ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/12/2025 - 20:02

សហ​ការ​ចាត់​តាំង​ពិធី​សម្ពោធ​ផ្លូវ​ល្បឿន​លឿន​កឹង​ធើ-កា​ម៉ាវ នា​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ 

លោក​ង្វៀង​វ៉ាំង​ហ្វា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​មន្ទីរ​ គណៈ​ ផ្នែក​មួយ​ចំ​នួន​ដែល​ជាប់​ពាក់​ព័ន្ធ​របស់​ទី​ក្រុង​ បាន​ធ្វើ​ការ​ជា​មួយ​គណៈ​គ្រប់​គ្រង​គម្រោង​មី​ធ្វឹង​ អំ​ពី​ផែន​ការ​ចាត់​តាំង​ពិធី​សម្ពោធ​គម្រោង​សមាស​ភាព​ផ្លូវ​ល្បឿន​លឿន​កំ​ណាត់​កឹង​ធើ-ហូវ​យ៉ាង​និង​កំ​ណាត់​ហូវ​យ៉ាង​-កា​ម៉ាវ (ផ្លូវ​ល្បឿន​លឿន​កឹង​ធើ-កា​ម៉ាវ) ចំ​ណុះ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ខាង​ជើង​-ខាង​ត្បូង​ភាគ​ខាង​កើត​ ដំ​ណាក់​កាល​ ២០២១​-២០២៥។

លោក​ង្វៀង​វ៉ាំង​ហ្វា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ។ 

យោង​តាម​គណៈ​គ្រប់​គ្រង​គម្រោង​មី​ធ្វឹង​ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ ទូ​ទាំង​ប្រ​ទេស​នឹង​បើក​ការ​ដ្ឋាន​សាង​សង់​និង​សម្ពោធ​គម្រោង​ និង​សំ​ណង់​ធំ​ៗ​ដែល​មាន​អត្ថ​ន័យ​ ដើម្បី​អប​អរ​សា​ទរ​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​១៤ របស់​បក្ស​ ក្នុង​នោះ​ គម្រោង​ផ្លូវ​ល្បឿន​លឿន​កំ​ណាត់​កឹង​ធើ-ហូវ​យ៉ាង​និង​កំ​ណាត់​ហូវ​យ៉ាង​-កា​ម៉ាវ គឺ​ជា​ទី​តាំង​តភ្ជាប់​មួយ​ដ៏​សំ​ខាន់​ក្នុង​ចំ​ណោម​ទី​តាំង​ទាំង​១១​ទូ​ទាំង​ប្រ​ទេស​ (រួម​មាន​គម្រោង​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ឡុង​ថាញ់) ទី​តាំង​តភ្ជាប់​មជ្ឈ​មណ្ឌល​គឺ​គម្រោង​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​ឡុង​ថាញ់។ ទី​តាំង​ចាត់​តាំង​ពិធី​សម្ពោធ​គម្រោង​សមាស​ភាព​កំ​ណាត់​កឹង​ធើ-ហូវ​យ៉ាង​និង​កំ​ណាត់​ហូវ​យ៉ាង​-កា​ម៉ាវ​គឺ​នៅ​ត្រង់​ចំ​ណុច​ប្រ​ភព្វ IC5។

គណៈ​គ្រប់​គ្រង​គម្រោង​មី​ធ្វឹង​ស្នើ​ទី​ក្រុង​កឹង​ធើ​សហ​ការ​ជា​មួយ​គណៈ​គ្រប់​គ្រង​ ដើម្បី​ទទួល​ស្វា​គមន៍​ថ្នាក់​ដឹក​នាំ​មជ្ឈិម​និង​ភ្ញៀវ​អញ្ជើញ​ចូល​រួម​កម្ម​វិធី​ ពង្រាយ​កង​កម្លាំង​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មណ្ឌល​ចាត់​តាំង​កម្ម​វិធី​ ដើម្បី​ធានា​ចរា​ចរណ៍​បាន​រលូន​ក្នុង​តំបន់​ សម្រួល​ចរា​ចរណ៍​នៅ​តាម​ច្រក​ចេញ​ចូល​នៃ​មណ្ឌល​ចាត់​តាំង​កម្ម​វិធី…។

ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ង្វៀង​វ៉ាំង​ហ្វា​ ឱ្យ​ដឹង៖ “រួម​ជា​មួយ​ព្រឹត្តិ​ការណ៍​នេះ​ ទី​ក្រុង​កឹង​ធើ ក៏​បាន​ចាត់​តាំង​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​និង​សម្ពោធ​គម្រោង​សំ​ខាន់​ៗចំ​នួន​៧។ គណៈ​គ្រប់​គ្រង​គម្រោង​មី​ធ្វឹង​ ជា​អង្គ​ភាព​ដឹក​នាំ​ចាត់​តាំង​ពិធី​សម្ពោធ​គម្រោង​ផ្លូវ​ល្បឿន​លឿន​កំ​ណាត់​កឹង​ធើ-ហូវ​យ៉ាង​និង​កំ​ណាត់​ហូវ​យ៉ាង​-កា​ម៉ាវ ទី​ក្រុង​កឹង​ធើ​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ច​សហ​ការ​ចាត់​តាំង​ធានា​សុវត្ថិ​ភាព​ ប្រ​សិទ្ធ​ភាព​និង​ភាព​ជាក់​លាក់។ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ប្រ​គល់​ភារ​កិច្ច​ដល់​មន្ទីរ​សំ​ណង់​ ជា​ស្ថា​ប័ន​ទំ​នាក់​ទំនង​សហ​ការ​និង​ផ្តល់​ព័ត៌​មាន​ ព្រម​ទាំង​រៀប​ចំ​សុន្ទ​រក​ថា​របស់​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ដែល​ទាក់​ទង​នឹង​គម្រោង​នេះ​ មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ជំ​នួយ​ការ​ផ្នែក​ខាង​កម្ម​វិធី​សិល្បៈ​ នគរ​បាល​ទី​ក្រុង​សហ​ការ​ជា​មួយ​គណៈ​មេ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់…៕  

ប្រ​ភព​៖baocantho.com.vn-មុនី​

ចែករំលែកអត្ថបទ