ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/12/2025 - 08:47

ឧប​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ ត្រឹង​ហុង​ហា៖

ត្រៀម​បម្រុង​ហ្មត់​ចត់​ពិធី​បើក​ចរាចរ​ណ៍បច្ចេកទេស​ ផ្លូវ​ល្បឿន​លឿន​កឹង​ធើ - កា​ម៉ាវ 

 ឧប​នា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​ហុង​ហា បាន​កត់​សម្គាល់​ និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​កា​រខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រ​សួង​ ផ្នែក​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ម្ចាស់​វិនិយោគ​គម្រោង​ ពិសេស​គឺ​វិស្វករ​ កម្ម​ករ​ ពល​ករ​ ដែល​ខិត​ខំ​ធ្វើ​កា​រទាំង​យប់​ទាំង​ថ្ងៃ​នៅ​ការ​ដ្ឋាន​ ដើម្បី​នាំ​គម្រោង​ផ្លូវ​ល្បឿន​លឿន​កឹង​ធើ - កា​ម៉ាវ សម្រេច​ត្រូវ​តាម​កាល​កំ​ណត់​។

ឧប​នា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​ហុង​ហា សំណូម​ពរ​អង្គ​ភាព​នា​នា​ចាត់​តាំង​ឱ្យ​បាន​ហ្មត់​ចត់​

ពិធី​បើក​ចរាចរ​ណ៍បច្ចេកទេស​។

គណៈ​ប្រតិ​ភូ​ របស់​មជ្ឈិម​ ដឹក​នាំ​ដោយ​ឧប​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ ត្រឹង​ហុង​ហា បាន​ចុះ​ ទៅ​ត្រួត​ពិនិត្យ​ គម្រោង​ផ្លូវ​ល្បឿន​លឿន​កឹង​ធើ - កា​ម៉ាវ មុន​ថ្ងៃ​បើក​ចរាចរ​ណ៍បច្ចេកទេស​ (ថ្ងៃ​ទី​ ១៩ ធ្នូ​)។ លោក​ ង្វៀង​វុាំងហ្វា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​មន្ទីរ​ ផ្នែក​បាន​ចូល​រួម​ជា​មួយ​ គណៈ​ប្រតិ​ភូ​។

គម្រោង​នេះ​មាន​ប្រ​វែង​ផ្លូវ​សំ​ខាន់​ ១១០,៨៥ គី​ឡូ​ម៉ែ​ត្រ​ (ឆ្លង​កាត់​ទី​ក្រុង​កឹង​ធើ ៦៤,២៥ គី​ឡូ​ម៉ែ​ត្រ​ ខេត្ត​អាង​យ៉ាង​១៧ គី​ឡូ​ម៉ែ​ត្រ​ និង​ខេត្ត​កា​ម៉ាវ ២៩,៦គី​ឡូ​ម៉ែ​ត្រ​) និង​ផ្លូវ​តភ្ជាប់​ ២៥,៨៥ គី​ឡូ​ម៉ែ​ត្រ​ អា​ស្រ័យ​គណៈ​គ្រប់​គ្រង​គម្រោង​មី​ធ្វឹង​ ធ្វើ​ម្ចាស់​វិនិយោគ​ កម្រិត​វិនិយោគ​សរុប​ ២៧.៥២៣ ពាន់​លាន​ដុង​ រួម​មាន​៤កញ្ចប់​ដេញ​ថ្លៃ​ឈូស​ឆាយ​ពង្រាប​ចាប់​ផ្តើ​មបើក​ការ​ដ្ឋាន​នៅ​ថ្ងៃ​ទី​ ១ ខែ​មក​រា​ ឆ្នាំ​ ២០២៣។ នេះ​ជា​កំ​ណាត់​ផ្លូវ​មួយ​ក្នុង​ចំណោម​កំ​ណាត់​ផ្លូវ​ល្បឿន​លឿន​ចុង​ ក្រោយ​បង្អស់​នៃ​ផ្លូវ​ល្បឿន​លឿន​បាក់​-ណាម​ភាគ​ខាង​កើត​ ក្រោយ​ពី​សាង​សង់​សម្រេច​រួច​រាល់​នឹង​តភ្ជាប់​ផ្លូវ​ពី​ឡា​ងើុង​រ​ហូត​ដល់​កា​ម៉ាវ។

 លោក​ ង្វៀង​វុាំងហ្វា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ (ជួរ​មុខ​ខាង​ឆ្វេង​) រាយ​ការណ៍​ជូន​ឧប​នា​យក​រដ្ឋ​មន្ត្រី​ត្រឹង​ហុង​ហា អំ​ពី​ការ​ងារ​ត្រៀម​បម្រុង​សម្រាប់​ពិធី​បើក​ចរាចរ​ណ៍បច្ចេកទេស​។​

គណៈ​គ្រប់​គ្រង​គម្រោង​មី​ធ្វឹង​ (ម្ចាស់​វិនិយោគ​គម្រោង​) ឱ្យ​ដឹង​ ក្រោយ​ពី​បើក​ការ​ដ្ឋាន​ជាង​បី​ឆ្នាំ​ ផ្លូវ​ល្បឿន​លឿន​កឹង​ធើ-កា​ម៉ាវ បាន​ជួប​ប្រ​ទះ​ការ​លំបាក​ជា​ច្រើន​ ពិសេស​គឺ​ប្រ​ភព​សម្ភារៈ​សំណង់​ខ្វះ​ខាត​... ប៉ុន្តែ​ជា​មួយ​នឹង​កិច្ច​ចង្អុល​ការ​យ៉ាង​ដិត​ដល់​របស់​នា​យក​រដ្ឋ​មន្ត្រី​ ផាមមិញ​ជិញ ឧប​នា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​ហុង​ហា និង​កិច្ច​សហ​ការ​របស់​ក្រ​សួង​ ផ្នែក​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ការ​លំបាក​ ជំ​ពាក់​ជំ​ពិន​សន្សឹម​ៗបាន​ដោះ​ស្រាយ​។ ទន្ទឹម​នឹង​នោះ​ ដោយ​សា​រកា​រខិត​ខំ​ប្រឹង​ប្រែង​របស់​ម្ចាស់​វិនិយោគ​ និង​អ្នក​ម៉ៅ​ការ​ គម្រោង​ត្រូវ​បាន​ពន្លឿន​សាង​សង់​សម្រេច​រួច​រាល់​ និង​បើក​ចរា​ចរ​ណ៍បច្ចេកទេស​ត្រូវ​តាម​កាល​កំ​ណត់​។ មក​ទល់​ពេល​នេះ​ ផ្លូវ​សំ​ខាន់​ជា​សារ​វន្ត​បាន​សម្រេច​ផ្នែក​ការ​ងារ​សំ​ខាន់​ៗ ដូច​ជា​ក្រាល​កៅ​ស៊ូ​ ដំ​ឡើង​ផ្លាក​សញ្ញា​សម្គាល់​ គន្លង​បែង​ចែក​ផ្លូវ​ គំនូស​ផ្លូវ​ និង​ប្រ​ព័ន្ធ​សុវត្ថិ​ភាព​ចរាចរ​ណ៍ជា​ដើម​។

 ​អង្គភាពដំណើរការសាងសង់កៀរគរកម្មករ វិស្វករ និងសម្ភារៈសាងសង់ដើម្បីធានាល្បឿនសំណង់​ផ្លូវល្បឿនលឿន។

ឧប​នា​យក​រដ្ឋ​មន្ត្រី​ ត្រឹង​ហុង​ហា បាន​កត់​សម្គាល់​ និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​កា​រខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រ​សួង​ ផ្នែក​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ម្ចាស់​វិនិយោគ​គម្រោង​ ពិសេស​គឺ​វិស្វករ​ កម្ម​ករ​ ពល​ករ​ ដែល​បាន​ធ្វើ​កា​រងា​រទាំង​យប់​ទាំង​ថ្ងៃ​នៅ​ការ​ដ្ឋាន​ ដើម្បី​នាំ​គម្រោង​សម្រេច​តាម​កាល​កំ​ណត់​។ ឧប​នា​យក​រដ្ឋ​មន្ត្រី​ សំណូម​ពរ​ម្ចាស់​វិនិយោគ​គម្រោង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ធានា​គុណ​ភាព​ សុវត្ថិ​ភាព​ និង​ពន្លឿន​សម្រេច​ផ្នែក​ការ​ងារ​ដែល​នៅ​សេស​សល់​។ ក្រៅ​ពី​នោះ​ ធានា​ការ​ងារ​ភ័ស្តុ​ភាឱ្យ​បាន​ល្អ​ សហ​ការ​ល្អ​ ស្អិត​ល្មួត​ជា​មួយ​នឹង​ទី​តាំង​តភ្ជាប់​បណ្តា​ញ  ដើម្បី​អនុ​វត្ត​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។ ទន្ទឹម​នឹង​នោះ​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរ​ណ៍សម្រាប់​ពិធី​បើក​ចរាចរ​ព៍បច្ចេកទេស​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​៕

                                    ម៉ុង​ត្វង​ - វិមាន​

ចែករំលែកអត្ថបទ