ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/12/2025 - 22:13

យុវ​ជន​ទី​ក្រុង​កឹង​ធើ របាយ​ការណ៍​ស្នា​ដៃ​ជូន​អ៊ំ​ 

ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ មុន​ឈាន​ចូល​មហា​សន្និ​បាត​តំ​ណាង​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូ​ជី​មិញ​ទី​ក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​កាល​២០២៥​-២០៣០ (ប្រ​ព្រឹត្ត​ឡើង​​ក្នុង​រយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១៩​និង​២០ ខែ​ធ្នូ​) ក្រុម​ប្រតិ​ភូ​ចូល​រួម​មហា​សន្និ​បាត​ តំ​ណាង​ឱ្យ​សមា​ជិក​​សម្ព័ន្ធ​យុវ​ជន​ជាង​ ១៨០.​០០០​នាក់​ ក្នុង​ទូ​ទាំង​ទី​ក្រុង​ បាន​មក​ថ្វាយ​ផ្កា​ អុជ​ធូប​​និង​រាយ​ការណ៍​ស្នា​ដៃ​ការ​ងារ​​ជូន​ចំ​ពោះ​លោក​ប្រ​ធាន​ហូ​ជី​មិញ​ នៅ​ស្តូប​រំលឹក​គុណ​​លោក​ប្រ​ធាន​ហូជី​មិញ​ (ចំ​ណត​និញ​កេវ) ដោយ​ក្ដី​គោ​រព​ដ៏​ខ្ពង់​ខ្ពស់​បំ​ផុត។

យុវ​ជន​ទី​ក្រុង​កឹង​ធើ​សម្តែង​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​​និង​ថ្វាយ​​កម្រង​ផ្កា​រំលឹក​
គុណូប​ការៈ​របស់​លោក​​ប្រ​ធាន​​ហូជី​មិញ។

ក្នុង​បរិយា​កាស​ដ៏​អធិក​អធម​ ក្រុម​ប្រតិ​ភូ​បាន​រក្សា​ភាព​​ស្មឹង​ស្មាធិ៍​រយៈ​ពេល​មួយ​នា​ទី​ ថ្វាយ​ធូប​ក្រ​អូប​និង​កម្រង​​ផ្កា​ស្រស់ៗ ដើម្បី​បង្ហាញ​ពី​កតញ្ញូ​តា​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ រំលឹក​ដល់​គុណូប​ការៈ​របស់​លោក​ប្រ​ធាន​ហូជី​មិញ​ ដែល​​ជា​ឥស្សរ​ជន​បាន​លះ​បង់​មួយ​ជីវិត​ ដើម្បី​បុព្វ​ហេតុ​​តស៊ូ​​រំ​ដោះ​ជាតិ​ រំ​ដោះ​វណ្ណៈ នាំ​មក​នូវ​ឯក​រាជ្យ​ សេរី​ភាព​ និង​សុភ​មង្គល​ជូន​ប្រ​ជា​ជន។

អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​អុជ​ធូប​នៅ​ស្តូប​រំលឹក​​គុណ​លោក​ប្រ​ធាន​ហូជី​មិញ។

ថ្លែង​ក្នុង​ពិធី​នេះ​ លោក​ ត្រឹង​វៀតត្វឹង​ អនុ​លេខា​សម្ព័ន្ធ​​យុវ​ជន​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​ទាំង​ក្តី​រំ​ភើប៖ "ចង​ចាំ​​ដំបូន្មាន​របស់​អ៊ំ "ទី​ណា​ត្រូវ​ការ​មាន​វត្ត​មាន​របស់​យុវ​ជន​ ទី​ណា​លំ​បាក​ទី​នោះ​មាន​យុវ​ជន​" ចេញ​ពី​ប្រ​ភព​​នៃ​​ស្មារតី​នោះ​ យុវជន​គ្រប់​ជំនាន់​ក្នុង​ទូ​ទាំង​ប្រ​ទេស​និយាយ​​រួម​ និង​ទី​ក្រុង​កឹង​ធើនិយាយ​ដោយ​ឡែក​ តែង​ខិត​ខំ​​ប្រឹង​​ប្រែង​ ហ្វឹក​ហាត់​លត់​ដំ​ និង​លះ​បង់។ ក្នុង​ដំ​ណាក់​កាល​ ២០២២​-២០២៥ ក្រោម​កា​រដឹក​នាំ​របស់​គណៈ​កម្មា​ធិ​​ការ​​បក្ស​ និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ យុវជន​យើង​​ខ្ញុំ​​បាន​សាមគ្គី​គ្នា​ ជម្នះ​ការ​លំបាក​ ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ​ និង​​ប្រ​កួត​ប្រ​ជែង​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នូវ​កិច្ច​ការ​ជាក់​​ស្តែង​ និង​មាន​អត្ថ​ន័យ​ជា​ច្រើន"។

អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​អញ្ជើញ​ទៅ​គោរព​​វិញ្ញា​ណ​ក្ខន្ធ​និង​រាយ​ការណ៍​អំ​ពី​ស្នា​ដៃ​ជូន​ចំ​ពោះ​លោក​ប្រ​ធាន​ ហូជី​មិញ​ នៅ​ស្តូប​រំលឹក​គុណ​ (ចំ​ណត​និញកេវ)។

តាម​ប្រ​សាសន៍​របស់​លោក​ ត្រឹង​វៀត​ត្វឹង​ ចលនា​សកម្ម​​ភាព​​បដិវត្តន៍​ត្រូវ​បាន​អនុ​វត្ត​ព្រម​ៗគ្នា​ ជាក់​ស្តែង​ និង​រីក​​សាយ​​ភាយ​យ៉ាង​ខ្លាំង​ក្លា។ ជា​ពិសេស​គឺ​ទម្រង់​ស្ម័គ្រ​ចិត្ត​ផ្សារ​ភ្ជាប់​នឹង​ផ្លាស់​ប្តូរ​ឌីជី​​ថល​ដូច៖ "ផ្សារ​៤.០", "បណ្ណា​ល័យ​ឌីជី​ថល" "ថ្នាក់​អក្ខរ​កម្ម​​ឌីជី​ថល" បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្តា​ឃុំ​ សង្កាត់​​១០០%។ គំនិត​ច្នៃ​ប្រតិដ្ឋ​ជា​ច្រើន​របស់​សមាជិក​សម័្ពន្ធ​យុវជន​ក្នុង​ចល​នា​ "យុវ​ជន​ច្នៃ​ប្រ​តិដ្ឋ" បាន​យក​ទៅ​អនុ​វត្ត​យ៉ាង​​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ងារ​ជំ​នាញ​ កំ​ណែ​ទម្រង់​រដ្ឋ​​បាល​ ផ្លាស់​ប្តូរ​ឌីជី​ថល និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។ ការ​ងារ​ក​សាង​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​ ពង្រីក​រណ​សិរ្ស​សាមគ្គី​ភាព​ និង​ការ​រួប​រួម​យុវ​ជន​នៅ​តែ​បាន​យក​ចិត្ត​ទុក​ដាក់​​ពិ​សេស​។ ក្នុង​ដំ​ណាក់​កាល​២០២២​-២០២៥ មាន​សមាជិក​​សម្ព័ន្ធ​យុវជន​ឆ្នើម​ចំ​នួន​​៨.២៤៦​នាក់​ មាន​កិត្តិ​យស​​បាន​​ចូល​កង​ជួរ​បក្ស។ បណ្តា​ភាគ​កម្រិត​អំ​ពី​ការ​បង្កើត​ប្រ​ភព​​ការ​បណ្តុះ​បណ្តាល និង​ការ​ឧទ្ទេស​នាម​សមា​ជិក​សម្ព័ន្ធ​​យុវជន​ឆ្នើម​ជូន​បក្ស​ ពិនិត្យ​និង​បញ្ជូល​បក្ខ​ជន​ សុទ្ធ​តែ​​សម្រេច​និង​សម្រេច​លើស​ផែន​ការ​ដែល​បាន​ដាក់​ចេញ​ ដែល​បញ្ជាក់​ពី​តួ​នា​ទី​យ៉ាង​សំ​ខាន់​របស់​អង្គ​ការ​​សម្ព័ន្ធ​​យុវ​ជន​ក្នុង​កិច្ច​កា​រក​សាង​បក្ស​ និង​កសាង​ប្រ​ព័ន្ធ​នយោ​បាយ​​របស់​ទី​ក្រុង។

"លទ្ធ​ផល​ទាំង​នេះ​គឺ​ជា​សេចក្តី​គោ​រព​ដ៏​ស្មោះ​ស្ម័គ្រ​ដែល​​យុវ​ជន​យើង​ខ្ញុំ​សូម​ថ្វាយ​ជូន​ចំ​ពោះ​លោក​ប្រ​ធាន​ហូ​ជី​មិញ​ជា​ទី​គោ​រព។ ឈាន​ចូល​អា​ណត្តិ​កាល​ ២០២៥​-២០៣០ យុវ​ជន​យើង​ខ្ញុំ​សូម​សន្យា៖ ស្មោះ​ត្រង់​ដាច់​ខាត​​ចំ​ពោះ​បក្ស​ ប្រ​កាន់​ខ្ជាប់​ឧត្តម​គតិ​បដិ​វត្តន៍។ ជា​​កម្លាំង​​ឈាន​មុខ​ក្នុង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល រួម​ចំ​ណែក​កសាង​ទី​​ក្រុង​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរភាព​"​-លោក​ ត្វឹង​​បាន​រាយ​​ការណ៍​យ៉ាង​រំភើប​នៅ​មុខ​ស្តូប​រំលឹក​គុណ​លោក​ប្រ​ធាន​ហូ​ជី​មិញ៕

ប្រ​ភព​÷ baocantho.com.vn - សុផន

ចែករំលែកអត្ថបទ