ជាច្រើនឆ្នាំមកនេះ ទីក្រុងកឹងធើ បានអនុវត្តគោលនយោបាយឧបត្ថម្ភប័ណ្ណធានារ៉ាប់រងសុខាភិបាល ១០០% ដល់គ្រួសារជនជាតិភាគតិចដែលមានស្ថានភាពលំបាក។ គោលនយោបាយមនុស្សធម៌នេះ មិនត្រឹមតែជួយជនជាតិភាគតិចកៀកជិតនឹងសេវាសុខាភិបាលបានល្អប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលំនឹងជីវភាព បន្ថយភាពក្រីក្រដោយចីរភាពទៀតផង។

មានប័ណ្ណធានារ៉ាប់រងសុខាភិបាល មាមីងជនជាតិភាគតិចបានបន្ថយថ្លៃពិនិត្យនិងព្យាបាលជំងឺ។
តាមគណៈកម្មាធិការប្រជាជនឃុំញូយ៉ា ជាច្រើនឆ្នាំមកនេះ ឃុំបានសហការជាមួយអង្គការមហាជនរបស់ភូមិនានា ធ្វើការឃោសនា ចលនាជនជាតិភាគតិចដែលមិនទាន់ មានប័ណ្ណធានារ៉ាប់រងសុខាភិបាល ធ្វើបែបបទសុំផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាល។ មកទល់ពេលនេះ គ្រួសារជនជាតិភាគតិចស្ទើរតែទាំងអស់ បំផុតគឺគ្រួសារជនរួមជាតិខ្មែរសុទ្ធតែមានប័ណ្ណធានារ៉ាប់រងសុខាភិបាល ដើម្បីមានលក្ខណៈ ពិនិត្យនិងព្យាបាលជំងឺ។
តាមប្រសាសន៍លោកស្រី វ៉ូធីភឿងថាវ ប្រធានការិយាល័យវប្បធម៌ - សង្គមឃុំញូយ៉ា ដោយសារមានគោលនយោបាយធានារ៉ាប់រងសុខាភិបាល បានជួយបន្ថយការចំណាយគួរឱ្យកត់សម្គាល់ក្នុងការពិនិត្យនិងព្យាបាលជំងឺ រួមចំណែកលំនឹងជីវភាពនិងបន្ថយហានិភ័យក្រឡើង វិញដោយសារជំងឺថ្កាត់របស់ប្រជាជន។ ក្នុងពេលខាងមុខ បន្តជំរុញការឃោសនា ចលនាលើក កម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការថែទាំសុខភាពទូទាំងប្រជាជន និងលើកកម្ពស់ស្មារតីស្ម័គ្រចិត្តចូលរួមធានារ៉ាប់រងសុខាភិបាលជាលក្ខណៈគ្រួសារ។ សហការស្អិតល្មួតជាមួយនឹងធានារ៉ាប់រងសង្គមមូលដ្ឋានក្នុងការត្រួតពិនិត្យ ផ្តល់ជូននិងពន្យាពេលប័ណ្ណធានារ៉ាប់រងសុខាភិបាល ចំមុខសញ្ញាដែលបានទទួលផលពីថវិការដ្ឋឧបត្ថម្ភ បង្កទំនុកចិត្តជូនប្រជាជនពេលមក ពិនិត្យនិងព្យាបាលជំងឺ។
បងស្រី តូធីហ្វិញហួង នៅភូមិព្រែកឆ្វេង ឃុំញូយ៉ា បានឧបត្ថម្ភប័ណ្ណធានារ៉ាប់រងសុខាភិបាល ឱ្យដឹង៖ “គ្រួសារខ្ញុំដាំដំណាំរួមផ្សំ ២ កុង និងធ្វើស្រែ៣កុង បានគ្រប់តែគិតគូរជីវភាពប្រចាំថ្ងៃ ប៉ុណ្ណោះ។ ថ្មីៗនេះ ខ្ញុំចូលមន្ទីរពេទ្យព្យាបាលជំងឺរលាកខ្នែងឆ្អឹងខ្នង ដោយសារមានប័ណ្ណធានារ៉ាប់រងសុខាភិបាល ទើបគ្រួសារខ្ញុំមិនសូវបង់ខាត។ រាល់សប្តាហ៍ ខ្ញុំតែងមកមន្ទីរពេទ្យពហុព្យាបាលសុកត្រាំងពិនិត្យជំងឺនិងយកថ្នាំផឹកដោយឥតគិតថ្លៃ បានរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភដូច្នេះ ខ្ញុំមានសេចក្តីត្រេកអរក្រៃលែង”។
តួយ៉ាងដូចអ្នកមីង ថាច់សាវិត នៅសង្កាត់សុកត្រាំង មានស្ថានភាពគ្រួសារលំបាក គាត់ធ្វើការផ្ទះឱ្យគេដើម្បីចិញ្ចឹមចៅ៣នាក់ ប្រាក់ចំណូលគ្រាន់តែគ្រប់ហូបចុកប្រចាំថ្ងៃប៉ុណ្ណោះ អ្នកមីងសាវិត ឱ្យដឹង៖ “ថ្មីៗនេះ ខ្ញុំមានអាការៈហេវហត់ ពិបាកដកដង្ហើម ហេតុនោះ ខ្ញុំទៅមន្ទីរពេទ្យពហុព្យាបាលសុកត្រាំងពិនិត្យជំងឺ គ្រូពេទ្យបានឱ្យទៅថតកាំរស្មីអ៊ិចនិងឆ្លុះអេកូ ដោយសារមានប័ណ្ណធានារ៉ាប់រង ទើបមិនសូវបង់ប្រាក់ច្រើន។ ឥឡូវនេះ កន្លងមួយសប្តាហ៍ គឺខ្ញុំទៅពិនិត្យជំងឺម្តងដើម្បីឱ្យគ្រូពេទ្យពិគ្រោះ និងជូនថ្នាំផឹកព្យាបាលជំងឺសឹកឆ្អឹងកនិងសម្ពាធឈាម”។
គោលនយោបាយផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់ជនជាតិភាគតិចដែលមាស្ថាន ភាពលំបាក មិនត្រឹមតែជួយថែទាំសុខភាពបានល្អប្រសើរជាងប៉ុណ្ណោះទេ ថែមទាំងបង្កើនអត្រាចូលរួមធានារ៉ាប់រងសុខាភិបាល និងលើកកម្ពស់សុខភាពជនរួមជាតិទៀតផង។ នេះជាភ័ស្តុតាងបញ្ជាក់ពីការយកចិត្តទុកដាក់ទាន់ពេលរបស់ បក្ស និងរដ្ឋ ជួយជនរួមជាតិកៀកជិតនឹងសេវាសុខាភិបាលកាន់តែងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃ៕
ដាលីន-វិមាន