រយៈពេលកន្លង ខេត្តអាងយ៉ាង តែងយកចិត្តទុកដាក់អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីជនរួមជាតិខ្មែរ ពិសេសគឺតាមរយៈពិធីបុណ្យទាននានា រួមចំណែករក្សាអត្តសញ្ញាណជនជាតិនិងលើកកម្ពស់ជីវភាពស្មារតីរបស់សហគមន៍។

ពិធីប្រណាំងគោបៃណូយ។
ក្រោយរួមបញ្ចូល ខេត្តអាងយ៉ាងមានជនរួមជាតិខ្មែររស់នៅជាង ៨% ប្រមូលផ្តុំភាគច្រើននៅតាមឃុំ សង្កាត់ ដូច៖ ទ្រីតូង គូឡៅយ៉ៀង ប៊ិញអាងនិងទិញបៀង។ ខេត្តកំណត់ច្បាស់ការងារអភិរក្សវប្បធម៌ជនជាតិ គឺភារកិច្ចស្នូលដ៏សំខាន់មួយក្នុងចំណោមភារកិច្ចស្នូលសំខាន់ៗ ក្នុងនោះ ការរក្សានិងអភិរក្សពិធីបុណ្យប្រពៃណី បានផ្សព្វផ្សាយដោយដំណោះស្រាយព្រមៗគ្នាជាច្រើន។
ក្នុងឆ្នាំនេះ មន្ទីរជនជាតិនិងសាសនា បានចេញសារលិខិតសហការជាមួយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត និងគណៈកម្មាធិការប្រជាជនបណ្តាឃុំ សង្កាត់នានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដើម្បីរៀបចំពិធីបុណ្យប្រពៃណីនានា ដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា និងបុណ្យអកអំបុករួមជាមួយសកម្មភាពនានា ដូច៖ ប្រណាំងទូក-ង ប្រណាំងគោជាដើម។
នេះមិនត្រឹមតែជាឱកាសសម្រាប់សហគមន៍ជនរួមជាតិខ្មែរអំណរបុណ្យចូលឆ្នាំថ្មី រំលឹកគុណដូនតាប៉ុណ្ណោះទេ នៅថែមទាំងជាឱកាសអភិរក្សនិងផ្សព្វផ្សាយនូវទម្រង់សិល្បៈដូចជា រាំវង់ យូរកេរ ភ្លេងពិណពាទ្យជាដើម។ ជាមួយនឹងអត្ថន័យទាំងនោះ ជាច្រើនឆ្នាំកន្លង ភូមិភាគនានាបានម្ចាស់ការសហការជាមួយព្រះសង្ឃ សិប្បករ និងអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ ដើម្បីរក្សានិងរៀបចំពិធីបុណ្យត្រូវតាមទំនៀមទម្លាប់ ព្រមទាំងធានាសមស្របទៅនឹងលក្ខណៈជាក់ស្តែងនៅភូមិភាគ។
លោកយ័ញអែម អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរនៅឃុំប៊ិញអាង ចែករំលែក៖ “ពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ បានការយកចិត្តទុកដាក់និងចាត់តាំងឡើងជារៀងរាល់ឆ្នាំ ជួយឱ្យកូនចៅជំនាន់ក្រោយចងចាំពីប្រពៃណី របស់ដូនតា និងរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។ អាស្រ័យហេតុនេះ ជនរួមជាតិកាន់តែមានមោទនភាព និងជឿជាក់លើការដឹកនាំរបស់បក្សនិងរដ្ឋ”។
តាមប្រសាសន៍លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ឱ្យដឹង៖ ការងារជនជាតិមិនត្រឹមតែជាខ្លឹមសារមួយក្នុងគោលនយោបាយសុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំងជាសសរស្តម្ភយុទ្ធសាស្ត្រសម្រាប់កសាងផែនមហាសាមគ្គីទូទាំងជនជាតិ ឆ្ពោះទៅកាន់សង្គមដែលមានមនោសញ្ចេតនានិងមនុស្សធម៌ទៀតផង។ ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់ និងការរួមដំណើររបស់ទូទាំងប្រព័ន្ធនយោបាយប្រជាជន និងអ្នកមុខអ្នកការសាសនា ការងារជនជាតិលើភូមិឋានខេត្ត បន្តបានផ្សព្វផ្សាយព្រមៗគ្នា និងមានប្រសិទ្ធភាព។
ដើម្បីធានាថា ពិធីបុណ្យប្រពៃណីមិនត្រឹមតែបានអភិរក្សក្នុងសហគមន៍ ហើយថែមទាំងបានពង្រីកតម្លៃទៅក្នុងជីវភាព រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅភូមិភាគ ខេត្តអាងយ៉ាងបាន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោង ៦ ស្តីពី “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនជាតិភាគតិច ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍” ស្ថិតក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ ជាមួយនឹងប្រភពទុនសរុបជាង ៦០ ពាន់លានដុង៕
វឌ្ឍា - ថាច់ធី