ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/12/2025 - 19:55

នាយករដ្ឋមន្ត្រី ផាមមិញជិញ ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងកឹងធើ 

នៅសាលប្រជុំនៃគណៈកម្មាធិការបក្សទីក្រុង នាយករដ្ឋមន្ត្រី ផាមមិញជិញ និងតំណាងរដ្ឋសភាទីក្រុងកឹងធើ បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាង ៣០០ នាក់ ដែលជាកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក សាស្ត្រាចារ្យ និយោជិតផ្នែកអប់រំនិងបណ្តុះបណ្តាល និងផ្នែកសុខាភិបាលនៃទីក្រុងកឹងធើ ក្រោយពីសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី XV ។

នាយករដ្ឋមន្ត្រី ផាមមិញជិញ អញ្ជើញមកជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅទីក្រុងកឹងធើ។

ថ្នាក់មជ្ឈិម អញ្ជើញចូលរួមមាន៖ លោកស្រី ដាវហុងឡាង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងសុខាភិបាល; លោក ង្វៀងគឹមស៊ើង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល... និងថ្នាក់ដឹកនាំផ្សេងៗទៀត។

នៅទីក្រុងកឹងធើ អញ្ជើញចូលរួមមាន៖ លោក ឡក្វាងតុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈ​កម្មាធិការបក្សទីក្រុង តំណាងរដ្ឋសភានីតិកាលទី XV; រួមជាមួយនឹងថ្នាក់ដឹកនាំប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង និងសមាជិកគណៈប្រតិបត្តិការបក្ខភាគទីក្រុង។

ក្នុងពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត លោក ង្វៀងត្វឹងអាញ់ អនុលេខាគណៈកម្មាធិការបក្សទីក្រុង និងជាប្រធានក្រុមតំណាងរដ្ឋសភាទីក្រុងកឹងធើ ជំនួសមុខឱ្យក្រុមតំណាងរដ្ឋសភាទីក្រុង បានជូនជាព័ត៌មានទាក់ទងនឹងខ្លឹមសារអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥ របស់ការិយាល័យនយោ​បាយ ស្តីពីការលោតផ្លោះក្នុងការអភិវឌ្ឍវិស័យអប់រំនិងបណ្តុះបណ្តាល និងសេចក្តីសម្រេចចិត្តលេខ ៧២-NQ/TW ចុះថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ ស្តីពីដំណោះស្រាយលោតផ្លោះមួយចំនួន ពង្រឹងការការពារ ថែទាំនិងការលើកកម្ពស់សុខភាពប្រជាជន។

ម្ចាស់ឆ្នោត យ៉ឿងហ្វាងវ៉ូ មន្ទីរពេទ្យសរសៃឈាមបេះដូងទីក្រុងកឹងធើ
លើកសំណើជាមួយតំណាងរដ្ឋសភា។

ម្ចាស់ឆ្នោតទាំងឡាយបានស្នើឱ្យរដ្ឋសភា រដ្ឋាភិបាលនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រកាសឱ្យប្រើនូវយន្តការសម្រាប់​សាកលវិទ្យាល័យនានាក្នុងតំបន់ ស្វ័យភាពគ្រប់ជ្រុងជ្រោយទាំងលើផ្នែកចាត់តាំង បុគ្គលិក ហិរញ្ញវត្ថុ និងការបើកផ្នែកជំនាញថ្មី ដើម្បីសម្របសម្រួល សហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយ; ទន្ទឹមនឹងនោះ ប្រ​កាស​ឱ្យប្រើនូវយន្តការនិងគោលនយោបាយអាទិភាពផ្នែកហិរញ្ញវត្ថុ ដីធ្លី ពន្ធដារ និងគោលនយោបាយបណ្តុះបណ្តាល​ ព្រមទាំងមានរបបពិសេសសម្រាប់បុគ្គលិកសុខាភិបាល ឧបដ្ឋាយិកាផ្នែកព្យាបាលមនុស្សចាស់ និងបង្កើតក្របខ័ណ្ឌគតិយុត្ត លើកទឹកចិត្តឯកជនអភិវឌ្ឍទម្រង់សេវាថែទាំមនុស្សចាស់ គួបផ្សំជាមួយមណ្ឌលថែទាំមនុស្សចាស់ទាន់សម័យ បន្ថយសម្ពាធលើប្រព័ន្ធសុខាភិបាលរដ្ឋ ក្នុងលក្ខខណ្ឌដែលថវិការដ្ឋមានកម្រិត។

ម្ចាស់ឆ្នោតក៏បានស្នើរដ្ឋសភា រដ្ឋាភិបាល និងបណ្តាក្រសួងផ្នែកមជ្ឈិម អនុញ្ញាតឱ្យអនុវត្តយន្តការដោះស្រាយបំណុលពិសេស អនុញ្ញាតឱ្យលុបចោលបំណុលថ្លៃជួល ការបង់ប្រាក់យឺត និងប្រាក់ពិន័យ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលអាជីវកម្ម (២%លើប្រាក់ចំណូល) ពីសកម្មភាពពិនិត្យនិងព្យាបាលជំងឺតាមក្របខ័ណ្ឌតម្លៃ អាស្រ័យរដ្ឋកំណត់របស់មូលដ្ឋានសុខាភិបាលនានានៅលើភូមិសាស្ត្រទីក្រុង; ប្រញាប់ដាក់ឱ្យប្រើប្រាស់គោលនយោបាយទាក់ទាញធន​ធានមនុស្សឱ្យមកបម្រើការងារនៅតាមមណ្ឌលសុខាភិបាលឃុំ សង្កាត់ ដើម្បីធានាមណ្ឌលសុខាភិបាលឃុំនីមួយៗ​មានវេជ្ជបណ្ឌិតពី ៤ ទៅ ៥ នាក់។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដាវហុងឡាង ដោះស្រាយនូវសំណើរបស់ម្ចាស់ឆ្នោត។

ឆ្លើយតបនិងដោះស្រាយសំណើរដែលពាក់ព័ន្ធរបស់ម្ចាស់ឆ្នោត រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដាវហុង ឡាង បានឱ្យដឹង៖ បច្ចុប្បន្ន ប្រទេសវៀតណាមមានចំនួនប្រជាជនប្រមាណ ១៤% មានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ហើយដល់ឆ្នាំ ២០៣៦ ប្រទេសវៀតណាមនឹងស្ថិតក្នុងចំណោមក្រុមប្រទេសប្រជាជនវ័យចំណាស់។ ក្រសួងសុខាភិបាលបានធ្វើសេនាធិការជូនមជ្ឈិមបក្ស រដ្ឋសភា និងរដ្ឋាភិបាលនូវដំណោះស្រាយជាក់ស្តែងនានា ដើម្បីសម្របខ្លួនទៅនឹងបញ្ហាវ័យចំណាស់នៃប្រជាជន។ ក្រសួងសុខាភិបាលបានដាក់ជូនរដ្ឋាភិបាល និងរដ្ឋសភា ដើម្បីប្រកាសឱ្យប្រើច្បាប់សំខាន់ៗចំនួន ២ សម្រាប់ដោះស្រាយបញ្ហានានា ក្នុងនោះមានខ្លឹមសារពាក់ព័ន្ធដល់មនុស្សវ័យចំណាស់ ការបង្ការជំងឺ និងថែទាំមនុស្សចាស់។ ក្រសួងសុខាភិបាលក៏បានដាក់ជូនរដ្ឋាភិបាលនូវសេចក្តីសម្រេចចិត្តពិសេស ដើម្បីដោះស្រាយនូវបញ្ហាពាក់ព័ន្ធនឹងការបន្ថយពន្ធ លើកលែងពន្ធសម្រាប់អង្គភាពពាក់ព័ន្ធនឹងវិស័យសុខាភិបាលមានសុពលភាពចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៦។ ហេតុនោះ រាល់បំណុលដែលកើតមានមុនថ្ងៃទី ១ ខែមករា ឆ្នាំ២០២៦ គឺមិនស្ថិតនៅក្នុងសេចក្តីសម្រេចចិត្តទទួលបានការដោះស្រាយនោះឡើយ។

រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល ង្វៀងគឹមស៊ើង ដោះស្រាយនូវសំណើរបស់ម្ចាស់ឆ្នោត។

ឆ្លើយតបនិងដោះស្រាយមតិដែលពាក់ព័ន្ធរបស់ម្ចាស់ឆ្នោត រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក ង្វៀង​គឹម​ស៊ើង បានឱ្យដឹង៖ សាកលវិទ្យាល័យកឹងធើ បានកំណត់ច្បាស់ថាជាសាលាបង្គោល បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីសម្រេចចិត្តរបស់មជ្ឈិម។ ហេតុនោះហើយ សាកលវិទ្យាល័យកឹងធើ គឺជាអាសយដ្ឋានមួយទទួលបានប្រយោជន៍ពីកម្មវិធីគោលដៅជាតិ ដែលក្នុងនោះចំណុចសំខាន់នៃកម្មវិធីគោលដៅជាតិ គឺការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីភាវូបនីយកម្មបណ្តាសាកលវិទ្យាល័យ។

នាពេលខាងមុខ ក្រសួងអប់រំនិងបណ្តុះបណ្តាលនឹងដាក់ជូននាយករដ្ឋមន្ត្រី ចុះហត្ថលេខាប្រកាស ឱ្យប្រើនូវអនុក្រឹត្យ ស្តីពីបញ្ហាស្វ័យភាពសម្រាប់មូលដ្ឋានអប់រំសកលវិទ្យាល័យរដ្ឋ។ ក្រសួងកំពុងសហការជាមួយក្រសួងមហាផ្ទៃ និងស្ថាប័នសេនាធិការរបស់រដ្ឋាភិបាល ប្រកាសឱ្យប្រើអនុក្រឹត្យទាក់ទាញធនធានមនុស្សឱ្យបានសមស្រប ដើម្បីបង្កលក្ខណៈសម្រាប់សាកលវិទ្យាល័យនានា អាចអញ្ជើញអ្នកជំនាញអន្តរជាតិមកចូលរួមបង្រៀន ស្រាវជ្រាវ ឬទទួលបន្ទុកតួនាទីដឹកនាំ។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទទួលយកសំណើនិងដោះស្រាយនូវបញ្ហានានា
ដែលម្ចាស់ឆ្នោតបានស្
នើ។

ថ្លែងក្នុងអង្គប្រជុំ នាយករដ្ឋមន្ត្រី ផាមមិញជិញ បានវាយតម្លៃខ្ពស់ចំពោះមតិ និងសំណើរបស់ម្ចាស់ឆ្នោត។ នាយករដ្ឋមន្ត្រីមានប្រសាសន៍ យើងកំពុងអនុវត្តគោលដៅលើកកម្ពស់បណ្តាញសុខាភិបាល ប្រសិទ្ធភាពប្រព័ន្ធបង្ការជំងឺ ការលើកកម្ពស់សុខភាព និងគុណភាពថែទាំសម្រាប់អ្នក​ងាយរងគ្រោះ... ដោយថវិកាសរុបជិត ៩០.០០០ ពាន់លានដុង។

រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភា អនុម័តលើគោលការណ៍វិនិយោគកម្មវិធីគោលដៅជាតិភាវូបនីយកម្ម លើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាល ដំណាក់កាលទីពីរឆ្នាំ ២០២៦-២០៣៥ ដោយប្រភពធនធានសរុបជាង៥៨០​.០០០ ពាន់លានដុង។ បណ្តាកម្មវិធីទាំងនេះ ខណៈពេលអនុវត្តនឹងឆ្លើយតបបានពីបំណងប្រាថ្នា និងសំណើរបស់ម្ចាស់ឆ្នោតនៅទីក្រុងកឹងធើ។

នាយករដ្ឋមន្ត្រីបានផ្តល់ព័ត៌មាន៖ "មន្ទីរពេទ្យមហារីកទីក្រុងកឹងធើ នឹងសាងសង់សម្រេចក្នុងឆ្នាំ ២០២៦ នេះ បើកសាងសម្រេចកាន់តែឆាប់កាន់តែស្អ។ ចំពោះការទិញម៉ាស៊ីនកាំរស្មី ២ គ្រឿង ចំណាយដោយថវិកាទីក្រុង នាយករដ្ឋមន្ត្រីក៏បានអំពាវនាវអាជីវកម្មមួយចំនួនឱ្យជួយឧបត្ថម្ភ រហូតមកទល់ពេលនេះ ចុះកិច្ចសន្យាបាន ២ អាជីវកម្ម។ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ ទីក្រុងនឹងមានម៉ាស៊ីនកាំរស្មីចំនួន ២ គ្រឿង រួមចំណែកដោះស្រាយការលំបាករបស់មន្ទីរពេទ្យ"។

នាយករដ្ឋមន្ត្រីស្នើឱ្យទីក្រុងកឹងធើ បន្តផ្តល់អាទិភាពដល់ប្រភពធនធានលើវិស័យសុខាភិបាល; លើកកម្ពស់គុណភាពពិនិត្យនិងព្យាបាលជំងឺ សុខភាពជូនប្រជាជន; វិនិយោគ បង្កើនកម្រិតឱ្យព្រមៗគ្នា និងភាវូបនីយកម្មមូលដ្ឋានសម្ភារៈ បរិក្ខារបង្រៀន បង្រៀនវិជ្ជាជីវៈ បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលស្រាវជ្រាវច្នៃប្រតិដ្ឋ មជ្ឈមណ្ឌលឧបត្ថម្ភផ្តើមអាជីពនិងហេដ្ឋារចនាសម្ព័ន្ធ ផ្លាស់ប្តូរឌីជី ថលនៅតាមមូលដ្ឋានអប់រំនិងបណ្តុះបណ្តាល...។

អាញយុង - វ៉ាន់តឹន

ចែករំលែកអត្ថបទ