នៅឃុំដាបាក ខេត្តកាម៉ាវ ក្រុមសេដ្ឋកិច្ច-ការពារប្រទេស ៩២៥ (យោធភូមិភាគ៩) សហការជាមួយនឹងគណៈកម្មាធិការប្រជាជនតំបន់ ពិសេសកៀងហាយ (ខេត្តអាងយ៉ាង) គណៈបញ្ជាការយោធាខេត្តកាម៉ាវ និងគណៈកម្មាធិការប្រជាជនឃុំដាបាកចាត់តាំងពិធីបើកការដ្ឋានសាងសង់ផ្ទះចំនួន ១៤៤ ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រដែលមានស្ថានភាពលំបាកខ្លាំង គ្រួសារអ្នកមានសគុណនៅលើភូមិឋានឃុំដាបាក និងតំបន់ពិសេសកៀងហាយ (ខេត្តអាងយ៉ាង)។


ថ្នាក់ដឹកនាំនៃគណៈបញ្ជាការយោធភូមិភាគ៩ ក្រុមសេដ្ឋកិច្ច-ការពារប្រទេស ៩២៥ និងថ្នាក់ដឹកនាំ ឃុំដាបាក ធ្វើពិធីបើកការដ្ឋានសាងសង់ផ្ទះ។
សំណង់សាងសង់ផ្ទះចំនួន ១៤៤ ខ្នង ដែលអាស្រ័យយោធភូមិភាគ ៩ ម្ចាស់វិនិយោគ ក្រុមសេដ្ឋកិច្ច - ការពារប្រទេស ៩២៥ ផ្សព្វផ្សាយ អនុវត្តដោយផ្ទាល់។ ក្នុងនោះ នៅឃុំដាបាក ខេត្តកាម៉ាវ មាន ១២៤ ខ្នងដែលកំពុងដំណើរការ ផ្ទះក្នុងមួយខ្នងតម្លៃ ៦៦ លានដុង សរុបថវិកាជាង ៨,២ ពាន់លានដុង; នៅតំបន់ពិសេស កៀងហាយ ខេត្តគៀងយ៉ាង ក៏បានសាងសង់ ២០ ខ្នង ក្នុងមួយខ្នងមានតម្លៃ ១៣២ លានដុង សរុបថវិកាសាងសង់ជាង ២,៦ ពាន់លានដុងពីប្រភពថវិការដ្ឋ។
នេះគឺជាសកម្មភាពប្រកបដោយអត្ថន័យ មនុស្សធម៌ បង្ហាញពីទង្វើដ៏ថ្លៃថ្នូរនិងស្មារតី បម្រើប្រជាជន។ ផ្ទះដែលបានផ្តើមសាងសង់ ថ្ងៃនេះ មិនត្រឹមតែជាលំនៅឋានសម្រាប់បាំងភ្លៀង បាំងក្ដៅប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃចំណងសាមគ្គីយ៉ាងស្អិតល្មួតរវាងកងទ័ពនិងប្រជាជន ជាឱកាសល្អសម្រាប់គ្រួសារនីមួយៗ មានកន្លែងរស់នៅនិងប្រកបការងារឈានឡើងក្នុងជីវភាពទៀតផង។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ឧត្តមសេនីយ៍ត្រី ង្វៀងមិញត្រេវ មេបញ្ជាការរងយោធភូមិភាគ៩ ឱ្យដឹង៖ ការជួយឧបត្ថម្ភសាងសង់ផ្ទះជូនប្រជាជនមិនត្រឹមតែរួមចំណែកជួយគ្រួសារទាំងនោះលំនឹងជីវភាព និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវស្មារតីទទួលខុសត្រូវ ក៏ដូចជាមនោសញ្ចេតនាជិតស្និទ្ធរវាងកងទ័ពនិងប្រជាជនក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការពារប្រទេសទៀតផង។ ឆ្លងតាមរយៈនោះ ជួយដល់គ្រួសារជួបការលំបាក គ្រួសារគោលនយោបាយ គ្រួសារអ្នកមានសគុណ លំនឹងជីវភាព ស្ងប់អារម្មណ៍ពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន និងបន្ថយភាពក្រីក្រ៕
យ្វីអាញ-ថាច់ធី