​ពេល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាល​ដាល។

នៅ​ឃុំ​ត្រឹង​ដេ ​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​បាន​ផ្សព្វ​ផ្សាយ​តាំង​ពី​ដើម​ឆ្នាំ។ លោក​ស្រី​ផាម​ង៉ុក​ប៊ិច​ នា​យិ​កា​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ត្រឹង​ដេ​ ឱ្យ​ដឹង៖ “នៅ​ឆ្នាំ​២០២៥​ទូ​ទាំង​ឃុំ​បាន​កត់​សម្គាល់​ករណី​កើត​ជំ​ងឺ​គ្រុន​ឈាម​ ៧៧​ ករណី; ចាប់​ពី​ដើម​ឆ្នាំ ​២០២៦ ​ដល់​ចុង​ខែ​កុម្ភៈ​បាន​កត់​សម្គាល់​បន្ថែម​ ១៦​ ករណី”។ ​ចំ​ពោះ​ជំ​ងឺ​ពង​បែក​ដៃ​ជើង​និង​មាត់​នៅ​ឆ្នាំ​ ២០២៥ ​មាន ​១៣២​ ករណី​ក្នុង​២​ខែ​ដើម​ឆ្នាំ​ ២០២៦​ បាន​កត់​សម្គាល់ ​១២​ ករណី។ ទោះ​ជា​ករណី​កើត​ជំងឺ​នៅ​ដើម​ឆ្នាំ​មិន​ខ្ពស់​ប៉ុន្តែ​មាន​ហា​និភ័យ​កើន​ឡើង​ក្នុង​រយៈ​ពេល​ខាង​មុខ​នេះ​ប្រ​សិន​បើ​ប្រ​ជា​ជន​មាន​ការ​ធ្វេស​ប្រ​ហែស។

យោង​តាម​លោក​ស្រី​ប៊ិច​ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ កំ​ពុង​ពង្រឹង​ការ​ត្រួត​ពិ​និត្យ​ប្រ​ព័ន្ធ​ឃ្លាំ​មើល​ជំងឺ​ឆ្លង ​និង​សហ​ការ​ជា​មួយ​ភូមិ​នានា​សហ​ការី​សុ​ខា​ភិ​បាល​និង​មូល​ដ្ឋាន​អប់រំ​ក្នុង​ការ​ពិ​និត្យ​អង្កេត​បញ្ជាក់​ពី​ជំងឺ​វិនិច្ឆ័យ​បាន​ទាន់​ពេល​នូវ​សម្បុក​រោគ​ជំងឺ។

ភូមិ​ភាគ​ ក៏​បាន​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​ប្រ​ព័ន្ធ​បំ​ពង​សំ​ឡេង​របស់​ស្ថា​នីយ​ផ្សាយ​សំ​ឡេង​បណ្ដាញ​សង្គម​ និង​ការ​បើក​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​ជូន​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ។ ​ទន្ទឹម​នឹង​នោះ​ឃុំ​កំ​ពុង​កសាង​ផែន​ការ​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​ក្នុង​សហ​គមន៍​លើក​ទី​១ ​ឆ្នាំ​ ២០២៦​ រួម​ចំ​ណែក​បន្ថយ​ហា​និភ័យ​ការ​ផ្ទុះ​រាល​ដាល​ជំងឺ​គ្រុន​ឈាម។

ផ្នែក​សុខា​ភិបាល​ណែ​នាំ​ប្រ​ជា​ជន​ម្ចាស់​ការ​អនុ​វត្ត​វិធាន​ការ​បង្ការ​ជំងឺ​ ដូច​ជា៖ ហូប​ឆ្អិន​ផឹក​ឆ្អិន​មិន​ប្រើ​អា​ហារ​ខូច​ពិនិត្យ​សម្អាត​វត្ថុ​ប្រើ​ប្រាស់​ដូច​ពិ​និត្យ​ពាង​ទឹក​ជា​ប្រ​ចាំ​ព្រ​លែង​ត្រី​ឱ្យ​ស៊ី​ដង្កូវ​ទឹក​ដេក​ដាក់​មុង​ទាំង​យប់​ទាំង​ថ្ងៃ​និង​ប្រើ​ប្រាស់​វិធី​បាញ់​ថ្នាំ​សម្លាប់​មូស។

ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​មិន​ត្រឹម​តែ​ជា​ភារ​កិច្ច​របស់​ផ្នែក​សុខា​ភិបាល​ប៉ុណ្ណោះ​ទេ​ គប្បី​មាន​ការ​ចូល​រួម​របស់​សង្គម​ទាំង​មូល។​ ការ​យល់​ដឹង​និង​សកម្ម​ភាព​របស់​ប្រ​ជា​ជន​គឺ​ជា​កត្តា​ដ៏​សំ​ខាន់​រួម​ចំ​ណែក​ក្នុង​ការ​គ្រប់​គ្រង​និង​កាត់​បន្ថយ​ជំងឺ​និង​ការ​ពារ​សុខ​ភាព​សហ​គមន៍៕

ហុង​ទើ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ