ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/01/2026 - 10:28

លើក​កម្ពស់​ស្មារ​តី​ទទួល​ខុស​ត្រូវ​ ពង្រីក​កម្លាំង​បញ្ញា​ ផ្តល់​មតិ​លើ​ខ្លឹម​សារ​ឯក​សារ​ដាក់​ជូន​មហា​សន្និ​បាត​លើក​ទី​១៤ របស់​បក្ស​ 

ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​គណៈ​ប្រតិ​ភូ​តំ​ណាង​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ទី​ ១៤ របស់​បក្ស​ (មហា​សន្និ​បាត​លើក​ទី​ ១៤ របស់​បក្ស)។​

គណៈ​ប្រ​តិភូ​តំ​ណាង​ទី​ក្រុង​កឹង​ធើ​ដែល​អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត​លើក​ទី​ ១៤ របស់​បក្ស​ បាន​អញ្ជើញ​ទៅ​អុជ​ធូប​និង​ដាក់​កម្រង​ផ្កា​នៅ​ទីស​ក្ការ​បូជា​ក្សត្រ​ហ៊ុង។​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ដុង​ចុាំង​ថាញ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​ បញ្ជ្រាប​សេច​ក្តី​កំ​ណត់​មួយ​ចំ​នួន​អំ​ពី​សកម្ម​ភាព​របស់​អ្នក​តំ​ណាង​ចូល​រួម​មហា​សន្និ​បាត​លើក​ទី​ ១៤ របស់​បក្ស; ថ្នាក់​ដឹក​នាំ​ការិ​យា​ល័យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ក៏​បាន​អនុ​ម័តិ​សេចក្តី​ពង្រាង​ផែន​ការ​របស់​គណៈ​ប្រ​តិភូ​តំ​ណាង​ទី​ក្រុង​កឹង​ធើ ចូល​រួម​មហា​សនិ្ន​បាត​លើក​ទី​ ១៤ របស់​បក្ស។​

គណៈ​ប្រ​តិភូ​តំ​ណាង​ទី​ក្រុង​កឹង​ធើ ដែល​អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត​លើក​ទី​ ១៤ របស់​បក្ស​ បាន​អញ្ជើញ​ទៅ​អុជ​ធូប​និង​ដាក់​កម្រង​ផ្កា​នៅ​ស្តូបលោក​ប្រ​ធាន​ហូជី​មិញ​ (កំ​ពង់​ផែ​និញ​កេវ) ។​

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ឡេ​ក្វាង​ទុង លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ បញ្ជាក់៖ មហា​សន្និ​បាត​លើក​ទី​ ១៤ របស់​បក្ស​ គឺ​ជា​ព្រឹត្តិ​ការណ៍​នយោ​បាយ​ដ៏​សំ​ខាន់ និង​មាន​អត្ថ​ន័យ​ជា​យុទ្ធ​សាស្ត្រ​សម្រាប់​ការ​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​ក្នុង​ដំ​ណាក់​កាល​ខាង​មុខ។​ ការ​អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត​មិន​ត្រឹម​តែ​ជា​កិត្តិ​យស​និង​មោទន​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​ទទួល​ខុស​ត្រូវ​នយោ​បាយ​ដ៏​ធំ​ធេង​របស់​អ្នក​តំ​ណាង​គ្រប់​រូប​ចំ​ពោះ​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ទី​ក្រុង។​ ហេតុ​ដូច្នេះ អ្នក​តំ​ណាង​គ្រប់​រូប​ត្រូវ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ ពង្រីក​កម្លាំង​បញ្ញា​ចូល​រួម​ផ្តល់​មតិ​លើ​ខ្លឹម​សារ​ឯក​សារ​ដាក់​ជូន​មហា​សន្និ​បាត​ ព្រម​ទាំង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​លក្ខន្តិកៈ​ បទ​បញ្ជា​ផ្ទៃ​ក្នុង​ កម្ម​វិធី​ធ្វើ​ការ​របស់​មហា​សន្និ​បាត...។​

មុន​នោះ​ គណៈ​ប្រ​តិភូ​តំ​ណាង​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ទៅ​ចូល​រួម​មហា​សន្និ​បាត​លើក​ទី​ ១៤ របស់​បក្ស​ បាន​អញ្ជើញ​ទៅ​អុជ​ធូប​និង​ដាក់​កម្រង​ផ្កា​នៅ​ទី​សក្កា​របូជា​ក្សត្រ​ហ៊ុង ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ និង​ស្តូប​លោក​ប្រ​ធាន​ហូជី​មិញ​ (នៅ​កំ​ពង់​ផែ​និញ​កេវ)៕

                                  ក្វឹក​ថាយ-មុនី​

ចែករំលែកអត្ថបទ