ក្រសួងការបរទេស បានរៀបចំសិក្ខាសាលាអនឡាញ “ជំរុញការនាំចេញកសិរុក្ខ និងជនផលវៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉៉ុប”។ លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ព្រមជាមួយនឹងថ្នាក់ដឹកនាំមន្ទីរ ផ្នែកជាប់ពាក់ព័ន្ធរបស់ទីក្រុង បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៅទីតាំងទីក្រុងកឹងធើ។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ព្រមជាមួយនឹងអ្នកតំណាង
ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៅទីតាំងទីក្រុងកឹងធើ។
នៅក្នុងអង្គសិក្ខាសាលា ក្រសួងការបរទេស រួមជាមួយបណ្តាក្រសួង ផ្នែកមជ្ឈិម ភូមិភាគ និងអង្គភាពពាក់ព័ន្ធបានផ្តល់ព័ត៌មាន និងស្នើនូវវិធានការអភិវឌ្ឍការនាំចេញកសិរុក្ខ និងជលផលរបស់ប្រទេសយើងទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ អ្នកតំណាំងជាច្រើនបានស្នើ គប្បីបង្កើនការឧបត្ថម្ភគាំទ្របច្ចេកទេស និងព័ត៌មានពីស្ថាប័នរដ្ឋអំពីសេចក្តីកំណត់ថ្មីរបស់សហភាពអឺរ៉ុប ដើម្បីជួយកសិករ អាជីវកម្មនៅប្រទេសយើងប្រើប្រាស់អស់ពីលទ្ធភាពនូវឱកាសល្អ និងជម្នះបញ្ហាប្រឈម និងរារាំងខាងពាណិជ្ជកម្មពីទីផ្សារសហភាពអឺរ៉ុប។ ជំរុញការចងសម្ព័ន្ធរវាងកសិករ អាជីវកម្ម ភូមិភាគ និងស្ថាប័នតំណាងវៀតណាមនៅសហភាពអឺរ៉ុប ដើម្បីចែករំលែកព័ត៌មានទីផ្សារ ប្រកាសអាសន្នពីហានិភ័យ និងដោះស្រាយបញ្ហាជំពាក់ជំពិនបានទាន់ពេល។ លើកទឹកចិត្តនិងឧបត្ថម្ភវិនិយោគបង្កើនកម្រិតតំបន់ចិញ្ចឹម ចូលដំណើរការរុករកអេឡិចត្រូនិច និងទទួលស្គាល់ដោយចីរភាព។ យកចិត្តទុកដាក់ផ្សព្វផ្សាយ ជំរុញដំណើរការពាណិជ្ជកម្មផ្សារភ្ជាប់នឹងផលិតផលកែច្នៃ និងអភិវឌ្ឍនាំចេញផលិតផលកែច្នៃ បំផុតគឺកែច្នៃស៊ីជម្រៅ ដើម្បីលើកកម្ពស់ប្រព័ន្ធតម្លៃនៃផលិតផលកសិរុក្ខ និងជនផល។
សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់វៀតណាម ជាមួយនឹងទ្រង់ទ្រាយទីផ្សារធំ ចំនួនប្រជាជនសរុបជាង៤៥០លាននាក់។ ទីផ្សារសហភាពអឺរ៉ុបកំពុងដាក់ចេញនូវការសាកល្បងកាន់តែធំ ដោយមាននិន្នាការបង្វែរយ៉ាងខ្លាំងក្លាទៅរកសេដ្ឋកិច្ចបៃតង ជ្រះ និងចីរភាព។ ស្ថាប័នរដ្ឋ ចាប់ពីក្រសួង ផ្នែករហូតដល់ស្ថាប័នតំណាងនៅបរទេសបាននិងកំពុងផ្សព្វផ្សាយនូវសកម្មភាពជំរុញដំណើរការពាណិជ្ជកម្មព្រមៗគ្នា មានប្រសិទ្ធភាព ជួយអាជីវកម្មឆ្លងកាត់ការរារាំង និងទាញយកសក្តានុភាពល្អបំផុតនៃទីផ្សារដ៏សំខាន់នេះ។
តាមក្រសួងការបរទេស ការនាំចេញកសិរុក្ខ និងជលផលរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបក្នុងរយៈពេល៩ ខែនៃឆ្នាំ ២០២៥ សម្រេចបានប្រមាណ ៧,៤ ពាន់លានដុល្លារអាមេរិកកើនជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ អ្នកប្រើប្រាស់អឺរ៉ុបកាន់តែចូលចិត្តនូវផលិតផលសរីរាង្គ និងប្រពៃណីផ្សារភ្ជាប់នឹងតម្លៃវប្បធម៌ភូមិភាគ និងតំបន់។ កសិផលវៀតណាមឆ្លើយតបបានល្អទៅនឹងតម្រូវការនេះ ដោយមានមុខទំនិញជាច្រើនមានឧត្តមភាពធំ ដូចជាផ្លែឈើ កាហ្វេ និងគ្រាប់ស្វាយចន្ទីជាដើម។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស ឡេធីធូហាំង ឱ្យដឹង៖ ក្រសួងទទួលយកនិងកត់សម្គាល់នូវសំណើសំណូមពរនៅក្នុងអង្គសិក្ខាសាលា ដើម្បីរាយការណ៍ ធ្វើសេនាធិការលើកជូនរដ្ឋាភិបាល និងថ្នាក់សមត្ថកិច្ចមានយុទ្ធសាស្ត្រ វិធានការពង្រីកសក្តានុភាព ឧត្តមភាព និងឱកាសដើម្បីជំរុញការនាំចេញកសិរុក្ខ និងជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុប៕
ខាញ់ទ្រុង-វិមាន