ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/09/2025 - 10:29

រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​សង្កាត់​ រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​ លើក​ទី១ 

(កឹង​ធើ) - គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម សង្កាត់​អាង​ប៊ិញ បាន​ចាត់​តាំង​មហា​សន្និ​បាត​តំ​ណាង​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម សង្កាត់​ លើក​ទី​១ អា​ណត្តិ​កាល​ ២០២៥ - ២០៣០។​ លោក​ត្រឹង​វុាំង​ជិញ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​​បក្ស​ទី​ក្រុង​ អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ អញ្ជើញ​ចូល​រួម។​

លោក​ស្រី​ ង្វៀង​ធីធ្វី​លិញ (ឈរ​ទី​១០​រាប់​ពី​ស្តាំ) អនុប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ និង​ជា​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ទី​ក្រុង​ ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​សង្កាត់​វិញ​ធ្វឹង​ដុង​។​ រូប​ថត: ដាង​ធឺ​

ក្នុង​អា​ណត្តិ​កាល​២០២៤​-២០២៩ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​អាង​ប៊ិញ និង​អង្គ​ការ​សមា​ជិក​ បាន​បំ​ផុស​ចលនា​ និង​អនុវត្តន៍​ការ​ចលនា​ប្រ​ឡង​ប្រ​ជែង​ជាក់​ស្ដែង​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ទាក់​ទាញ​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ចូល​រួម​ រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​ទិស​ដៅ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ និង​ធា​នា​ការ​ពារ​ជាតិ​ សន្តិ​សុខ​លើ​ភូមិ​ឋាន។​ ក្នុង​នោះ​ មាន​ការ​អនុវត្ត​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​រួម​គ្នា​ កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​ស៊ី​វិ​ល័យ”។​ រណ​សិរ្ស​មាតុ​ភូមិ​សង្កាត់​ និង​អង្គ​ការ​សមា​ជិក​ បាន​ចុះ​ឈ្មោះ​ អនុវត្ត​គម្រោង​និង​ផ្នែក​ការ​ងារ​ផ្សេងៗ​ ចំ​នួន​២៣; ចលនា​ថវិ​កា​ជួយ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ សាម​គ្គី​បាន​១៨​ខ្នង​ សរុប​ថវិ​កា​ជាង​៨៥៧​លាន​ដុង; សហ​កា​រ​ចលនា​ជួយ​សាង​សង់​និង​ជួស​ជុល​ ផ្ទះ​មេត្តា​ធម៌​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ក្នុង​ឱកាស​បុណ្យ​ទាន​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​សរុប​ជាង​ ៥,៤ ពាន់​លាន​ដុង។​

មហា​សន្និ​បាត​បាន​ពិ​ភាក្សា​ កំ​ណត់​គោល​ដៅ​ទិស​ដៅ​ ភារ​កិច្ច​អា​ណត្តិ​កាល​២០២៥​-២០៣០ ហើយ​បាន​ពិ​ភាក្សា​ឯក​ភាព​ បោះ​ឆ្នោត​ជ្រើស​រើស​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​សង្កាត់​ អា​ណត្តិ​កាល​២០២៥​-២០៣០ រួម​មាន​សមា​ជិក​៥៩​រូប​ (បម្រុង​២​រូប​)។​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​សង្កាត់​ បាន​រៀប​ចំ​សម័យ​ប្រ​ជុំ​ដំ​បូង​ បាន​​ភាក្សា​ឯក​ភាព​បោះ​ឆ្នោត​ជ្រើស​រើស​គណៈ​ប្រតិ​បត្តិ និង​មុខ​តំ​ណែង​ប្រ​ធាន​ អនុ​ប្រ​ធាន; ពិ​ភាក្សា​ ឯក​ភាព​តែង​តាំង​លោក​ ង្វៀង​ហាយ​ផុង កាន់​តំ​ណែង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​សង្កាត់​ អា​ណត្តិ​កាល​២០២៥​-២០៣០។​

* ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ លោក​ស្រី​ង្វៀង​ធី​ធ្វី​លិញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ និង​ជា​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ទី​ក្រុង​ បាន​អញ្ជើញ​ចូល​រួម​មហា​សន្និ​បាត​តំ​ណាង​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ឃុំ​វិញ​ធ្វឹង​ដុង​ លើក​ទី​១ អា​ណត្តិ​កាល​២០២៥​-២០៣០។​

ចាប់​តាំង​ពី​ឆ្នាំ​ ២០២៤ ដល់​បច្ចុប្បន្ន​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​វិញ​ធ្វឹង​ដុង​ សហ​កា​ររៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​បាន​៦៥៧​លើក​ មាន​អ្នក​ចូល​រួម​ជាង​ ៣៨​.២០០ នាក់; ចលនា​ប្រ​ជា​ជន​ជិត​ ៣២.​៥០០ នាក់ ចូល​រួម​ក្នុង​អង្គ​ការ​មហា​ជន​; ប្រ​មូល​ថវិកា​សាង​សង់​ផ្ទះ​មហា​សាម​គ្គី​បាន​១៥០​ខ្នង​; សាង​សង់​ស្ពាន​បាន​ចំ​នួន​៥ និង​ជួស​ជុល​ផ្លូវ​ជន​បទ​ថ្មី​បាន​៤​ខ្សែ​; បង្កើត​ក្លឹប​ “អា​ណិក​ជន​ឆ្ពោះ​មក​មាតុ​ភូមិ” បាន​ចំ​នួន​៣ និង​ទម្រង់​គិត​គូរ​ដល់​មុខ​សញ្ញា​ទន់​ខ្សោយ​ជា​ច្រើន​ទៀត។​

អា​ណត្តិ​កាល​ ២០២៥​-២០៣០ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​វិញ​ធ្វឹង​ដុង​ បាន​ដាក់​ទិស​ដៅ​រៀង​រាល់​ឆ្នាំ៖ មណ្ឌល​តាំង​ទី​លំ​នៅ​ ១០០% រៀប​ចំ​បាន​ល្អ​ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​; យ៉ាង​តិច​ក៏​មាន​សកម្ម​ភាព​ផ្លាស់​ថ្មី​ចំ​នួន១; កសាង​យ៉ាង​តិច​បាន​ ២ គម្រោង​ឬ​ផ្នែក​ការ​ងារ​គំរូ​ឆ្នើម; ចលនា​មូល​និធិ​ “ជួយ​អ្នក​ក្រ​និង​កម្ម​វិធី​សុខុ​មាល​ភាព​សង្គម” ក្នុង​អា​ណត្តិ​បាន​១០​ពាន់​លាន​ដុង។​

មហា​សន្និ​បាត​បាន​ពិភាក្សា​ឯក​ភាព​ជ្រើស​រើស​សមា​ជិក​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ អា​ណត្តិ​កាល​ ២០២៥​-២០៣០ ចំ​នួន​ ៧០ រូប។​ ក្នុង​កិច្ច​ប្រ​ជុំ​ដំ​បូង​ បាន​ឯក​ភាព​ជ្រើស​រើស​គណៈ​ប្រ​ចាំ​ និង​មុខ​តំ​ណែង​ប្រ​ធាន​ អនុ​ប្រ​ធាន។​ ពិ​ភាក្សា​ឯក​ភាព​តែង​តាំង​លោក​ ង្វៀង​វុាំង​តឹម ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​វិញ​ធ្វឹង​ដុង។​

* ថ្ងៃ​ទី២៣ ខែ​កញ្ញា​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​ភឿក​ថើយ​ បាន​រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​ លើក​ទី​ ១ អា​ណត្តិ​កាល​២០២៥​-២០៣០។​

ក្នុង​អា​ណត្តិ​កន្លង​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​ភឿក​ថើយ​ បាន​កៀរ​គរ​ថវិ​កា​សម្រាប់​ផ្តល់​ជូន​ជាអំ​ណោយ​ជាង​១២.២៥០ ចំ​ណែក​សរុប​ជាង​ ៣,៦៧ ពាន់​លាន​ដុង; ជួយ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​មហា​សាមគ្គី​បាន​១២០​ខ្នង; ទទួល​ថវិកា​ជំ​នួយ​ជាង​៧៨៣ លាន​ដុង​ពី​អា​ណិក​ជន​ចូល​រួម​សក្ម​ភាព​សហ​គមន៍ ​ដូច​ជា៖ សាង​សង់​ផ្ទះ​មេត្តា​ធម៌​ជួយ​សិស្ស​ក្រី​ក្រ។​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​ បាន​ចង្អុល​ការ​ដល់​ក្រុម​ត្រួត​ពិនិត្យ​ វិនិ​យោគ​សហ​គមន៍ ​រៀប​ចំ​ដំ​ណើរ​ការ​ត្រួត​ពិនិត្យ​៩៥​លើក​ លើ​សំ​ណង់ ៣០ កន្លែង; សម្រុះ​សម្រួល​ដោយ​ជោគ​ជ័យ​ ៥០២ ករណី​វិវាទ​ដី​ធ្លី; សហ​ការ​រៀប​ចំ​អនុវត្ត​ ៤៣៨ កិច្ច​ជំ​នួប​ អ្នក​បោះ​ឆ្នោត​ មាន​អ្នក​ចូល​រួម​ជាង​ ១៨.​០៨៩ នាក់។​ ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​អនុវត្ត​ការ​ចល​នា “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​ជាតិ” និង “ទូទាំង​ប្រ​ជា​ជន​កសាង​ជីវ​ភាព​វប្ប​ធម៌” ជាដើម​ ហើយ​បាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​ សហ​ការ​ចលនា​ ណែ​នាំ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។​ រៀង​រាល់​ឆ្នាំ​ មាន​១០០%​មណ្ឌល​ សម្រេច​កិត្តិ​នាម​ជា​មណ្ឌល​វប្ប​ធម៌​និង​ជាង​ ៩៨% គ្រួ​សារ​ សម្រេច​កិត្តិ​នាម​ជា​គ្រួ​សារ​វប្ប​ធម៌។​

មហា​សន្និ​បាត​ បាន​កំ​ណត់​គោល​ដៅ​ ទិស​ដៅ​ ភារ​កិច្ច​សម្រាប់​អា​ណត្តិ​កាល​ ២០២៥​-២០៣០; ពិ​ភាក្សា​យោ​បល់​ជ្រើស​រើស​គណៈ​កម្មា​ធិការ​រណ​សិរ្សមាតុ​ភូមិ​វៀត​ណាម​សង្កាត់​ភឿក​ថើយ​ សម្រាប់​អា​ណត្តិ​កាល​ ២០២៥​-២០៣០ រួម​មាន ៦៣ រូប។​ គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​ បាន​បើក​សម័យ​ប្រ​ជុំ​ដំ​បូង​ ពិ​ភាក្សា​យោ​បល់ ជ្រើស​រើស​គណៈ​ប្រ​ចាំ​ការ​ចំ​នួន​៦រូប​ និង​មុខ​តំ​ណែង​ប្រ​ធាន​ អនុប្រ​ធាន។​ លោក​ត្រឿង​វុាំង​ភុក ត្រូវ​បាន​ពិភាក្សា​យោ​បល់​ជ្រើស​រើស​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់៕​

          ដុង​តឹម-ដាំ​ធឺ​-អាញ​យុង-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ