28/01/2026 - 21:42

សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ចាត់​តាំង​សិក្ខា​សា​លា​ "សា​ស្ត្រា​ស្លឹក​រឹត៖ ការ​អភិ​រក្ស​បេតិក​ភណ្ឌ​ខ្មែរ​តាម​រយៈ​បច្ចេក​វិទ្យា​ឌីជី​ថល" 

រសៀល​ថ្ងៃ​ទី​២៨ ខែ​មក​រា​ នៅ​សាល​ប្រ​ជុំ​ E២១​.១០៥ សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​ចាត់​តាំង​ពិធី​សន្ទ​នា​ ក្រោម​ប្រ​ធាន​បទ “សា​ស្ត្រា​ស្លឹក​រឹត៖ ការ​អភិ​រក្ស​បេតិក​ភណ្ឌ​ខ្មែរ​តាម​រយៈ​បច្ចេក​វិទ្យា​ឌី​ជី​ថល” ដែល​ឧបត្ថម្ភ​ដោយ​មូល​និធិ​ច្នៃ​ប្រ​តិដ្ឋ​ភូមិ​ភាគ​នៃ​ស្ថាន​ទូត​កា​ណា​ដា ប្រ​ចាំ​នៅ​វៀត​ណាម។

ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​សា​ស្ត្រា​ស្លឹក​រឹត​របស់​ជន​រួម​ជាតិ​ខ្មែរ​ នៅ​វត្ត​សំ​រោង​ឯក​
សង្កាត់​ង្វៀត​ហ្វា​ ខេត្ត​វិញ​ឡុង។

អញ្ជើញ​ចូល​រួម​ពិធី​សន្ទ​នា​រួម​មាន៖ លោក​ Colin Timothy Muir Shonk លេខា​ទី​មួយ​នៃ​ស្ថាន​ទូត​កា​ណា​ដា ប្រ​ចាំ​នៅ​វៀត​ណាម; លោក​ស្រី វ៉ូវ​ត្វៀក​ត្រាង កម្មា​ភិបាល​វប្ប​ធម៌​នៃ​ស្ថាន​ទូត​កា​ណា​ដា; លោក​ថាច់​មុនី នា​​យក​​រង​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ខេត្ត​វិញ​ឡុង; សា​ស្ត្រា​ចារ្យ បណ្ឌិត ផាម​តៀក​ខាញ់ ប្រ​ធាន​ក្រុម​ប្រឹក្សា​យុទ្ធ​សាស្ត្រ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ ព្រម​ទាំង​អ្នក​តំ​ណាង​ដែល​តំ​ណាង​ឱ្យ​សា​កល​វិទ្យា​ល័យ​ មន្ទីរ​ គណៈ​ ផ្នែក​ ជាង ៨០ រូប​ទៀត​អញ្ជើញ​ចូល​រួម។

ទិដ្ឋ​ភាព​នៃ​ពិធី​សន្ទ​នា។

សា​ស្ត្រា​ស្លឹក​រឹត គឺ​ជា​ប្រ​ភេទ​ឯក​សារ​បុរាណ​ដ៏​វិសេស​វិសាល​របស់​ជន​រួម​ជាតិ​​ខ្មែរ​ណាម​បូ ដែល​បាន​ធ្វើ​ឡើង​ពី​ស្លឹក​ទ្រាំង​ តាម​រយៈ​ការ​កែ​​ច្នៃ​​ដោយ​ដៃ។ ខ្លឹម​សារ​ក្នុង​សា​ស្ត្រា​ស្លឹក​រឹត​មាន​ភាព​សម្បូរ​បែប រួម​មាន៖ ធម៌​វិ​ន័យ​ព្រះ​ពុទ្ធ​សាស​នា​ រឿង​ព្រេង​ មហា​កាព្យ​ ច្បាប់​ទម្លាប់​ ឱសថ​បុ​រាណ​ តា​រា​សាស្ត្រ​ ភាសា​ និង​ចំ​ណេះ​ដឹង​ប្រ​ជា​ប្រិយ​របស់​សហ​គមន៍​ខ្មែរ។

សា​ស្ត្រា​ចារ្យ​ បណ្ឌិត​ ផាម​តៀក​ខាញ់ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​វិធី​សាស្ត្រ​អភិ​ក្រម​អន្តរ​ផ្នែក​នៃ​គម្រោង​នេះ ដោយ​មាន​ការ​រួម​បញ្ជូលរវាង​បច្ចេក​វិទ្យា​ឌីជី​ថល ជា​មួយ​នឹង​វិស័យ​ផ្សេង​ៗដូច​៖ ភាសា​វិទ្យា​ ពុទ្ធ​សាស​នា​វិជ្ជា អក្សរ​​សាស្ត្រ​បុ​រាណ និង​ប្រ​វត្តិ​សាស្ត្រ​ភូមិ​ភាគ។ ការ​ងារ​នេះ​មិន​ត្រឹម​តែ​ជួយ​​រក្សា​តម្លៃ​ដើម​នៃ​ឯក​សារ​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​បើក​លទ្ធ​ភាព​​ក្នុង​ការ​​ទាញ​យក​មក​សិក្សា​ស្រាវ​ជ្រាវ និង​បង្រៀន​តាម​បែប​វិទ្យា​សាស្ត្រ​ ដើម្បី​​បម្រើ​ដល់​សហ​គមន៍​អ្នក​សិក្សា​ក្នុង​ប្រ​ទេស​ និង​អន្តរ​ជាតិ។

សិក្ខា​សា​លា​នេះ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​គម្រោង​ “ឌីជី​ថល​នីយ​កម្ម​​សា​ស្ត្រា​ស្លឹក​រឹត​ ដើម្បី​អភិ​រក្ស​និង​ពង្រីក​តម្លៃ​បេតិកភណ្ឌ​វប្ប​ធម៌​ខ្មែរ នៅ​វត្ត​​សំ​រោង​ឯក សង្កាត់​ង្វៀត​ហ្វា ខេត្ត​វិញ​ឡុង” ដែល​ឧបត្ថម្ភ​ដោយ​មូល​និធិ​ច្នៃ​​ប្រ​តិដ្ឋ​ភូមិ​ភាគ​នៃ​ស្ថាន​ទូត​កា​ណា​ដា​ ប្រ​ចាំ​នៅ​វៀត​ណាម អនុ​វត្ត​ចាប់​ពី​ខែ​កក្ក​ដា​ ឆ្នាំ​២០២៥ ដល់​ខែ​កុម្ភៈ​ ឆ្នាំ​២០២៦។

ប្រ​គល់​វិញ្ញា​បន​បត្រ​ជូន​សមា​ជិក​ដែល​ចូល​រួម​គម្រោង។

តាម​រយៈ​ដំ​ណើរ​ការ​អង្កេត​ និង​ស្រាវ​ជ្រាវ​ក្រុម​ការ​ងារ​អនុ​វត្ត​គម្រោង​ប្រ​មូល​ផ្ដុំ​សា​ស្ត្រា​ស្លឹក​រឹត​បាន​ចំ​នួន​ ១.៣២៧ ច្បាប់​ ស្មើ​នឹង​ ៦០.​២៩៥ ទំ​ព័រ។ ក្នុង​នោះ ៨៤,៤% ជា​ទំ​ព័រ​ដែល​មាន​អក្សរ​ ឆ្លុះ​បញ្ចាំង​ពី​ខ្លឹម​សារ​​សម្បូរ​បែប​ក្នុង​ ១៣ ទម្រង់​ខុសៗ​គ្នា ដូច​ជា៖ ព្រះ​វិន័យ​បិ​ដក ព្រះ​សុត្តន្ត​បិដក ព្រះ​អភិ​ធម្ម​បិ​ដក​ ច្បាប់​ប្រៀន​ប្រ​ដៅ​ រឿង​និ​ទាន​ វេយ្យា​ករណ៍​បា​លី និង​ស្នា​ដៃ​ពុទ្ធ​សាស​នា​ផ្សេងៗ​ទៀត។ នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រ​ភព​ឯក​សារ​ដ៏​មាន​តម្លៃ​សម្រាប់​វិស័យ​ស្រាវ​ជ្រាវ​អន្តរ​វិស័យ​ជា​ច្រើន។

ក្នុង​អង្គ​សិក្ខា​សា​លា អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ផ្ដោត​ការ​ពិ​ភាក្សា​លើ​​ភាព​ត្រឹម​ត្រូវ​នៃ​ឯក​សារ​ដើម​បទ​ដ្ឋាន​បច្ចេក​ទេស​ក្នុង​កិច្ច​ការ​ឌីជី​ថល​នីយ​​កម្ម លទ្ធ​ភាព​ប្រើ​ប្រាស់​ទិន្នន័យ​ឌីជី​ថលក្នុង​ការ​ស្រាវ​ជ្រាវ​ និង​ការ​បង្រៀន ក៏​ដូច​ជា​បញ្ហា​គ្រប់​គ្រង​ ការ​ប្រ​កាស​ផ្សាយ និង​សិទ្ធិ​អ្នក​និពន្ធ​ចំ​ពោះ​ឃ្លាំង​​ឯក​សារ​ឌីជី​ថល តាម​រយៈ​បទ​អន្ត​រា​គមន៍​នា​នា។ អា​ស្រ័យ​ហេ​តុ​នេះ សិក្ខា​សា​លា​បាន​រំ​ពឹង​ថា នឹង​ដាក់​គ្រឹះ​យ៉ាង​សំ​ខាន់​សម្រាប់​ការ​រក្សា និង​​ផ្សព្វ​ផ្សាយ​តម្លៃ​បេតិក​ភណ្ឌ​សា​ស្ត្រា​ស្លឹក​រឹត​ខ្មែរ​ក្នុង​យុគ​សម័យ​​បច្ចេក​វិទ្យា​ឌីជី​ថល រួម​ចំណែក​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជាតិ​ប្រ​កប​​ដោយ​ចីរ​ភាព៕

 ហុង​ទើ - មេ​ងលី

ចែករំលែកអត្ថបទ