ប៉ុន្មានឆ្នាំជិតៗនេះ ដំណាក់សុខាភិបាលឃុំង៉ុកតូ ទីក្រុងកឹងធើ បានផ្សព្វផ្សាយសកម្មភាពជំនាញជាច្រើន។ ផ្តើមពីនោះ ការងារថែទាំសុខភាពបឋមជូនប្រជាជនលើភូមិឋានឃុំតែងបានអនុវត្តល្អ បង្កបានក្តីទំនុកចិត្តដល់ប្រជាជនជាសន្សឹមៗ ក្លាយជាអាសយដ្ឋានពិនិត្យ ព្យាបាលជំងឺមានគុណភាពនិងស្និទ្ធស្នាល។

គ្រូពេទ្យនៅដំណាក់សុខាភិបាលឃុំង៉ុកតូ ទីក្រុងកឹងធើ កំពុងពិនិត្យជំងឺជូនប្រជាជន។
តាមវេជ្ជបណ្ឌិតង្វៀងវុាំងដូវ ប្រធានដំណាក់សុខាភិបាលឃុំង៉ុកតូ សព្វថ្ងៃដំណាក់សុខាភិបាលមានបុគ្គលិក២១រូប ក្នុងនោះ វេជ្ជបណ្ឌិតចំនួន២រូប គ្រូពេទ្យ១៣រូប ធ្មប២រូបនិងឱសថការី១រូប គិលានុបដ្ឋាក៣រូប។ កងជួរសហការីនៅតាមភូមិចំនួន ៣០ មានចំនួន៣២រូប បានបណ្តុះបណ្តាលជាប្រចាំ ធានាការងារផ្សព្វផ្សាយអប់រំសុខភាពនិងផ្តល់ព័ត៌មានពីសុខាភិបាលដល់ប្រជាជនតាមសេចក្តីកំណត់។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាលក៏បានវិនិយោគកសាងថ្មីបន្ទប់មុខងារ បំពាក់ឧបករណ៍ពេទ្យគ្រប់សព្វដូចជាម៉ាស៊ីនវាស់បេះដូង ម៉ាស៊ីនតែស្តឈាម ម៉ាស៊ីនប៊ឺតស្លេស៍្ម ម៉ាស៊ីនឆ្លុះអេកូ។ល។ ដើម្បីឆ្លើយតបតម្រូវការពិនិត្យព្យាបាលជំងឺ។ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតបានចាត់ការងារច្បាស់លាស់ អាកប្បកិរិយាបម្រើការងារអស់ពីចិត្ត បង្កក្តីទំនុកចិត្តដល់អ្នកជំងឺ ទើបការងារពិនិត្យ ព្យាបាលជំងឺកាន់តែសម្រេចប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុង៩ខែដើមឆ្នាំ ដំណាក់សុខាភិបាលទទួលពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនបាន៥.០០០ លើកនាក់។ បងស្រីថាច់ធីសាផា នៅភូមិប្រាសាទគង់ ឃុំង៉ុកតូ ឱ្យដឹង៖ “មកពិនិត្យជំងឺនៅដំណាក់សុខាភិបាល តែងបានគ្រូពេទ្យទទួលរាក់ទាក់ រួសរាយណែនាំអ្នកជំងឺដោយអស់ពីចិត្ត ក៏ដូចជាពិគ្រោះយ៉ាងច្បាស់លាស់ ជាក់ស្តែងពីអាការៈជំងឺ ដូច្នេះ ពេលមកពិនិត្យជំងឺខ្ញុំតែងស្ងប់ចិត្ត”។
ក្រៅពីនោះ ដំណាក់សុខាភិបាលឃុំង៉ុកតូ នៅទាំងអនុវត្តល្អគម្រោងទិសដៅជាតិនៅសហគមន៍ រួមចំណែកលើកកម្ពស់អត្រាកុមារអាយុពី៦ខែ ដល់៣៦ខែបានផឹកវីតាមីនA សម្រេច ១០០% អត្រាចាក់វ៉ាក់សាំងបង្ការជំងឺ១២ ប្រភេទដល់កុមារក្រោមអាយុ១ឆ្នាំសម្រេចជាង៩០% អត្រាស្ត្រីមានផ្ទៃពោះទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺគ្រប់គ្រាន់សម្រេច១០០% ។ល។ ផ្សព្វផ្សាយអនុវត្តល្អនូវវិធានការបង្ការ ទប់ស្កាត់ជំងឺមិនឆ្លង អនុវត្តល្អការងារធានាសុវត្ថិភាពចំណីអាហារ។ ទន្ទឹមនឹងនោះ នៅទាំងរៀបចំសកម្មភាពឃោសនាអប់រំសុខភាព ផ្ដល់ពិគ្រោះកម្មវិធីទិសដៅសុខាភិបាលជាតិ ផ្សព្វផ្សាយពីជំងឺគ្រុនឈាម ជំងឺពងដៃ-ជើងនិងមាត់ដល់ប្រជាជន។ ចាប់ពីដើមឆ្នាំមកដល់សព្វថ្ងៃ លើភូមិឋានឃុំបើកយុទ្ធនាការកម្ចាត់ដង្កូវទឹកបាន១ លើក។ ពេលប្រទះឃើញជំងឺពងដៃ-ជើងនិងមាត់ ជំងឺគ្រុនឈាម ដំណាក់សុខាភិបាលតែងសហការជាមួយផ្នែកសុខាភិបាលថ្នាក់លើអនុវត្តបង្រ្កាបសម្បុកជំងឺសម្រេចទាំង១០០% កម្ចាត់ដង្កូវទឹក បាញ់ថ្នាំកម្ចាត់មូសដើម្បីជៀសវាងការឆ្លងរាលដាល។ ដូច្នេះទប់ស្កាត់និងបង្រ្កាបជំងឺឆ្លងរាលដាលបានទាន់ពេល។
“ដោយកិច្ចចង្អុលការ ជំនួយអំពីការងារឯកទេស ការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ កិច្ចសហការយ៉ាងរលូនពីគណៈ ផ្នែក អង្គការមហាជន និងការទំនុកចិត្តរបស់ប្រជាជន ម៉្លោះហើយការងារការពារ ថែទាំសុខភាពប្រជាជនលើភូមិឋានពីមួយថ្ងៃកាន់តែសម្រេចប្រសិទ្ធភាព។ ពេលខាងមុខ ឃុំង៉ុកតូ នឹងខិតខំជម្នះការលំបាកក្នុងការអនុវត្តភារកិច្ច។ លើកកម្ពស់ក្រមសីលធម៌គ្រូពេទ្យ លើកកម្ពស់វិជ្ជាជីវៈដើម្បីឆ្លើយតបតម្រូវការថែទាំសុខភាពបឋមជូនប្រជាជន” វេជ្ជបណ្ឌិតឡេថាញតង អនុប្រធានដំណាក់សុខាភិបាលឃុំង៉ុកតូ បានឱ្យដឹងដូច្នេះ៕
ថាញវ៉ាង-ដាលីន