- នៅក្នុងកម្មវិធីធ្វើការនាពេលព្រឹកថ្ងៃទី២៧ ខែកញ្ញា មហាសន្និបាតបានស្តាប់ការប្រកាសសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ ស្តីពីការងារបុគ្គលិក។ សមមិត្ត ង្វៀងថាញ់តឹម សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈចាត់តាំងមជ្ឈិមបក្ស បានប្រកាសសេចក្តីសម្រេចទាំងនោះ។

សមមិត្ត ង្វៀងថាញ់តឹម សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុប្រធានគណៈចាត់តាំងមជ្ឈិមបក្ស
ប្រកាសសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ។ រូបថត៖ លីអាញឡាម
តាមសេចក្តីសម្រេចការិយាល័យនយោបាយ បានជ្រើសតាំងសមមិត្ត ឡេក្វាងតុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា ឱ្យកាន់តំណែងជាលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ អាណត្តិកាល ២០២៥-២០៣០។

សមមិត្ត ត្រឹងថាញម៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា បានប្រគល់សេចក្តីសម្រេច
និងជូនផ្កាជូនពរដល់សមមិត្ត ឡេក្វាងតុង លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ។ រូបថត លីអាញឡាម
ជ្រើសតាំងគណៈប្រតិបត្តិការបក្ខភាគទីក្រុងកឹងធើ អាណត្តិកាល ២០២៥-២០៣០ រួមមាន ៧៧ រូប។
ជ្រើសតាំងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង រួមមាន ១៨ រូប៖ សមមិត្ត ឡេក្វាងតុង; សមមិត្ត ដុងវ៉ាំងថាញ; សមមិត្ត ង្វៀងត្វឹងអាញ; សមមិត្ត ហូធីកឹមដាវ; សមមិត្ត ទ្រឿងកាញ់តៀង; សមមិត្ត ត្រឹងវ៉ាំងហ្វៀង; សមមិត្ត ផាមធីភឿង; សមមិត្ត ង្វៀងធៀងញើង; សមមិត្ត ឡេតឹងទូវ; សមមិត្ត ហ្វិញវ៉ាំងហុង; សមមិត្ត ហ្វិញវៀតហ្វា; សមមិត្ត ត្រឹងវ៉ាំងជិញ; សមមិត្ត ម៉ាធីតើយ; សមមិត្ត ង្វៀងង៉ុកតឹម; សមមិត្ត ឡេកុងលី; សមមិត្ត ង្វៀងហឺវងៀ; សមមិត្ត តង់ហ្វាងខោយ; សមមិត្ត យឿងសាខា។

សមមិត្ត ឡេមិញហឹង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្ស
បានប្រគល់សេចក្តីសម្រេចនិងជូនផ្កាដល់គណៈប្រតិបត្តិការបក្ខភាគទីក្រុងកឹងធើ អាណត្តិកាល ២០២៥-២០៣០។
ការិយាល័យនយោបាយ បានជ្រើសតាំងសមមិត្ត ដុងវ៉ាំងថាញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង; ជ្រើសតាំងសមមិត្ត ង្វៀងត្វឹងអាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង; ជ្រើសតាំងសមមិត្ត ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង; ជ្រើសតាំងសមមិត្ត ទ្រឿងកាញ់តៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង; ជ្រើសតាំងសមមិត្ត ត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង។
នៅចុងបញ្ចប់នៃពេលព្រឹកថ្ងៃទី២៧ ខែកញ្ញា ប្រធានរដ្ឋសភា ត្រឹងថាញម៉ឹង បានមានប្រសាសន៍ចង្អុលការមហាសន្និបាត។

សមមិត្ត ត្រឹងថាញម៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា មានប្រសាសន៍ចង្អុលការ មហាសន្និបាតតំណាងបក្ខភាគទីក្រុងកឹងធើ លើកទី១ អាណត្តិកាល ២០២៥-២០៣០។ រូបថត៖ លីអាញឡាម
សមមិត្ត ឡេក្វាងតុង លេខាគណៈកម្មាធិការបក្សទីក្រុង បានមានប្រសាសន៍ ទទួលយកនូវប្រសាសន៍ចង្អុលការរបស់សមមិត្ត ត្រឹងថាញម៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា។ សមមិត្ត លេខាគណៈកម្មាធិការបក្សទីក្រុង បានអះអាងថា ប្រសាសន៍ចង្អុលការរបស់ប្រធានរដ្ឋសភា គឺជាប្រភពកម្លាំងលើកទឹកចិត្តដ៏ធំធេងសម្រាប់បក្ខភាគ រដ្ឋអំណាច ប្រជាជននិងកងទ័ពនៃទីក្រុងកឹងធើ បានបន្ថែមភាពជឿជាក់ និងកម្លាំងចិត្តដ៏ធំ ដើម្បីឱ្យទីក្រុងបោះជំហានយ៉ាងរឹងមាំក្នុងបុព្វហេតុកសាង អភិវឌ្ឍក្នុងអាណត្តិកាល ២០២៥-២០៣០ និងបណ្តាឆ្នាំខាងមុខទៀត។

សមមិត្ត ឡេក្វាងតុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង តំណាងគណៈប្រតិបត្តិការបក្ខភាគអាណត្តិកាល ២០២៥-២០៣០ មានប្រសាសន៍ ទទួលយកនូវប្រសាសន៍ចង្អុលការរបស់សមមិត្ត ត្រឹងថាញម៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា នៅក្នុងមហាសន្និបាត។ រូបថត៖ លីអាញឡាម
សមមិត្ត លេខាគណៈកម្មាធិការបក្សទីក្រុង បានទទួលយកនិងស្វែងយល់យ៉ាងពេញលេញ គ្រប់ជ្រុងជ្រោយនូវបណ្តាខ្លឹមសារ មតិចង្អុលការដ៏ជ្រាលជ្រៅរបស់សមមិត្តប្រធានរដ្ឋសភា; អះអាងថា គណៈកម្មាធិការបក្ខភាគទីក្រុង អាណត្តិកាល ២០២៥-២០៣០ នឹងធ្វើឱ្យជាក់ស្ដែងតាមរយៈសេចក្តីសម្រេចចិត្ត ផែនការ កម្មវិធីសម្រាប់ទូទាំងអាណត្តិកាល និងប្រចាំឆ្នាំ ដើម្បីបន្តដឹកនាំ ចង្អុលការកសាងនិងអភិវឌ្ឍទីក្រុងកឹងធើឱ្យបានលឿននិងចីរភាព ក្លាយជាមជ្ឈមណ្ឌលកម្លាំងជំរុញអភិវឌ្ឍរបស់តំបន់ និងជាប៉ូលកំណើនមួយរបស់ប្រទេស។
សមមិត្ត ឡេក្វាងតុង លេខាគណៈកម្មាធិការបក្សទីក្រុងថ្មី បានថ្លែងអំណរគុណចំពោះការជឿទុកចិត្តរបស់ការិយាល័យនយោបាយ ដែលបានជ្រើសតាំងនិងតែងតាំងឱ្យកាន់តំណែងជាលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ។ ក្នុងតំណែងថ្មី នឹងបន្តពង្រីកស្មារតីសាមគ្គីក្នុងគណៈប្រតិបត្តិការបក្ខភាគ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង; ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការអភិវឌ្ឍឆាប់រហ័សនិងចីរភាពនៃទីក្រុងកឹងធើ នាពេលខាងមុខ...

សមមិត្ត ត្រឹងថាញម៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា; សមមិត្ត ឡេមិញហឹង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្ស ប្រគល់សេចក្តីសម្រេច និងជូនផ្កាអបអរសាទរដល់គណៈប្រតិបត្តិការបក្ខភាគទីក្រុងកឹងធើ អាណត្តិកាល ២០២៥-២០៣០។ រូបថត៖ លីអាញឡាម
នៅក្នុងកម្មវិធីធ្វើការនាពេលព្រឹកថ្ងៃនេះ មហាសន្និបាត បានស្តាប់បទអន្តរគមន៍របស់សមមិត្ត ង្វៀងខាញ់តុង សមាជិកគណៈប្រតិបត្តិការបក្ខភាគទីក្រុង អនុលេខាគណៈកម្មាធិការបក្សបណ្តាស្ថាប័នបក្សទីក្រុង ក្រោមប្រធានបទ “កិច្ចការដឹកនាំ ចង្អុលការនិងលទ្ធផលនៃមតិយោបល់ដល់សេចក្តីព្រាងឯកសារនានាដាក់ជូនមហាសន្និបាតបក្សលើកទី XIV”; ស្តាប់សមមិត្ត ង្វៀងវ៉ាំងផុង សមាជិកគណៈប្រតិបត្តិការបក្សភាគទីក្រុង អនុប្រធានប្រចាំការគណៈចាត់តាំងគណៈកម្មាធិការបក្សទីក្រុង ចូលរួមបទអន្តរគមន៍ក្រោមប្រធានបទ “ដំណោះស្រាយលោតផ្លោះដើម្បីលើកកម្ពស់សមត្ថភាពរបស់កងជួរកម្មាភិបាល ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍទីក្រុងកឹងធើក្នុងអាណត្តិកាល ២០២៥ - ២០៣០ និងបណ្តាឆ្នាំខាងមុខទៀត”។
តាមកម្មវិធីមហាសន្និបាត នារសៀលថ្ងៃទី២៧ ខែកញ្ញា តំណាងនានានឹងបែងចែកជាក្រុម បន្តពិភាក្សាសេចក្តីព្រាងឯកសារមហាសន្និបាតតំណាងបក្ខភាគទីក្រុងលើកទី១ និងសេចក្តីព្រាងឯកសារនានានៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស។
អាញយ៉ុង - សុផន