23/10/2025 - 09:22

យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​ខ្មែរ​ 

តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​អាង​យ៉ាង​ មន្ទីរ​បាន​ខិត​ខំ​អនុវត្ត​ទិស​ដៅ​ដល់​ចុង​ឆ្នាំ​ ២០២៥ មាន​ជនជាតិ​ភាគ​តិច​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ប្រ​ហែល​ ៩៨% បន្ថយ​អត្រា​កុមារ​កង្វះ​អា​ហា​រូប​ត្ថម្ភ​ចុះ​នៅ​ក្រោម​១០% ជំ​នួយ​បំ​ប៉ន​អា​ហា​រូបត្ថម្ភ​ឱ្យ​កុមារ​កង្វះ​អា​ហា​រូបត្ថម្ភ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​១០០%។

មា​មីង​មក​ពិនិត្យ​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឌិញ​ហ្វា (ចាស់)។

ដើម្បី​អនុវត្ត​ទិស​ដៅ​ខាង​លើ មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​អាង​យ៉ាង​ បាន​ប្រ​មូល​ផ្តុំ​រាល់​ប្រ​ភព​កម្លាំង​ដើម្បី​ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​ អនុវត្ត​នូវ​កម្ម​វិធី​ គម្រោង​សម្រាប់​ជន​ជាតិ​ភាគ​តិច។ ទន្ទឹម​នឹង​នោះ​ សហ​ការ​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​អង្គ​ភាព​នានា​ក្នុង​គម្រោង​ដែល​ពាក់​ព័ន្ធ​ដល់​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ជន​ជាតិ​ភាគ​តិច​។ តួយ៉ាង​ដូច​ជា​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​ផ្គត់​ផ្គង់​ទឹក​ស្អាត​និង​អនា​ម័យ​បរិស្ថាន​ជន​បទ​អាង​យ៉ាង​ ដើម្បី​សម្រេច​បាន​អត្រា​៨៩,៣% គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនា​ម័យ​ សំ​ដៅ​បន្ថយ​ជំងឺ​ឆ្លង​រាល​ដាល​អា​ស្រ័យ​ប្រ​ភព​ទឹក​មិន​ស្អាត។ ការ​ដែល​រដ្ឋ​វិនិ​យោគ​កសាង​ឃុំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ទាំង​១០០% នៅ​ខេត្ត​អាង​យ៉ាង​ មាន​ដំ​ណាក់​សុខា​ភិបាល​សម្រេច​បទដ្ឋាន​ជាតិ​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ពី​ការ​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ។

ក្នុង​កម្ម​វិធី​ គម្រោង​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សុខ​ភាព​ជូន​ជន​ជាតិ​ភាគ​តិច​ មាន​កម្ម​វិធី​គួប​ផ្សំ​អំពី​ភេទ​និង​សម​ភាព​ភេទ​ នៅ​តំបន់​ជន​ជាតិ​ភាគ​តិច។ នេះ​ជា​គម្រោង​ ៨ ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល ២០២១​-២០៣០។ គម្រោង​ពេល​ផ្សព្វ​ផ្សាយ​បាន​រួម​ចំ​ណែក​ធា​នា​ប្រិយ​ភាព​និង​តួនា​ទី​របស់​នារី​ក្នុង​បញ្ហា​សេដ្ឋ​កិច្ច​ - សង្គម​នៅ​ភូមិ​ភាគ រាល់​បញ្ហា​ពី​សុខ​ភាព​បន្ត​ពូជ​។ល។ បង​ស្រី​នាង​សុខ​រុន នៅ​ឃុំ​ទ្រី​តូង​ ឱ្យ​ដឹង៖ “ពី​មុន​ នាង​ខ្ញុំ​ជួប​ការ​លំ​បាក​ពេល​មាន​ផ្ទៃ​ពោះ​ ដូច្នេះ​ពេល​បាន​កម្មា​ភិបាល​ពេទ្យ​ពិ​គ្រោះ​ពីការ​ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ​ នាង​ខ្ញុំ​រីក​រាយ​ណាស់។ ពេល​មក​ដំ​ណាក់​សុខា​ភិបាល​បាន​ពិគ្រោះ​និង​ស្វែង​យល់​អំពី​ភេទ​ ពី​ការ​ថែ​ទាំ​សុខ​ភាព​ នាង​ខ្ញុំ​ទទួល​បាន​ចំ​ណេះ​ដឹង​ពី​ការ​ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ។ អ្វី​ដែល​រៀន​បាន ស្វែង​យល់​បាន នាង​ខ្ញុំ​តែង​ចែក​រំលែក​ដល់​មិត្ត​ភក្តិ​ សាច់​ញាតិ​ដើម្បី​ថែ​ទាំ​សុខ​ភាព​ផ្ទាល់​ខ្លួន​ឱ្យ​បាន​ល្អ បន្ថយ​បន្ទុក​ដល់​គ្រួ​សារ​និង​សង្គម​ប្រ​សិន​បើ​មាន​ជំ​ងឺ”។

តាម​វេជ្ជ​បណ្ឌិត​ទួន​រិទ្ធី ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ណូយ​តូ (ចាស់) អា​ស្រ័យ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ចលនា​ ម៉្លោះ​ហើយ​ មា​មីង​ខ្មែរ​មក​ពិ​និត្យ​ជំងឺ​នៅ​ដំ​ណាក់​សុខា​ភិបាល​ដោយ​ប្រើ​បណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​យ៉ាង​ច្រើន​កុះ​ករ។ ថ្នាក់​ដឹក​នាំ​ដំ​ណាក់​សុខា​ភិបាល​ តែង​ចង្អុល​ការ​កម្មា​ភិបាល​ពេទ្យ​ ឆ្លៀត​ឱកាស​ពេល​មា​មីង​មក​ពិនិត្យ​ជំងឺ​ផ្តល់​ពិ​គ្រោះ​ ផ្សព្វ​ផ្សាយ​ពី​កម្ម​វិធី​សុខា​ភិបាល​មូល​ដ្ឋាន​ បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាលដាល ផឹក​ឆ្អិន ហូប​ឆ្អិន ឱ្យ​កុមារ​ហូប​ចុក​បាន​ត្រឹម​ត្រូវ​។ល។ អា​ស្រ័យ​ហេតុ​នោះ​ ការ​ថែ​ទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​និយាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​លើ​ភូមិ​ឋាន តែង​សម្រេច​និង​លើស​ផែន​ការ​ដែល​បាន​ប្រ​គល់។ ផ្អែក​លើ​មូល​ដ្ឋាន​នោះ​ អង្គ​ភាព​បាន​កសាង​ផែន​ការ​ ដើម្បី​រក្សា​ខ្ជាប់​លទ្ធ​ផល​ដែល​សម្រេច​បន្ទាប់​ពី​រួម​បញ្ចូល​ ដើម្បី​ថែ​ទាំ​សុខ​ភាព​ជូន​ជន​ជាតិ​ភាគ​តិច​បាន​ល្អ​និង​ម៉ត់​ចត់​បំ​ផុត​៕

                                    ហាថាញ-ដាលីន

ចែករំលែកអត្ថបទ