- កិច្ចប្រជុំដើម្បីឯកភាពការយល់ដឹង ខ្លឹមសារ និងរបៀបផ្សព្វផ្សាយអំពីការបោះឆ្នោតក្នុងទូទាំងប្រព័ន្ធព័ត៌មាន សារព័ត៌មាន និងសារគមនាគមន៍ រួមចំណែកចាត់តាំងការងារផ្សព្វផ្សាយចំទិសដៅ ស្របច្បាប់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទើបចាត់តាំងកិច្ចប្រជុំអនឡាញក្នុងទូទាំងប្រទេស ហ្វឹកហ្វឺនផ្សព្វផ្សាយពីការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦ - ២០៣១ ជូនកម្មាភិបាល អ្នកយកព័ត៌មាននៃស្ថាប័នសារព័ត៌មាន។ កិច្ចប្រជុំបានចាត់តាំងដោយផ្ទាល់ គួបផ្សំនឹងអនឡាញ ភ្ជាប់ប្រព័ន្ធពីទីតាំងទីក្រុងហាណូយ ជាមួយនឹងទីតាំងខេត្ត ក្រុងចំនួន៣៣ក្នុងទូទាំងប្រទេស ដោយមានកម្មាភិបាល អ្នកយកព័ត៌មានចូលរួមសរុប ១.០២២នាក់។
ចូលរួមហ្វឹកហ្វឺននៅទីតាំងអនឡាញមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ មានកម្មាភិបាល អ្នកយកព័ត៌មាននៃស្ថាប័នសារព័ត៌មាននៅលើភូមិឋានទីក្រុងចំនួន២០នាក់។

កម្មាភិបាល អ្នកយកព័ត៌មាននៃស្ថាប័នសារព័ត៌មានចូលរួមនៅទីតាំងអនឡាញនៅមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ។
អង្គប្រជុំបានស្តាប់អ្នកតំណាងស្ថាប័នមជ្ឈិម ណែនាំបង្ហាញប្រធានបទអំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ បញ្ហាមួយចំនួនគប្បីយកចិត្តទុកដាក់ក្នុងការចុះផ្សាយព័ត៌មាន ផ្សព្វផ្សាយការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១; តម្រង់ទិសការងារព័ត៌មាន ផ្សព្វផ្សាយការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១។
ថ្លែងការណ៍ក្នុងកិច្ចប្រជុំ លោកស្រី ឡឹមធីភឿងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីប្រចាំការនៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានបញ្ជាក់ឱ្យដឹង៖ កិច្ចប្រជុំនេះ ដើម្បីបំពាក់បំប៉ន ផ្តល់ចំណេះដឹង ផ្តល់បំណិនវិជ្ជាជីវៈអំពីការងារព័ត៌មាន ផ្សព្វផ្សាយពីការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ ជូនកងជួរអ្នកយកព័ត៌មាន អ្នករៀបរៀង និងកងជួរបំពេញការងារព័ត៌មាននៅមូលដ្ឋាន។ តាមរយៈនោះ ឯកភាពការយល់ដឹង ខ្លឹមសារ និងរបៀបផ្សព្វផ្សាយអំពីការបោះឆ្នោតក្នុងទូទាំងប្រព័ន្ធព័ត៌មាន សារព័ត៌មាន និងសារគមនាគមន៍ រួមចំណែកចាត់តាំងការងារផ្សព្វផ្សាយចំទិសដៅ ស្របច្បាប់ ទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
យោង៖ baocantho.com.vn - វិមាន