លើកកម្ពស់ភាពម្ចាស់ការយុទ្ធសាស្ត្រ ខ្លួនទីពឹងលើខ្លួនអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងទិសស្លោក "ស្ថិរភាព ក្រឹត្យក្រម បង្កើនល្បឿន ឈានឡើងនិងចីរភាព"
នៅព្រឹកថ្ងៃទី ៦ ខែតុលា សម័យប្រជុំលើកទី ១៣ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល ១៣ បានបើកសម័យប្រជុំយ៉ាងឱឡារិកនៅរដ្ឋធានីហាណូយ។
លោក អគ្គលេខាបក្ស តូឡឹម ជាអធិបតី បានថ្លែងសុន្ទរកថាបើកសម័យប្រជុំ។
លោក ប្រធានរដ្ឋ លឿងកឿង សមាជិកការិយាល័យនយោបាយ ដឹកនាំបើកសម័យប្រជុំ។

បើកសម័យប្រជុំលើកទី១៣ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល១៣។ រូប៖ យ៉ងតឹង - TTXVN
នៅក្នុងសម័យប្រជុំលើកនេះ មជ្ឈិមប្រមូលផ្តុំពិភាក្សា ផ្តល់យោបល់លើក្រុមខ្លឹមសារធំៗចំនួន២។ នោះគឺក្រុមបញ្ហាអំពីការត្រៀមបម្រុងមហាសន្និបាតលើកទី១៤របស់បក្ស និងក្រុមបញ្ហាសេដ្ឋកិច្ច - សង្គម។
ចំពោះក្រុមបញ្ហាអំពីការត្រៀមបម្រុងមហាសន្និបាតលើកទី១៤របស់បក្ស អំពីខ្លឹមសារការងារបុគ្គលិកមហាសន្និបាត អនុវត្តសេចក្តីសន្និដ្ឋានលេខ ១៨០ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស អំពីទិសដៅការងារបុគ្គលិកនៃគណៈប្រតិបត្តិការមជ្ឈិម នីតិកាល១៤ សេចក្តីជូនដំណឹងរបស់ការិយាល័យនយោបាយ និងអនុគណៈកម្មការការងារបុគ្គលិកអំពីការកំណត់ទិសដៅឧទ្ទេសនាមបុគ្គលិកចូលរួមគណៈប្រតិបត្តិការមជ្ឈិម នីតិកាល១៤ (សមាជិកពេញអង្គ និងបម្រុង; ឈរឆ្នោតឡើងវិញ និងចូលរួមលើកដំបូង)។
ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ មាន១០០% គណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់លំដាប់ថ្នាក់ បានឧទ្ទេសនាមបុគ្គលិកនៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល១៤ និងបញ្ជួនលទ្ធផលទៅអនុគណៈកម្មការការងារបុគ្គលិក។ ផ្អែកលើលទ្ធផលឧទ្ទេសនាមបុគ្គលិករបស់គណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់លំដាប់ថ្នាក់ និងយោបល់ពិនិត្យវាយតម្លៃ ពិនិត្យបញ្ជាក់ ផ្ទៀងផ្ទាត់ និងសេចក្តីសន្និដ្ឋានបំពេញបន្ថែមរបស់ស្ថាប័នសមត្ថកិច្ច ការិយាល័យនយោបាយបានពិភាក្សា វាយតម្លៃគ្រប់ជ្រុងជ្រោយ និងឯកភាពលើបញ្ជីរាយនាម និងដំណើរការយកឆ្នោតឧទ្ទេសនាមបុគ្គលិកតាមសេចក្តីកំណត់។ ទន្ទឹមនឹងនោះ ការិយាល័យនយោបាយក៏ដំណើរការយកឆ្នោតឧទ្ទេសនាមបុគ្គលិកនៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាល១៤ (ឈរឆ្នោតឡើងវិញ និងចូលរួមលើកដំបូង)។
នៅក្នុងសម័យប្រជុំនេះ ការិយាល័យនយោបាយធ្វើរបាយការណ៍ជូនមជ្ឈិមផ្តល់យោបល់ចំពោះសេចក្តីរាយការណ៍អំពីលទ្ធផល និងវិធានការឧទ្ទេសនាមបុគ្គលិកចូលរួមគណៈប្រតិបត្តិការមជ្ឈិម នីតិកាល១៤ ចូលរួមគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាល ១៤ និងដំណើរការយកឆ្នោត ឧទ្ទេសនាមបុគ្គលិកនៃគណៈប្រតិបត្តិការមជ្ឈិម គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម នីតិកាល ១៤ តាមសេចក្តីកំណត់។
នេះជាការងារ “ដ៏សំខាន់បំផុត” “គន្លឹះនៃគន្លឹះ” ជាកត្តាកំណត់សម្រេចជោគជ័យរបស់មហាសន្និបាតលើកទី១៤របស់បក្ស និងការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងដំណាក់កាលខាងមុខ។
អំពីសេចក្តីព្រាងឯកសារនានានៃមហាសន្និបាតលើកទី១៤ សេចក្តីព្រាងឯកសារមហាសន្និបាតលើកទី១៤ បានត្រៀមបម្រុងយ៉ាងផ្ទិតផ្ចង់ ហ្មត់ចត់ ទាន់ពេល កែតម្រូវ និងបំពេញបន្ថែមជាច្រើនលើក បំផុតគឺខ្លឹមសារដែលបានឯកភាពអនុម័តនៅក្នុងសម័យប្រជុំមជ្ឈិមលើកទី១១ និងសម័យប្រជុំមជ្ឈិមលើកទី១២។ ខ្លឹមសារឯកសារនានាជាសារវន្តបានឆ្លើយតបនឹងតម្រូវការដើម្បីលើកជូនមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤របស់បក្ស។ ខិតខំកសាងឯកសារលើកជូនមហាសន្និបាតលើកទី ១៤ មិនត្រឹមតែបូកសរុបដំណាក់កាលអភិវឌ្ឍន៍៥ឆ្នាំកន្លង កំណត់ច្បាស់នូវទិសដៅ ភារកិច្ចក្នុង៥ឆ្នាំខាងមុខប៉ុណ្ណោះ ថែមទាំងបង្កើតជារូបរាងគំនិតយុទ្ធសាស្ត្រ ចក្ខុវិស័យ និងកំណត់ទិសដៅអភិវឌ្ឍន៍ប្រទេសជាតិរហូតដល់ពាក់កណ្តាលសតវត្សទី២១ទៀតផង។
ឯកសារបានបំពេញបន្ថែមនូវខ្លឹមសារស្នូលនៃសេចក្តីសម្រេចចិត្តចំនួន៧របស់ការិយាល័យនយោបាយ ដែលទើបប្រកាសក្នុងរបាយការណ៍នយោបាយនិងកំណត់ គិតមកដល់ពេលនេះ មានចំណុចថ្មីចំនួន១៧ក្នុងសេចក្តីព្រាងឯកសារលើកជូនមហាសន្និបាតលើកទី១៤។
អំពីក្រុមបញ្ហាសេដ្ឋកិច្ច - សង្គម ពិនិត្យជារួម រូបភាពសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិឆ្នាំ ២០២៥ បានគ្របដណ្ដប់ដោយពន្លឺ។ ទោះបីរងផលប៉ះពាល់ដោយការប្រែប្រួលមិនអំណោយផលជាច្រើននៃស្ថានភាពពិភពលោក និងគ្រោះធម្មជាតិ ព្យុះ ទឹកជំនន់បណ្តាលឱ្យមានផលវិបត្តិធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែយើងនៅតែរក្សាបានស្ថិរភាព និងអភិវឌ្ឍន៍។ GDP នៅត្រីមាសទី៣ ឆ្នាំ ២០២៥ កើនឡើង ៨,២២% គិតរួមក្នុងខែ៩កើនឡើង៧,៨៤%។ ប្រមូលថវិការដ្ឋក្នុង៩ខែ សម្រេចបានជិត២លានពាន់លានដុង ស្មើនឹង៩៧,៩% នៃគម្រោងថវិកា ការនាំចេញពាណិជ្ជកម្មសម្រេចបានជិត១៧ពាន់លានដុល្លារ។ រំពឹងទុកភាគកម្រិតសំខាន់ទាំង១៥នៃឆ្នាំ២០២៥ សុទ្ធតែសម្រេច និងសម្រេចលើស។ ល្បឿនកំណើន GDP រំពឹងទុកនឹងសម្រេចពី៨,១% ដល់ ៨,៥%។
នេះជាការខិតខំប្រឹងប្រែងដ៏ធំធេងរបស់បក្ស រដ្ឋាភិបាល រដ្ឋសភា និងស្ថាប័ននានាក្នុងប្រព័ន្ធនយោបាយ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ សហគមន៍អាជីវកម្ម និងទូទាំងប្រជាជន។ ប៉ុន្តែនៅតែមានបញ្ហាជាច្រើនក្នុងផ្ទៃក្នុងខឿនសេដ្ឋកិច្ចប្រទេសយើង ត្រូវតែយកចិត្តទុកដាក់ ដោះស្រាយ ដើម្បីកំណើននិងអភិវឌ្ឍន៍កាន់តែចីរភាពជាងទៀត។
ថ្លែងសុន្ទរកថាបើកសម័យប្រជុំ លោកអគ្គលេខាបក្ស តូឡឹម បានគូសបញ្ជាក់ថា ឆ្នាំ២០២៦ គឺជាឆ្នាំដំបូងនៃអាណត្តិកាលថ្មី មានអត្ថន័យសំខាន់ខ្លាំងណាស់ដើម្បីផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៤របស់បក្ស។ ទិសដៅអនុវត្តខ្ពស់ណាស់ ពិសេសគឺកំណើនសេដ្ឋកិច្ចត្រូវតែសម្រេចជាង១០% GDP មធ្យមភាគលើមនុស្សម្នាក់សម្រេចបានពី៥.៤០០ - ៥.៥០០ដុល្លារ ល្បឿនកំណើន CPI ប្រហែល ៤,៥%។ នេះជាតម្រូវការចាប់បង្ខំ ប៉ុន្តែក៏ជាបញ្ហាលំបាកខ្លាំងណាស់ដែរ។ លោកអគ្គលេខាបក្ស សំណូមពរមជ្ឈិមពិភាក្សា ផ្តល់យោបល់ពីការកំណត់ទិសដៅធំៗ ដើម្បីគណៈកម្មាធិការបក្សរដ្ឋសភា និងគណៈកម្មាធិការបក្សរដ្ឋាភិបាល ដឹកនាំសម្រេចរួចរាល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម; គម្រោងថវិការដ្ឋសម្រាប់ឆ្នាំ ២០២៦ និងដំណាក់កាលខាងមុខតាមស្មារតី៖ លើកកម្ពស់ភាពម្ចាស់ការយុទ្ធសាស្ត្រ ខ្លួនទីពឹងលើខ្លួនអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងទិសស្លោក "ស្ថិរភាព ក្រឹត្យក្រម បង្កើនល្បឿន ឈានឡើង និងចីរភាព"។
តាមកម្មវិធី សម័យប្រជុំនឹងធ្វើការរហូតដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥។
ហ្វាងធីហ្វា (TTXVN) - ប្រែសម្រួល៖ វិមាន