02/10/2025 - 18:53

អភិវឌ្ឍ​អប់​រំ​តំ​បន់​ជន​រួម​ជាតិ 

នា​ពេល​កន្លង គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ទី​ក្រុង​កឹង​ធើ តែង​គិត​អាន​លើក​កម្ពស់​គុណ​ភាព​អប់រំ​​តំ​បន់​ជន​ជាតិ​ភាគ​តិច កន្លង​ពី​នោះ រួម​ចំ​ណែក​បង្ក​ប្រ​ភព​កម្លាំង​មាន​គុណ​ភាព​ខ្ពស់ ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​នៅ​ភូមិ​ភាគ។

សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ចូវ​ថាញ់ ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ​បាន​វិនិ​យោគ​ថ្មី​ស្អាត។

មក​ទស្សនា​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់ ឃុំ​អាង​និញ​ទី​ក្រុង​កឹង​ធើ ប្រ​ការ​គួរ​ចំ​ណាប់​អា​រម្មណ៍ ដំ​បូង​គឺ​មូល​ដ្ឋាន​សម្ភារៈ​បាន​សាង​សង់​ធំ​ទូ​លាយ​និង​ទំ​នើប បរិ​វេណ​សា​លា​បៃ​តង ស្រស់​ស្អាត ដោយ​មាន​ថវិកា​សាង​សង់​ចំ​នួន​៥៩​ពាន់​លាន​ដុង​និង​បាន​ដាក់​ឱ្យ​ដំ​ណើរ​ការ​ក្នុង​ឆ្នាំ​២០១២។ កំ​ណត់​ច្បាស់​លោក គ្រូ​មាន​តួ​នា​ទី​សំ​ខាន់​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ សា​លា​បាន​ក​សាង​កង​ជួរ​កម្មា​ភិ​បាល គ្រូ​បង្រៀន​រឹង​មាំ​អំ​ពី​សតិ​អា​រម្មណ៍​នយោ​បាយ​ ពូកែ​អំ​ពី​ជំ​នាញ​វិជ្ជា​ជីវៈ​និង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ជា​មួយ​អា​ជីព។ ជា​រៀង​រាល់​ឆ្នាំ​សា​លា​បង្ក​លក្ខណៈ​សម្រាប់​កម្មា​ភិ​បាល គ្រូ​បង្រៀន​ចូល​រួម​ក្នុង​ថ្នាក់​បំ​ប៉ន​វិជ្ជា​ជីវៈ​ជំ​នាញ។ មក​ទល់​ពេល​នេះ កម្មា​ភិ​បាល គ្រូ​បង្រៀន​១០០% សុទ្ធ​តែ​បាន​បំ​ពេញ​តាម​បទ​ដ្ឋាន​និង​កង​ជួរ​បុគ្គ​លិក តែង​តែ​មាន​ស្មារតី​ទំ​នួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ទំ​នុក​បំ​រុង​និង​ចិញ្ចឹម​សិស្ស​ក្នុង​អន្តេ​វា ​សិក​ដ្ឋាន។ លោក​គ្រូ​វ៉ាំង​ដូ​ណូន​-ចាង​ហ្វាង​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់ ​ឱ្យ​ដឹង៖ “សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ក្នុង​ឆ្នាំ​២០១៦ ​និង​ឆ្នាំ​២០២១ សម្រេច​បទ​ដ្ឋាន​បន្ត​រហូត​មក​ទល់​ពេល​នេះ។ ទទួល​បាន​លទ្ធ​ផល​ខាង​លើ​គឺ​អា​ស្រ័យ​ការ​សាមគ្គី ឯក​ភាព​របស់​សមូហ​ភាព​គរុ​កោ​សល្យ​សា​លា។ សា​លា​បន្ត​ប្តូរ​ថ្មី​វិធី​សាស្រ្ត​បង្ហាត់​បង្រៀន បង្ក​វិវត្តន៍​អំ​ពី​គុណ​ភាព​អប់រំ យក​ចិត្ត​ទុក​ដាក់​កសាង​និង​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិ​បាល គ្រូ​បង្រៀន​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ប្តូរ​ថ្មី​អប់រំ​មូល​ដ្ឋាន​និង​ទូលំ​ទូលាយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​សិក្សា​កន្លង សិស្ស​ជាង​៧០%​ របស់​សា​លា​សម្រេច​សមត្ថ​ភាព​សិក្សា​ពូ​កែ បង្គួរ អត្រា​សិស្ស​ឡើង​ថ្នា​​ក់​សម្រេច​១០០%”។

ចំ​ណែក​នៅ​សា​លា​បឋម​សិក្សា​មី​ធ្វឹង​បេ  ឃុំ​មី​ទូ ទី​ក្រុង​កឹង​ធើ​ដោយ​សារ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រប់​ផ្នែក។ ជា​ពិ​សេស​មូល​ដ្ឋាន​សម្ភារៈ​បាន​វិនិ​យោគ​សាង​សង់​ក្នុង​ឆ្នាំ​ ២០២៣ ដោយ​ថវិកា​សរុប​ជិត​១៥​ពាន់​លាន​ដុង។ តាំង​ពី​នោះ មាន​មូល​ដ្ឋាន​សម្ភារៈ​ស្អាត​ស្អំ គ្រូ​និង​សិស្ស​របស់​សា​លា​នឹង​ខិត​ខំ​ជាង​ទៀត​ដើម្បី​ឆ្លង​កាត់​រាល់​ការ​លំ​បាក សាក​ល្បង កសាង​ចំ​ណង​សាមគ្គី​តម្លា​ភាព ញ៉ាំង​ចលនា​ប្រ​ឡង​ប្រ​ណាំង​បង្រៀន​ល្អ រៀន​ល្អ​និង​លើក​កម្ពស់​គុណ​ភាព​បង្រៀន និង​រៀន។

លោក​គ្រូ​ង្វៀង​វ៉ាំង​ទូ ចាង​ហ្វាង​រង​សាលា​បឋម​សិក្សា​មី​ធ្វឹង​បេ ឃុំ​មី​ទូ ​ឱ្យដឹង៖ “សា​លា​ទើប​តែ​បាន​វិនិ​យោគ​សាង​សង់​ថ្មី​ស្អាត មួយ​ឆ្នាំៗ​មាន​សិស្ស​សិក្សា​ប្រ​ហែល​៦២២​រូប ក្នុង​នោះ​សិស្ស​ជន​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​៩០%។ ជា​រៀង​រាល់​ឆ្នាំ គុណ​ភាព​សិស្ស​សុទ្ធ​តែ​សម្រេច​តាម​គោល​ដៅ​ដែល​បាន​ប្រ​គល់​សម្រេច​ពី​៩៨%​ឡើង​ទៅ។

លោក​គ្រូ​និង​សិស្ស​សា​លា​បឋម​សិក្សា​មីធ្វឹង​បេ ឃុំ​មី​ទូ ទី​ក្រុង​កឹង​ធើក្នុង​ម៉ោង​ហាត់​ប្រាណ។

ក្នុង​ប៉ុន្មាន​ឆ្នាំ​សិក្សា  សា​លា​រៀប​ចំ​អង្គ​សិក្ខា​សា​លា​ប្រ​ធាន​បទ​ជា​ប្រ​ចាំ​ដោយ​មាន​ខ្លឹម​សារ​សម្បូរ​បែប។ រក្សា​បាន​ប្រ​សិទ្ធ​ភាព​នៃ​សកម្ម​ភាព​របស់​ការ​ប្រ​ជុំ​ជីវ​ភាព​វិជ្ជា​ជីវៈ ថ្នាក់​សា​លា​និង​ក្រុម​អំ​ពី​ការ​ប្តូរ​ថ្មី​វិធី​សាស្រ្ត​ និង​បំ​ណិន​បង្រៀន​តាម​បែប​អភិ​វឌ្ឍ​គុណ​ភាព​និង​សមត្ថ​ភាព​របស់​សិស្ស។ លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​បង្កើន​អនុវត្ត​កម្ម​វិធី​បច្ចេក​វិជ្ជា​ក្នុង​ការ​បង្រៀន ទន្ទឹម​នឹង​នោះ​ចូល​រួម​ម៉ោង​ជា​ប្រ​ចាំ ​ត្រួត​​​ពិ​និត្យ​ថ្នាក់​ដើម្បី​វាយ​ តម្លៃ​ប្រឹក្សា​យោ​បល់​ឱ្យ​គ្រូ​បង្រៀន​អំ​ពី​ការ​ប្រើ​ប្រាស់​វិធី​សាស្រ្ត បច្ចេក​ទេស​បង្រៀន​យ៉ាង​សកម្ម។ សា​លា​មាន​កម្មា​ភិ​បាល គ្រូ​បង្រៀន បុគ្គ​លិក​ចំ​នួន​៤២​រូប កម្មា​ភិ​បាល គ្រូ​បង្រៀន​ប្រើ​ប្រាស់​គ្រោង​មេ​រៀន​អេ​ឡិច​ត្រូនិក​១០០%។ កម្មា​ភិ​បាល គ្រូ​បង្រៀន​សម្រេច​កម្រិត​វិជ្ជា​បទ​ដ្ឋាន​និង​លើស​បទ​ដ្ឋាន។ សា​លា​មាន​៥​ថ្នាក់​ចាប់​ពី​ថ្នាក់​​ទី​១​ដល់​ថ្នាក់​ទី​៥ មាន​២០​ថ្នាក់ ដោយ​សិស្ស​៦២២​ប្អូន។ ឆ្នាំ​សិក្សា​២០២៤​-២០២៥ សា​លា​បាន​កៀរ​គរ​សិស្ស​ចូល​រៀន​សម្រេច​អត្រា​១០០%។ នា​ពេល​កន្លង ទី​ក្រុង​កឹង​ធើ ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ក្នុង​ការ​ងារ​អប់រំ​នៅ​តំ​បន់​ជន​រួម​ជាតិ ជា​ពិ​សេស ការ​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ឱ្យ​បណ្តា​សា​លា​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល។ បណ្តា​សា​លា​សា​កល​ជន​ជាតិ​អន្តេវា​សិក​បាន​សាង​សង់​ថ្មី​ស្អាត មាន​បន្ទប់​ពហុ​ផ្នែក​ពេញ​លេញ ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​រៀន លើក​កម្ពស់​គុណ​ភាព​អប់រំ​គ្រប់​ជ្រុង​ជ្រោយ ជា​ពិ​សេស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

ទន្ទឹម​នឹង​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​បង្រៀន​និង​មូល​ដ្ឋាន​សម្ភារៈ ទី​ក្រុង​កឹង​ធើ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អប់រំ​សីល​ធម៌ របៀប​រស់​នៅ​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​ផង​ដែរ។ សា​លា​រៀន​ជា​ច្រើន​រៀប​ចំ​សកម្ម​ភាព​ក្រៅ​កម្ម​វិធី​សិក្សា​ដែល​បំ​ពាក់​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ ដូច​ជា៖ ពិធី​បុណ្យ​វប្ប​ធម៌ ផ្តោះ​ប្តូរ​សិល្បៈ ប្រ​ឡង​និទាន​រឿង​ជា​ភា​សា​កំ​ណើត​ជា​ដើម..។ កន្លង​ពី​នោះ​មិន​ត្រឹម​តែ​រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​លក្ខណៈ​របស់​សិស្ស​យ៉ាង​ទូ​លំ​ទូ​លាយ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ចិញ្ចឹម​បំ​ប៉ន​នូវ​មោទន​ភាព​ជន​ជាតិ ជួយ​ប្អូនៗ​យល់​ច្បាស់​និង​គោ​រព​ពី​តម្លៃ​ប្រ​ពៃ​ណី។ គឺ​ជា​ការ​រួម​បញ្ចូល​សម្រប​សម្រួល រវាង​អប់រំ​ចំ​ណេះ​ដឹង​និង​អប់រំ​វប្បធម៌ ដែល​បង្ករ​បាន​បរិស្ថាន​សិក្សា​ស្និទ្ធ​ស្នាល ជួយ​សិស្ស​អភិវឌ្ឍ​អំ​ពី​បញ្ញា​-សីល​ធម៌-រាង​កាយ​-សោ​ភ័ណ​ភាព​ដោយ​របៀប​មួយ​យ៉ាង​ពេញ​លេញ៕

 ទ្រឿង​ផល-ស៊ីវន្ត

ចែករំលែកអត្ថបទ