23/01/2026 - 12:21

វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្តនិង​តម្លៃ​ប្រ​វត្តិ​សាស្រ្ត​ វប្ប​ធម៌​នៅ​តំ​បន់​ដី​កំ​ពង់​ធំ​ 

តំ​បន់​ដី​កំ​ពង់​ធំ​ - ជាកន្លែង​មាន​បង​ប្អូន​ជន​ជាតិ​ទាំង​៣​ គឺ​គិញ - ខ្មែរ​ - ហ្វា រស់​នៅ​ពី​យូរ​ណា​ស់​មក​ហើយ​ មាន​វត្ត​ខ្មែរ​មួយ​តែ​ងបាន​ប្រ​ជា​ជន​ដឹង​ឮ​ច្រើន​ ពី​ព្រោះ​នាម​វត្ត​បាន​ផ្សា​រភ្ជាប់​នឹង​រឿង​ព្រេង​ ក៏​ដូច​ជា​កេរ​ដំណែល​វប្ប​ធម៌​ខ្មែរ​បាន​ស្នង​បន្ត​អស់​រយៈ​កាល​ជាច្រើន​សតវត្ស​រ៍ នោះ​គឺ​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្ត ស្ថិត​នៅ​ភូមិ​ភឿកធ្វឹង ឃុំ​ធ្វឹងហ្វា ទី​ក្រុង​កឹង​ធើ​។​

 បដិមាព្រះ​បួន​ព្រះ​ភ័ក្រ្ត បាន​ផ្សា​រភ្ជាប់​នឹង​ការ​ កកើត​នាម​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្ត។​

វត្តបាន​រៀប​ចំ​ណា​ត់​ថ្នាក់​ជាកេរ​ដំណែល​ប្រ​វត្តិ​សាស្រ្ត​ - វប្ប​ធម៌​ថ្នាក់​ខេត្ត​សុក​ត្រាំង​ (ចាស់​) កាល​ពី​ឆ្នាំ​ ២​០​១​៧​ ប្រ​វត្តិ​កកើត​វត្ត​ ព្រះ​បួន​ព្រះ​ភ័ក្រ្ត មាន​អា​យុ​កាល​ជិត​ ៥​០​០​ ឆ្នាំ​ ផ្សា​រភ្ជាប់​ជាមួយ​នឹង​រឿង​និទាន​ក្នុង​សហគម​ន៍ខ្មែរ​។​ រឿង​និទាន​ដំណា​ល​តៗ​មក​ថា​ ពី​មុន​តំ​បន់​ នេះ​មាន​វាល​ធំ​ល្វឹង​ល្វើយ​ពេល​ប្រ​ជា​ជន​កាប់​ឆ្ការ​ ជីកដី​ក៏​ប្រ​ទះ​ឃើញ​ផែន​ថ្ម ១​ ដុំ​បួន​ជ្រុង​ ក្នុង​មួយ​ជ្រុង​ៗ​មាន​ព្រះ​ពុទ្ធ​រូប​ ៥​ ព្រះ​អង្គ​ ត់​ទុក​ជាសញ្ញា​មាន​សំ​ណា​ង​ល្អ​ ក្នុង​ឆ្នាំ​ ១​៥​៣​៧​ សហគម​ន៍ខ្មែរ​នៅ​ទី​នេះ​ បាន​នាំ​គ្នា​កសាង​វត្ត​មួយ​តម្កល់​ព្រះ​ពុទ្ធ​រូប​ដ៏​ពិសេស​នេះ​សម្រាប់​គោរព​បូជា​។​ ចាប់​ពី​ពេល​នោះ​មក​ នាម​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្តបាន​ហៅ​ជាប់រហូត​មក​ដល់​សព្វ​ថ្ងៃ​។​ បច្ចុ​ប្បន្ន​ បដិមាព្រះ​ពុទ្ធ​នោះ​ បាន​តម្កល់​ជាទី​សក្កា​រនៅ​​ក្នុង​ព្រះ​វិហារ​ របស់​វត្ត​។​

បរិវេណ​ជុំ​វិញ​វត្ត​នៅ​មាន​ប្រ​វត្តិ​រឿង​ព្រេង​និទាន​ ស្រះ​ទេ​វតា ចម្ងាយ​ពី​វត្ត​ប្រ​ហែល​ ១​០​០​ ម៉ែ​ត្រ​។​ រឿង​ព្រេង​និទាន​នេះ​ បាន​សហគម​ន៍ខ្មែរ​និទាន​តៗ​គ្នា​ ដើម្បី​បកស្រាយ​ពី​ប្រ​ពៃណី​ ទំ​នៀម​ទម្លាប់​ កូន​ប្រុស​ត្រូវ​ចូល​ដណ្តឹង​កូន​ស្រី​ ក្នុង​ពិធី​មង្គល​ការ​ ទន្ទឹម​នឹង​នោះ​ បាន​បង្ហាញ​ពពី​ទំ​នៀម​ទម្លាប់​ មាតា​ធិប​តេយ្យ​ក្នុង​ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​អ្នក​ស្រុក​របស់​ជន​រួម​ជាតិ​ខ្មែរ​ពី​បុរា​ណ។​

ក្នុង​ឆ្នាំ​ ២​០​២​០​ ពេល​មាមីង​ខ្មែរ​នៅ​ទី​នេះ​ជីក ដី​ក៏​បាន​ប្រ​ទះ​ឃើញ​រូប​សំ​ណា​កព្រះ​វិស្ណុ ជាអវតារ មួយ​អង្គ​ក្នុង​ព្រហ្ម​ញ្ញសាសនា​ មាន​អា​យុ​កាល​ រាប់​រយ​ឆ្នាំ​ សព្វ​ថ្ងៃ​រូប​សំ​ណា​កនេះ​បាន​ដាក់​កម្កល់​ នៅ​ក្នុង​ឧបដ្ឋាន​សាលា​ ហើយ​មាន​អ្នក​ដឹង​ឮ​និង​ស្គាល់​វត្ត​នេះ​កាន់​តែ​ច្រើន​ឡើង​។​

តាម​ឯ​កសារ​កត់​ត្រា​នៃ​វិទ្យា​ស្ថាន​បារាំង​ចុង​បូព៌ា​ប្រ​ទេ​ស​ មុន​នេះ​ ក្នុង​សតវត្ស​រ៍មុន​ នៅ​តំ​បន់​ដី​កំ​ពង់​ធំ​ប្រ​ជា​ជន​បាន​ប្រ​ទះ​ឃើញ​វត្ថុ​បុរា​ណជា ច្រើន​តាម​រចនា​បទ​ព្រហ្ម​ញ្ញសាសនា​ ដូច​ជា​ លិង្គ​ បដិមាព្រះ​នាងឱមាភគវតីនិង​បដិមាព្រះ​វិស្ណុ។​ តាម​ការ​ស្រាវ​ជ្រាវ​វត្ថុ​បុរា​ណនិង​រឿង​ព្រេង​និទាន​ ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​ បាន​រួម​ចំ​ណែក​អះ​អា​ង​នូវ​តម្លៃ​ដ៏​ពិសេស​នៃ​តំ​បន់​ដី​កំ​ពង់​ធំ​និយាយ​រួម​ និង​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្តនិយាយ​ដោយ​ឡែក​។​ មិន​ត្រឹម​តែ​ជាកន្លែង​ជំ​នឿ​សាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ វត្ត​ព្រះ​បួន​ព្រះ​ភ័ក្រ្តនៅ​ទាំង​ជាកន្លែង​អភិ​រក្ស​នូវ​វត្ថុ​តាងរបស់​ព្រហ្ម​ញ្ញសាសនា​ និង​ពុទ្ធ​​សាសនា​ បាន​បង្ហាញ​ពី​ដំណា​ក់​កាល​កកើត​ និង​ការ​ទទួល​យក​វប្ប​ធម៌​របស់​មាមីង​ខ្មែរ​ លើ​តំ​បន់​​ដី​ណា​មបូ​។​

មិន​ត្រឹម​តែ​ផ្សា​រភ្ជាប់​ជាមួយ​នឹង​រឿង​ព្រេង​និទាន​ និង​ស្លាក​ស្នា​ម​វប្ប​ធម៌​ខ្មែរ​បុរា​ណ ក្នុង​បរិវេណ​វត្ត​នៅ​ទាំង​ដាំ​ដើម​ទន្លាប់រាប់​សិប​ដើម​ ក្នុង​នោះ​ដើម​ខ្លះ​មាន​អា​យុ​កាល​ជាង​មួយ​រយ​ឆ្នាំ​។​ គ្មាន​នរណា​ដឹង​ច្បាស់​អ្នក​ដាំ​ ហើយ​ដាំ​ពី​កាល​ណា​នោះ​ទេ​ គ្រាន់​តែ​ដឹង​ថា​ដើម​ទម្លាប់​មាន​មែកជាម្លប់​ដ៏​ត្រជាក់​និង​មាន​ផ្លែ​ផ្អែម​ឆ្ងាញ់​តាំង​ពី​យូរ​ណា​ស់​មក​ហើយ​៕

                                      វឌ្ឍា-ដាលីន​

ចែករំលែកអត្ថបទ