07/10/2025 - 15:11

វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង - ឆ្នាំ​សិក្សា​ថ្មី ការ​ប្តេជ្ញា​ចិត្ត​ថ្មី 

ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ជំ​រុញ​សមិទ្ធ​ផល​នា​នា​ដែល​សម្រេច​បាន ឆ្នាំ​សិក្សា ២០២៥​-២០២៦ វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង បន្ត​ច្នៃ​ប្រ​តិដ្ឋ​វិធី​សាស្រ្ត​បង្រៀន និង​លើក​កម្ពស់​គុណ​ភាព​អប់រំ រួម​ចំ​ណែក​កសាង​បរិយា​កាស​សិក្សា​សកម្ម គ្រប់​ជ្រុង​ជ្រោយ​សម្រាប់​សិស្សា​នុសិស្ស។

ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង។

ឆ្នាំ​សិក្សា ២០២៥​-២០២៦ វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង ពិត​ជា​មាន​មោទ​នភាព ដោយ​មាន​គ្រូ​បង្រៀន​ចំ​នួន ០៤ នាក់​ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​នា​យក​រដ្ឋ​មន្ត្រី និង​គ្រូ​បង្រៀន​ម្នាក់​ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​រដ្ឋ​មន្ត្រី​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល។ ចំ​ណែក​ខាង​សិស្ស​វិញ មាន​សិស្ស​១៥​នាក់​សម្រេច​និទ្ទេស​ឆ្នើម ២០១​នាក់​សម្រេច​និទ្ទេស​ពូ​កែ និង​៣៧៨​នាក់​សម្រេច​និទ្ទេស​គ្រាន់​បើ។ អត្រា​សិស្ស​ជាប់​សញ្ញាបត្រ​វិទ្យា​ល័យ​ឆ្នាំ ២០២៥ សម្រេច​១០០% ក្នុង​នោះ​មាន​សិស្ស​ជាង ៧០% ជាប់​ជម្រើស​មហា​វិទ្យា​ល័យ​សម្រាប់​គោល​បំ​ណង​ទី១។ ពិ​សេស សា​លា​មាន​សិស្ស​១៧​នាក់ សម្រេច​កិត្ត​នាម​សិស្ស​រៀន​ពូកែ​ថ្នាក់​ខេត្ត រួម​ចំ​ណែក​ក្នុង​ការ​បញ្ជាក់​ពី​គុណ​ភាព​អប់រំ​របស់​សា​លា។

ឆ្នាំ​សិក្សា​ថ្មី​នេះ សា​លា​មាន​ថ្នាក់​រៀន ១៨ បន្ទប់ ដោយ​មាន​ចំ​នួន​សិស្ស ៦២០​នាក់ និង​កម្មា​ភិបាល គ្រូ​បង្រៀន ៥៩​នាក់ ។ ដើម្បី​បន្ត​លើក​កម្ពស់​សមិទ្ធ​ផល​ដែល​សម្រេច​បាន លោក​គ្រូ អ្នក​គ្រូ និង​សិស្សា​នុសិស្ស​របស់​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង បន្ត​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​យុទ្ធ​នា​ការ​កៀរ​គរ និង​ចលនា​ប្រ​ឡង​ប្រ​ណាំង​របស់​ផ្នែក។ កសាង​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​ផែន​ការ​បង្រៀន​តាម​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ ២០១៨; លើក​កម្ពស់​ឥត​ឈប់​ឈរ​នូវ​សមត្ថ​ភាព​កម្មា​ភិបាល​គ្រប់​គ្រង​និង​កង​ជួរ​គ្រូ​បង្រៀន ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន ធ្វើ​តេស្ត​និង​វាយ​តម្លៃ ផ្តោត​លើ​ការ​ផ្លាស់​ថ្មី​កិច្ច​ប្រ​ជុំ​មុខ​ជំ​នាញ។ បង្កើន​តួនា​ទី​របស់​គ្រូ​ប្រ​ចាំ​ថ្នាក់ និង​អ្នក​គ្រប់​គ្រង​សិស្ស សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​អា​ណា​ព្យា​បាល​សិស្ស ដើម្បី​អនុវត្ត​ការ​អប់រំ​គ្រប់​ជ្រុង​ជ្រោយ។

វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង តែង​ច្នៃ​ប្រ​តិដ្ឋ​វិធី​សាស្រ្ត​បង្រៀន និង​លើក​កម្ពស់​គុណ​ភាព​អប់រំ​ដល់​សិស្ស។

លោក​គ្រូ​ផុង​ភឿក​ធៀង​ ចាង​ហ្វាង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង ឱ្យ​ដឹង៖ “ឆ្នាំ​សិក្សា​២០២៥​-២០២៦ វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង នឹង​បន្ត​ពង្រីក​ស្នា​ដៃ​ដែល​សម្រេច​បាន ហើយ​ប្តេជ្ញា​បំ​ពេញ​ភារ​កិច្ច​សំ​ខាន់ៗ​ដែល​សា​លា​បាន​កំ​ណត់។ ទន្ទឹម​នឹង​នោះ ទូ​ទាំង​សា​លា​សកម្ម​គាំ​ទ្រ​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ធាន​បទ​ក្នុង​ឆ្នាំ​សិក្សា៖ "ក្រឹត្យ​ក្រម ច្នៃ​ប្រ​តិដ្ឋ លោត​ផ្លោះ និង​អភិវឌ្ឍ" ដែល​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ដាក់​ចេញ ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ​និង​លត់​ដំ​បំ​ណិន​គ្រប់​ផ្នែក​ដល់​សិស្សា​នុសិស្ស”។

យោង​តាម​លោក​គ្រូ ផុង​ភឿក​ធៀង ឆ្នាំ​នេះ សា​លា​ប្ដេជ្ញា​លើក​កម្ពស់​គុណ​ភាព​អប់រំ ខិត​ខំ​បង្កើន​អត្រា​សិស្ស​មាន​និទ្ទេស​ប្រ​សើរ ពូ​កែ និង​ចរិយា​សម្បត្តិ​ល្អ​សម្រេច ១០០%។ រក្សា​ខ្ជាប់​អត្រា​សិស្ស​ប្រ​ឡង​ជាប់​សញ្ញា​បត្រ​វិទ្យា​ល័យ​១០០%; ចូល​រួម​យ៉ាង​ពេញ​លេញ​នៅ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ជា​មួយ​ទិស​ដៅ​តិច​បំ​ផុត​មាន​សិស្ស​ចំ​នួន ២០ នាក់​សម្រេច​រង្វាន់​ថ្នាក់​ខេត្ត និង​ខិត​ខំ​ដើម្បី​មាន​សិស្ស​ចូល​រួម​ក្រុម​ជម្រើស​សិស្ស​ពូ​កែ​ថ្នាក់​ជាតិ។ ទន្ទឹម​នឹង​នោះ ក៏​ធា​នា​កិត្តិ​នាម​ប្រ​ឡង​ប្រ​ណាំង​សម្រាប់​កម្មា​ភិបាល គ្រូ​បង្រៀន និង​បុគ្គ​លិក​តាម​ភាគ​កម្រិត​របស់​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល។

ប្អូន​គឹម​តឹង​ឡុក សិស្ស​ថ្នាក់​ទី ១២C២ ចែក​រំ​លែក៖ "ក្រោយ​ពី​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ជិត ១ ខែ ក៏​ជា​ឆ្នាំ​ចុង​ក្រោយ នាំ​មក​ឱ្យ​ប្អូន​នូវ​ឱកាស​និង​បញ្ហា​ប្រ​ឈម​ជា​ច្រើន ប្អូន​នឹង​ខិត​ខំ​ថែម​ទៀត​ដើម្បី​ពង្រីក​អស់​ពី​សមត្ថ​ភាព​របស់​ខ្លួន ហើយ​មិន​ត្រឹម​តែ​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្នុង​សកម្ម​ភាពចលនា​ប្រ​ឡង​ប្រ​ណាំង រួម​ចំ​ណែក​ជា​មួយ​សា​លា​កសាង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង ឱ្យ​កាន់​តែ​អភិវឌ្ឍ​រឹង​មាំ"។

ជា​មួយ​ទិស​ដៅ​ច្បាស់​លាស់និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ឆ្នាំ​សិក្សា ២០២៥​-២០២៦ សន្យា​ថា​ជា​ឆ្នាំ​សិក្សា​ឈាន​ឡើង បន្ត​បញ្ជាក់​ពី​តួនា​ទី និង​គុណ​ភាព​របស់​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង ក្នុង​ការ​ងារ​អប់រំ​និង​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ៕

អត្ថ​បទ និង​រូប​ថត៖ ហុង​ទឺ -​ មេង​លី

ចែករំលែកអត្ថបទ