- ថ្ងៃទី២៤ ខែធ្នូ កំពង់នាវាទេសចរណ៍ តឹងដាយផុង បានប្រារព្ធពិធីសម្ពោធនិងដាក់ឱ្យដំណើរការជាផ្លូវការ នៅមាត់ច្រាំងទន្លេ វ៉ីនខម សង្កាត់និញកេវ។

ពិធីកាត់ខ្សែបូរសម្ពោធកំពង់នាវាទេសចេណ៍ តឹងដាយផុង។ រូប÷ កេវម៉ាយ
នៅពិធីសម្ពោធ លោក ង្វៀងថាញផុង នាយកក្រុមហ៊ុនតឹងដាយផុង បានផ្តល់ព័ត៌មានថា គម្រោងកំពង់នាវានេះមាន ២ ដំណាក់កាលនៃការវិនិយោគ។ ដំណាក់កាលទី១ មានមធ្យោបាយដឹកជញ្ជូនចំនួន ១៨ គ្រឿង រួមជាមួយប្រព័ន្ធកំពង់នាវា កន្លែងសាកថ្ម បន្ទប់រង់ចាំ។ល។ ដោយថវិកាសរុបប្រមាណ ៣០ ពាន់លានដុង។ ដំណាក់កាលទី២ នឹងមានបន្ថែមនាវាដែលអាចផ្ទុកអ្នកដំណើរបានពី ២៥ ដល់ ៩៦ នាក់ ដើម្បីបម្រើភ្ញៀវទេសចរទៅកាន់តំបន់ឆ្ងាយពីមជ្ឈមណ្ឌលទីក្រុងកឹងធើ តភ្ជាប់ជាមួយទីតាំងទេសចរណ៍នៅខេត្តហូវយ៉ាង (ចាស់) និងខេត្តសុកត្រាំង (ចាស់)។
ការដាក់ឱ្យដំណើរការកំពង់នាវាទេសចរណ៍ តឹងដាយផុង គឺជាការប្តេជ្ញាចិត្តរបស់អាជីវកម្មក្នុងការរួមដំណើរជាមួយរដ្ឋអំណាច និងផ្នែកទេសចរណ៍ទីក្រុងកឹងធើ ដើម្បីតភ្ជាប់និងទាញយកសក្តានុភាពទេសចរណ៍ផ្លូវទឹក។ តាមរយៈនោះ រំពឹងថា កំពង់នាវាទេសចរណ៍តឹងដាយផុង នឹងក្លាយជាចំណុចផ្ទេរនិងទទួល-បញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកប្រកបដោយសុវត្ថិភាពនិងទំនើប ធ្វើឱ្យផលិតផលទេសចរណ៍ និងបទពិសោធន៍តាមដងទន្លេកាន់តែសម្បូរបែប ជួយទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបានយូរ បង្កើនការចំណាយ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។

អ្នកតំណាងទាំឡាយចូលរួមពិធីឆ្លងកាត់បទពិសោធន៍ទស្សនាទេសភាពព្រែកទន្លេកឹងធើ
នៅលើកប៉ាល់ពីរជាប់គ្នាដ៏ទំនើប។ រូប÷ កេវម៉ាយ
កំពង់នាវាទេសចរណ៍តឹងដាយផុង នឹងដំណើរការចាប់ពីម៉ោង ៤ ព្រឹកជារៀងរាល់ថ្ងៃ ដោយផ្តល់នូវមធ្យោបាយទំនើបៗជាច្រើន ដើម្បីឱ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ក្នុងដំណើរកម្សាន្តតាមផ្លូវទឹក។ បច្ចុប្បន្ន មានខ្សែផ្លូវទេសចរណ៍ចំនួន ១៥ សម្រាប់ភ្ញៀវទេសចរជ្រើសរើស ដើម្បីស្វែងយល់ពីតំបន់ព្រែកទន្លេកឹងធើ ចាប់ពីព្រឹកព្រលឹមរហូតដល់យប់។ ព័ត៌មានអំពីផ្លូវទេសចរណ៍ និងថ្លៃសេវាបានបិទផ្សាយជាសាធារណៈនៅតំបន់កំពង់នាវា ឬតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍៖ ០២៩២៣ ៦០០ ១៤៦។
ប្រភព÷ baocantho.com.vn - សុផន