ទីក្រុងកឹងធើ បច្ចុប្បន្នមានសាលាចំណេះទូទៅជនជាតិអន្តេវាសិកចំនួន១៣ ដោយមានសិស្សចូលរៀន៦.០០០ នាក់ ប៉ុន្មានឆ្នាំកន្លងទីក្រុងកឹងធើ តែងយកចិត្តទុកដាក់គិតគូរដល់ការអប់រំជនជាតិ វិនិយោគកសាងសាលារៀនសមរម្យ។ ផ្តើមពីនោះ ជួយឱ្យប្អូនៗជនជាតិមានកន្លែងរៀនសូត្រ លត់ដំប្រកបដោយគុណភាពនិងទំនើប។

បណ្ណាល័យនៃអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកថាញ់ទ្រី តែងបានយកចិត្តទុកដាក់វិនិយោគកសាងធានាការងារបង្រៀននិងរៀនបានល្អ។
ឆ្នាំសិក្សា២០២២-២០២៣ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ ឃុំថើយអាងហូយ តែងទទួលបានការយកចិត្តទុកដាក់វិនិយោគកសាងមូលដ្ឋានសម្ភារៈ បន្ទប់រៀនបន្ថែម ដោយថវិកាជិត១៥ពាន់លានដុង។ សព្វថ្ងៃ សាលាមានបន្ទប់រៀនចំនួន៨ បន្ទប់មុខជំនាញចំនួន៤ និងបន្ទប់អន្តេវាសិកដ្ឋានចំនួន៣៥ បរិវេណសាលាបានកែលម្អ ដាំដើមឈើបង្កជាម្លប់ ឆ្លើយតបតម្រូវការរៀនសូត្រ ហូបចុក ស្នាក់នៅ លេងកម្សាន្តជូនប្អូនៗសិស្សានុសិស្ស។
លោកគ្រូគឹមហឿន នាយកសាលា ឱ្យដឹង៖ “បក្សនិងរដ្ឋតែងយកចិត្តទុកដាក់ដល់ការអប់រំដល់ប្អូនៗជនជាតិភាគតិច ក្រៅពីវិនិយោគមូលដ្ឋានសម្ភារៈសាលារៀន នៅទាំងឧបត្ថម្ភការបង់ថ្លៃសាលាជូនប្អូនៗ។ អាស្រ័យការវិនិយោគជំនួយនេះបានបង្កលក្ខណៈងាយស្រួលដល់ប្អូនៗ បន្តរៀនសូត្របានល្អ រួមចំណែកលើកកម្ពស់គុណភាពការអប់រំ។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ សាលាមានសិស្សសម្រេចនិទ្ទេសគ្រាន់បើ ពូកែ ជាង៨០% ចរិយាសម្បត្តិគ្រាន់បើ ល្អសម្រេច ១០០%។ ពិសេសឆ្នាំ២០២៥ សាលាបានទទួលស្គាល់សម្រេចបទដ្ឋានជាតិកម្រិត១។
ឆ្នាំសិក្សា២០២៤-២០២៥ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ទ្រី ក៏បានយកចិត្តទុកដាក់វិនិយោគកសាងបន្ថែមបន្ទប់ប្រចាំការចំនួន៣ បន្ទប់ធ្វើការចំនួន៣និងបន្ទប់មុខជំនាញមួយ។ ជាមួយមូលដ្ឋានសម្ភារៈធានាសម្រាប់ការបង្ហាត់បង្រៀននិងរៀនហូបចុក ស្នាក់នៅ ប្រជុំជីវភាព។ល។ បានជួយឱ្យគុណភាពរៀនសូត្ររបស់ប្អូនៗកើនឡើងយ៉ាងច្បាស់។ ក្នុងឆ្នាំសិក្សាកន្លងហើយ សាលាមានសិស្សសម្រេចនិទ្ទេសគ្រាន់បើ ពូកែជាង៧០% និងប្អូនៗសុទ្ធតែបានឡើងថ្នាក់ទាំងអស់។
តាមសមមិត្តយ័ញហ្វាងង្វៀន នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ឱ្យដឹង ទន្ទឹមនឹងការវិនិយោគ ជួសជុលសាលារៀនដើម្បីឆ្លើយតបតម្រូវការបង្រៀននិងរៀនរបស់គ្រូបង្រៀន សិស្សជនជាតិភាគតិច ទីក្រុងកឹងធើ នៅទាំងផ្សព្វផ្សាយអនុវត្តបានត្រឹមត្រូវនូវគោលនយោបាយអាទិភាព; លត់ដំផ្នត់រស់នៅ រក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។ រួមចំណែករួមក្នុងវិស័យការងារអប់រំតំបន់ជនជាតិភាគតិចនៅភូមិភាគរីកចម្រើនដោយឥតឈប់ឈរ៕
ថាញ់វ៉ាង-ដាលីន