ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/10/2025 - 09:36

ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម ប្រ​ព្រឹត្ត​ល្មើស​ 

នៅ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​ជូន​រង្វាន់​ដល់​កង​កម្លាំង​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ និង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​វិញ​ឡុង​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ប្រ​ព្រឹត្ត​ល្មើស។

ឧត្តម​សេនីយ៍​ត្រី​ ត្រឹង​ង៉ុក​ហឺវ មេ​បញ្ជា​ការ​រង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជូន​រង្វាន់​ដល់​កង​ទ័ព​ការ​ពារព្រំ​ដែន​ទី​ក្រុង​កឹង​ធើ និង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​វិញ​ឡុង។

តាម​របាយ​ការណ៍​ក្នុង​ឱកាស​ជូន​រង្វាន់​ កាល​ពី​ថ្ងៃ​ទី ២៩ ខែឧស​ភា​ ឆ្នាំ​២០២៥ ក្រុម​ដើរ​ល្បាត​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ (បច្ចុប្បន្ន​  ជា​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ) បាន​អនុវត្ត​ភារ​កិច្ច​ដើរ​ល្បាត​នៅ​លើ​ដែន​សមុទ្រ​ បាន​ប្រ​ទះ​ឃើញ​កប៉ាល់​ពាក់​ស្លាក VL-១៥៩៥៦ កំ​ពុង​បើក​បរ​មាន​អា​ការៈ​សង្ស័យ​ថា​ល្មើស​ច្បាប់​ ម្ល៉ោះ​ហើយ​បាន​បញ្ចេញ​សញ្ញា​ឱ្យ​មធ្យោ​បាយ​ឈប់​មក​ដើម្បី​ត្រួត​ពិ​និត្យ។ ពេល​ត្រួត​ពិនិត្យ​ អង្គ​ភាព​បាន​ប្រ​ទះ​ឃើញ​កប៉ាល់​ VL- ១៥៩៥៦ មាន​នា​វិក​៨​នាក់​ កំ​ពុង​ដឹក​ជញ្ជូន​ប្រេង​ម៉ា​ស៊ូត​ចំ​នួន​ ៨២២​.៣៦៧ លីត្រ។ ដោយ​ប្រ​ធាន​ក្រុម​នា​វិក មិន​អាច​បង្ហាញ​ឯក​សារ​បញ្ជាក់​ពី​ប្រ​ភព​ប្រេង​ម៉ា​ស៊ូត​គ្រប់​គ្រាន់​ និង​ភាព​ស្រប​ច្បាប់​របស់​ទំ​និញ​នៅ​លើ​កប៉ាល់​ ក្រុម​ដើរ​ល្បាត​បាន​បញ្ជូន​មធ្យោ​បាយ​មក​កាន់​ដំ​ណាក់​ត្រួត​ពិនិត្យ​ព្រំ​ដែន​ត្រឹង​ដេ ដើម្បី​ធ្វើ​ការ​សើុប​អង្កេត​ឱ្យ​ច្បាស់​លាស់។ ឆ្លង​តាម​រយៈ​ការ​សើុប​អង្កេត​ បាន​កំ​ណត់​តម្លៃ​ទ្រព្យ​សម្បត្តិ​ (ប្រេង​ម៉ា​ស៊ូត​សរុប​ ៨២២​.៣៦៧ លីត្រ​ គិត​ជា​ទឹក​ប្រាក់​ ៨.៨២៦​.៤៦៥.០១១​ដុង) មាន​ភស្តុ​តាង​ល្មើស​ច្បាប់​គ្រប់​គ្រាន់​ ហេតុ​នោះ​គណៈ​បញ្ជា​ការ​កងទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បាន​កសាង​សំ​ណុំ​បែប​បទ​បញ្ជូន​មក​ស្ថា​ប័ន​ប៉ូ​លិស​សើុប​អង្កេត​នៃ​នគរ​បាល​ក្រុង​កឹង​ធើ ដើម្បី​បន្ត​ចុះ​បញ្ជី​សើុប​អង្កេត​តាម​សេចក្តី​កំ​ណត់​របស់​ច្បាប់។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​តុលា​ ក្នុង​ដំ​ណើរ​ការ​ដើរ​ល្បាត​និង​ត្រួត​ពិនិត្យ​ក្រុម​ដើរ​ល្បាត​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កោ​ជៀង គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​វិញ​ឡុង​ បាន​ប្រ​ទះ​ឃើញ​មធ្យោ​បាយ ២ គ្រឿង​ កំ​ពុង​បើក​បរ​ពី​សមុទ្រ​ចូល​ពាម​ទន្លេ​អែវ​ឡយ ចំ​ណុះ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ឃុំ​ថាញ់​ផុង ខេត្ត​វិញ​ឡុង​ ឆ្លង​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​មធ្យោ​បាយ​ទាំង​ ២ គ្រឿង​នេះ​ មានមុខ​សញ្ញា​ បើក​បរ​២​នាក់​គឺ​៖ ផាម​វុាំង​ហ្វាង​ (ស្នាក់​នៅ​ឃុំ​ ចឹក​ប៊ិញ ខេត្ត​និញ​ប៊ិញ) និង​មុខ​សញ្ញា​ Syamsadi (កើត​ឆ្នាំ​ ១៩៧៣ លិ​ខិត​ឆ្លង​ដែន​លេខ E៣៣៣៦៥២០ សញ្ជាតិ​ឥណ្ឌូ​នេស៊ី)។ ឆ្លង​តាម​រយៈ​នោះ​ បាន​ប្រ​ទះ​ឃើញ​ស្រ​កា​សត្វ​ជាង​៤,២ តោន​ ស្បែក​ពស់​ថ្លាន់​១៥០​ក្បាល​ ទឹក​ប្រ​មាត់​សត្វ​ ៤០គីឡូ​ក្រាម​ សាច់​ខ្យង​ស្ងួត​ជាង​១​តោន​ ស្បែក​ត្រី​ជិត​១,៦​តោន​ ឆ្អឹង​សត្វ​៣៦​គីឡូ​ក្រាម​ស្បែក​ សត្វ​១០០​គីឡូ​ក្រាម​ ស្រ​កី​ត្រី​២,៣​គីឡូ​ក្រាម​ ចំ​ពុះ​បក្សី​៣៩​គីឡូ​ក្រាម​ ធ្មេញ​សត្វ​២១០​គីឡូ​ក្រាម​ និង​ដប​មាន​ស្លាក​សញ្ញា​ទឹក​ឃ្មុំ​ចំ​នួន​៣០​ដប មុខ​សញ្ញា​ទាំង​២​នាក់​ មិន​បង្ហាញ​ច្បាស់​ពី​លិខិត​ស្នាម​ ជាប់​ពាក់​ព័ន្ធ​ដល់​មធ្យោ​បាយ​និង​វិក័យ​បត្រ​ទាក់​ទង​ដល់​ទំ​និញ​ទាំង​នេះ។ មុខ​សញ្ញា​ទាំង​២​នាក់​ បាន​សារ​ភាព​ចំ​នួន​ទំ​និញ​ទាំង​នេះ​បាន​ទិញពី​ប្រ​ទេស​ឥណ្ឌូ​ណេ​ស៊ី ហើយ​ដឹក​ជញ្ជូន​ចូល​ប្រ​ទេស​វៀត​ណាម​ដើម្បី​លក់​យក​ចំ​ណេញ។

ដើម្បី​ស្ងើច​សរ​សើរ​ និង​កត់​សម្គាល់​បាន​ទាន់​ពេល​នូវ​ស្នា​ដៃ​ឆ្នើម​របស់​កង​កម្លាំង​តស៊ូ​សម្រេច​ជោគ​ជ័យ​លើ​ករណី​ទាំង​២ខាង​លើ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ បាន​សម្រេច​ចិត្ត​ស្ងើច​សរ​សើរ​ និង​ជូន​រង្វាន់​បន្ទាន់​ដល់​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ និង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​វិញឡុង​ អង្គ​ភាព​នី​មួយៗ​ទទួល​បាន​ប្រាក់​រង្វាន់​ ៥០ លាន​ដុង។ ទន្ទឹម​នឹង​នោះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បានស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ជា​ទឹក​ប្រាក់​ចំ​នួន​ ៥០ លាន​ដុង ដល់​កង​កម្លាំង​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ និង​ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ចំ​នួន​៥ បុគ្គល​១០នាក់​ ដែល​បាន​ចូល​រួម​ប្រ​យុទ្ធ​ប្រ​ឆាំង​សម្រេច​ជោគ​ជ័យ​លើ ករណី​ដឹក​ជញ្ជូន​ប្រេង​ម៉ា​ស៊ូត ៨២២.​៣៦៧ លីត្រ​ ខុស​ច្បាប់៕

                                   យ្វី​អាញ-វិមាន​

ចែករំលែកអត្ថបទ