(កឹងធើ) - ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតគណៈចាត់តាំង និងអនុកម្មការជំនាញជំនួយការគណៈចាត់តាំងពិធីបុណ្យវប្បធម៌ព្រែកទន្លេ ឆ្នាំ ២០២៥។

ពិធីបុណ្យនេះ ដើម្បីលើកតម្កើងវប្បធម៌ព្រែកទន្លេផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍នៅកឹងធើ។ រូប៖ នាវាទេសចរណ៍លើដងទន្លេកឹងធើ ក្បែរបេននិញកេវ។
តាមសេចក្តីសម្រេចនេះ លោក ត្រឿងកាញ់ត្វៀង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជាប្រធានគណៈចាត់តាំង។ អនុប្រធានគណៈចាត់តាំង រួមមាន៖ លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង; លោក ង្វៀងវ៉ាំងបៃ នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ (ជាប្រចាំការគណៈចាត់តាំង) និងលោកស្រី ង្វៀងធីទៀង ប្រធានក្រុមហ៊ុនភាគហ៊ុន Olabay វៀតណាម និងសមាជិកគណៈចាត់តាំង២៤រូប ដែលជាថ្នាក់ដឹកនាំមន្ទីរ ផ្នែក អង្គភាព និងភូមិភាគជាប់ពាក់ព័ន្ធ។
គណៈចាត់តាំងមានភារកិច្ចធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុង ដើម្បីផ្សព្វផ្សាយផែនការ និងចង្អុលការចាត់តាំងពិធីបុណ្យវប្បធម៌ព្រែកទន្លេនៅកឹងធើ ឆ្នាំ ២០២៥ តាមផែនការដែលបានដាក់ចេញ។ ដាស់តឿនស្ថាប័ន អង្គភាព និងភូមិភាគនានាដែលជាប់ពាក់ព័ន្ធសហការរៀបចំអនុវត្តឱ្យបានល្អនូវសកម្មភាពក្នុងក្របខ័ណ្ឌពិធីបុណ្យ ឆ្លើយតបនឹងគោលដៅ តម្រូវការដែលបានដាក់ចេញ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ជាស្ថាប័នប្រចាំការរបស់គណៈចាត់តាំង មានភារកិច្ចដឹកនាំ និងសហការជាមួយសមាជិកគណៈចាត់តាំងធ្វើសេនាធិការជូនប្រធានគណៈចាត់តាំងបែងចែកការងារដល់សមាជិកគណៈចាត់តាំង។
តាមផែនការ បើកកម្មវិធីបុណ្យវប្បធម៌ព្រែកទន្លេកឹងធើ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តឡើងនៅម៉ោង៨យប់ ថ្ងៃទី ២៦ ខែធ្នូ នៅតំបន់បេននិញកេវ បានផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ VTV1 របស់ស្ថានីយ៍ទូរទស្សន៍វៀតណាម និងកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ។ ក្នុងក្របខ័ណ្ឌពិធីបុណ្យនឹងមានសកម្មភាពជាច្រើនដ៏ទាក់ទាញអារម្មណ៍ ច្រើនសណ្ឋានដែលដិតដាមដោយអត្តសញ្ញាណវប្បធម៌ព្រែកទន្លេ៕
យ្វីខោយ-វិមាន